52:ការងារនៅតែសំខាន់ជាងប្រពន្ធ

1.3K 90 0
                                    

ថ្ងៃថ្មី
សូហ្គាត្រឡប់នាំជីមីនត្រឡប់មកផ្ទះវិញ ទងព្រលឹម ព្រោះត្រូវការហោះហើរទៅឡាវេហ្គាស ដើម្បីដោះស្រាយបញ្ហាការងារនៅទីនោះ ដោយជីមីនក៎មិនថាអី ចាំមើលគេនិងធ្វើយ៉ាងមិចបន្ដ។
<<កុំភ្លេចនឹកបង>>
<<ហុឹម...>>
<<ខែត្រជាក់បែបនេះ កុំភ្លេចពាក់ស្រមោមដៃ ពាក់អាវក្រាស់ៗ កុំធ្វើខ្លួនកូនក្មេង កុំដើរលេងផ្ដេសផ្ដាសដឹងទេ>>
<<ដឹងហើយ>>
ជីមីនងក់ក្បាល ទើបសូហ្គាចាប់មកថើបថ្ពាល់ចុងខាង ចុងក្រោយក៎ថើបបបូរមាត់តូចច្រមិច យ៉ាងមិច មុននិងដាច់ចិត្តលែងអោយមានសេរីភាព។
<<មើលថែខ្លួនផង បើសិនបងមកវិញអូនមានស្នាមឬគ្រុនបងនិងចាប់ការអូនមិនខានទេ បងស្រលាញ់អូន>>
<<ទៅៗ ខាសចាំជូនដំណើរ>>
សូហ្គាងាកទៅមើលខាស ដែលឈរចាំនៅក្បែរជាស្រេច ប៉ុន្តែគេមិនទាន់ចងទៅ ទើបស្រវ៉ាអោបជីមីនណែនដៃ ផ្អឹបមុខនិងសក់ក្បាលទន់រលោង។
ខាសឈរសម្លឹងមើលមនុស្សពីរអ្នកនាក់អោបគ្នា ម្នាក់ជាប្អូនប្រុស ចំណែកម្នាក់ទៀត ជាមនុស្សដែលគេធ្លាប់លុយស្រឡាញ់ តែដល់ពេលបែបនេះ គ្មានអារម្មណ៍ថាឈឺចាប់មានតែសប្បាយចិត្តលើសដើម។
<<បងស្រលាញ់អូន ជីមីន>>
<<ហុឹម...>>
<<ថើបបង ហើយប្រាប់ថាអូនក៎ស្រឡាញ់បងដែល បងចាំស្ដាប់>>
គេមិនព្រមលែងដៃ និងមិនខ្វល់ថាខាសរងចាំយូក៎អត់ តែអ្វីដែលសំខាន់គេចង់ឮអ្វីដែលចង់ឮផ្ទាល់និងត្រចៀកសិន បានទៅធ្វើការទាំងមានកម្លាំងក្នុងខ្លួន។
<<ជីមីន...>>គេបញ្ជាក់ម្ដងទៀត ពេលជីមីនស្ងប់ស្ងាត់។
ខ្សឺត!!!
<<អូនក៎ស្រឡាញ់បងដែល ទៅបានហើយ>>
ជីមីនជន្ទើតជើងថើបបបូរមាត់ក្ដៅរបស់គេបន្ដិច មុននិងខ្សិបសម្ដីដាក់ក្បែរត្រចៀកគេ រួចដកខ្លួនចេញឆ្ងាយបន្ដិច។
<<បងទៅហើយ>>
<<ឆ...ឆាប់មកវិញ>>
សូហ្គាញញឹម ហើយបែរខ្នង ដើរទៅរកឡានដែលចតចាំ មិនប៉ុន្មាន ឡានក៎ដំណើរទៅដាច់កន្ទុយភ្នែក ទើបជីមីនឈានជើងចូលក្នុងផ្ទះវិញ ឃើញអ្នកស្រីដើរចុះមកក្រោមល្មម ទើបតាំងចិត្តថាដើរគេចចេញ។
<<ជីមីន...>>
អ្នកស្រីហៅ ធ្វើអោយអ្នកដែលមានបំណងគិត ទៅជាឈរធ្មឹង បែរមុខមករកវិញ។
<<បាទ...>>
<<ទៅធ្វើបង្អែមអោយយើងញាំបន្ដិច>>
<<ប..បាទ...>>
<<ធ្វើបង្អែមអោយយើងញាំ>>
<<បាទ>>
ម្ដងនេះឮច្បាស់និងត្រចៀក ថាអ្នកស្រីចង់ញាំស្នាដៃរបស់ខ្លួន ស្របពេលនោះបេះដូងក៎លោតញាប់ស្ទើរតែចេញមកក្រៅ ប្រញាប់ប្រញាល់ដើរចូលទៅខាងក្នុងផ្ទះបាយភ្លាម រកមើលរបស់របរ ដែលជាគ្រឿងបង្អែម ដែលត្រូវធ្វើ ប៉ុន្តែរបស់ខ្លះរកមិនឃើញ ដោយសារតែមិនមែនជាអ្នកទុក ដូច្នេះហើយត្រូវការមានអ្នកចង្អុលប្រាប់ទើបបាន។
ប៉ុន្តែមិនទាន់និងបានស្រែកហៅមេចុងភៅផង អ្នកស្រីក៎មកឈរក្បែរ ព្រមទាំងចង្អុលទៅ ខ្ទិះដូងដែលនៅក្នុងថង់ពណ៍ខ្មៅ។
<<វានៅទីនោះ>>
<<អរគុណ>>
<<លើកក្រោយកុំទម្លាប់ស្រែក វាអាក្រក់ស្ដាប់>>
<<បាទ>>
ជីមីនញញឹមទាំងមិនសូវសម រួចដើរទៅយកខ្ទិះដូងដែលព្យួរទុកនៅនិងជញ្ជាំង យកមកទុកនៅកន្លែងធ្វើ។ (សុំទោសដោយសារតែអេតមីនមិនចេះអារឿងផ្អែមផ្អូមអីទេ ដូចច្នេះត្រង់កន្លែងសុំកាត់ហើយ😭)

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Where stories live. Discover now