ភាគទី3:ស្អប់ដល់ឆ្អឹង
ជីមីនឡើងមកលើផ្ទះ ចូលក្នុងបន្ទប់របស់ខ្លួន ទម្លាក់ខ្លួនស្រាលខ្ញើកលើពូកទាំងគ្មានកម្លាំងកំហែង ខ្លួនខ្សោះកម្លាំងដូចកន្សែងគេត្រូវពូតទឹកអោយស្រស់ស្រួតចេស។
<<ហុឹក...ហុឹក...>>
សម្លេងយំសសឹកបន្លឺឡើងខ្សិបៗ ហាក់ដូចសម្លេងបន្ទរគេក្រោយ ម្រាមដៃខ្វាចក្រញាំរាងកាយខ្លួនអែងខ្លាំងៗ ព្រោះស្អប់ ស្អប់ពេលគេលូកលាន់ ស្អប់ដែលគេប៉ះពាល់យ៉ាងទំនើង កិត្តិយស កេរ្តិ៍ឈ្មោះគេក៎ត្រូវប្រម៉ាថមើលងាយ ឈាមបរិសុទ្ធដែលគេយកបាន បញ្ជាក់ថាគេជាបុរសដំបូង រាងកាយនេះគួរអោយស្អប់ពេកហើយ។
ជីមីនយំទាល់តែឆ្អែតចិត្ត យំលែងចេញ អស់កម្លាំងរលីង ទើបក្រោកអង្គុយ យោងអាត្មាខ្លួនអែងចូលបន្ទប់ទឹក ងូតទឹកសម្អាតខ្លួន រួចរាល់ក៎ស្លៀកពាក់ខោអាវដេកយប់ ដើរមកកាន់គ្រែ ទាញសៀវភៅមកសរសេរណូត រវាងហេតុការណ៍ដែលកើតឡើងនៅថ្ងៃនេះ បញ្ចេញអារម្មណ៍គ្រប់យ៉ាងទៅលើតួអក្សរ ក្នុងចិត្តឈឺណាស់ ឈឺរហូតស្ពឹកទៅហើយ។ថ្ងៃថ្មី!!!
ជីមីនក្រោកពីព្រលឹមដូចរាល់ដងតាមទម្លាប់ដែលមិនចេះស្ពឹកស្រពន់នៅលើគ្រែតែមួយកន្លែង ពេលចុះមកក្រោម ឃើញអ្នកម៉ាក់កំពុងតែរៀបចំរបស់របរ ដើម្បីយកទៅអោយកម្មករល្មម ទើបដើរទៅរក ចាប់កប៉ុងទឹកក្រូចដាក់ចូលក្នុងធុងក្លាសសេ។
<<គ្រុនឬអត់ មុខស្លេកៗ>>
<<មិនអីទេម៉ាក់ ធម្មតាតែបែបហ្នឹងអែង>>
<<បើគ្រុនសម្រាកបាន ទុកអោយអាជីយកទៅអោយពួកគេក៎បាន ចម្ងាយមិនបានពីចម្អាមផង>>
<<មិនអីទេ ខ្ញុំយកទៅដោយខ្លួនអែង>>
ជីមីនសើចញឹមៗ បដិសេធភ្លាម ព្រោះមិនចូលចិត្តអោយគេមកជំនួសការងាររបស់ខ្លួន ម្យ៉ាងទៀតអាជីក៎ជាប់រវល់ការងារនៅផ្ទះបាយ បើរវល់តែប្រើច្បាស់ជាអាហារឆ្អិនមិនទាន់ម៉ោងថ្ងៃត្រង់ កម្មករមកហូបបាយទេ។
ឆាវ មិនមាត់សួរដេញដោលអ្វីទៀត ដឹងថាជីមីនជាមនុស្សពូកែក្រែងរអែងចិត្តគេ ហើយមិនចូលចិត្តនៅស្ងៀមៗ បើហាមការងារនេះក៎ទៅចាប់ការងារនោះ រពឹសដៃនៅមិនសុខ ទើបបានត្រឹមបណ្ដោយទៅ យ៉ាងណាចម្ការក៎មិនឆ្ងាយពីផ្ទះប៉ុន្មានដែល។ជីមីនដាក់ធុងទឹកកកនៅលើកង់ រឹតវាដោយខ្សែរឹតយឺតកុំអោយធ្លាក់ រួចឡើងកង់ ធាក់សម្ដៅទៅចម្ការតែ ដែលកម្មករកំពុងធ្វើការបេះស្លឹកវា។
<<អា...មកដល់ហើយឬ នេះកំពុងហេវល្មម>>
កម្មករវ័យកណ្ដាលនិយាយឡើង ពេលក្រលេកឃើញជីមីនវៃជន្ទល់កង់ទុក យួធុងទឹកកកពណ៍ក្រហមមករក។
<<ពិសារសិនទៅអុំ មេឃក្ដៅណាស់ថ្ងៃនេះ ប្រឹងពេកប្រយ៉ាត់សន្លប់>>
<<មេឃខែនេះតែអញ្ចឹងអែង អុំធ្វើការហាលថ្ងៃឡើងសាំទៅហើយ>>
ជីមីនសើចហុឺសៗពេលឮបែបនោះ ក៎មែនហើយអ្នកនៅទីនេះមួយថ្ងៃៗបើមិននៅក្រោមថ្ងៃក្ដៅ ក៎នៅក្រោមដើមដំណាំធំៗ ធ្វើការងារអោយគេ មួយឆ្នាំទៅមួយឆ្នាំ បើនិយាយទៅក៎សាំដូចគាត់ថាមែននិងអែង។
ជីមីនលើកដៃបាំងថ្ងៃ សម្លឹងមើលទៅចម្ការតែរបស់លោកមីន ដែលកូនរបស់គាត់ជាអ្នកមើលថែ។ ឃើញហើយអត់ស្ញើចមិនបាន គ្រប់យ៉ាងនៅទីនេះមើលថែបានល្អ សូម្បីតែចម្ការផ្លែឈើ ផ្លែក្រូច ក៎ត្រូបានយកទៅលក់នៅទីផ្សារធំ កម្មករនៅទីនេះបានប្រាក់ខែសាកសមនិងកម្លាំងញើសឈាមច្រើនក្រែង ព្រោះម្ចាស់ចម្ការចិត្តទូលាយ ថែមទាំងអោយបាយទឹកផឹកមួយសប្បាយ នេះបើសម្រាប់ខាស សម្រាប់ម្នាក់នោះមិនបានគិតដល់ ព្រោះគេក្រៅពីអត់ចិត្តហើយនៅអត់មានបេះដូងទៀត។
<<អោយគេគ្រប់គ្នា ចុះសម្រាប់ខ្ញុំមិនបាននិងគេទេឬ អន់ចិត្តស្លាប់ហើយ>>
ខាសដើរមករក និយាយសម្លេងស្រទន់ ព្រមទាំងញញឹមដាក់តិចៗផងដែល ធ្វើអោយជីមីនអត់និងញញឹមតបស្នងវិញមិនបាន។
<<មានតើ តែមិនដឹងថាលោកផឹកបានឬក៎អត់>>
<<មើសមានអ្វីខ្លះ>>
<<ដូចរាល់ដង>>
<<ហាសហា...ចៃដន្យខ្ញុំមិនចូលចិត្តរបស់ផ្អែម ដាក់ទៅខះក៎ កាហ្វេបានត្រូវមាត់>>
<<មកពីលោកទម្លាប់ផឹកកាហ្វេធ្វើការដល់យប់ៗជ្រៅ>>
<<បែបនេះ បើមានអ្នកធុងកាកៅជំនួសកាហ្វេអោយពេលយប់មិនដឹងល្អយ៉ាងណាទេ>>
ជីមីនញឹមតិចៗ អាចថាគិតបានខ្លីដែល តែបើសួរថាស្រឡាញ់ខាសឬអត់ សូមឆ្លើយថាមិនបានស្រឡាញ់ ខាសជាមនុស្សល្អ គេសាកសមនិងមនុស្សស្រីដែលមាន វង្សត្រកូលល្អ ច្រើនជាង។
<<អេ...ក៎កើតអីនិង>>
ជីមីនធ្វើភ្នែកឡេមឡាម ពេលឮខាសថាបែបនោះ ទើបរហ័សទាញអាវបិទស្នាមលើក៎ ដែលបន្សល់កាលពីមិញ ពីមនុស្សព្រៃផ្សៃ។
<<គ្មានអីទេ គ្រាន់តែមូសខាំ អេះទៅក៎ក្លាយជាក្រហមអញ្ចឹង>>
<<អ៎...មើលថែខ្លួនផង មូសខាំក៎វាមិនល្អអីប៉ុន្មានដែល>>
<<ញ៉ែគ្នារួចរាល់ឬនៅ ការងារនៅគ៎ទឹកគ៎ដីច្រើនគគោក>>
សម្លេងរឹងកព្រឹសបន្លឺឡើងបង្អាក់ការនិយាយគ្នា ហើយប្រាកដណាស់ថាម្ចាស់សម្លេងនោះ គ្មានអ្នកណាក្រៅពី មីន សូហ្គា ចៅហ្វាយគ្មានបេះដូង។
<<ស្អីអែងទៀតហើយ និយាយស្រួលបួលក៎បាន>>
ខាស ងាកទៅស្ដីអោយប្អូនប្រុសភ្លាម។
<<តាមមើលប្រហែលមិនបានទេ ព្រោះអ្នកខ្លះនិយាយស្រួលបួលស្ដាប់មិនបាន ត្រចៀកថ្លង់ ខួក៎អន់ទៀត>>
គេបាញ់ក្រសែភ្នែកពណ៍ផ្សែងបារីសម្លក់សម្លឹងជីមីន ធ្វើអោយជីមីនត្រូវអោនមុខចុះ ខាំបបូរមាត់ខ្លួនអែង អួលណែនដើមក៎និងសម្ដីគេមិញនេះ។
ត្រចៀកថ្លង់ ខួក៎អន់ទៀត!!!
<<នៅឈរធ្មឹងធ្វើស្អីទៀត ឬមួយចង់បានខាសធ្វើប្ដីណាស់>>
<<សូហ្គាល្មមៗបានហើយ អែងជ្រុលពេកហើយដឹងទេ ពួកយើងគ្រាន់តែនិយាយគ្នាធម្មតា>>
<<ធម្មតាមិចចាំបាច់សើចញញឹមដាក់គ្នាអោយពព្រើម>>
ពេលនិយាយហើយ ក៎មានអារម្មណ៍ថាចង់ទះខ្លួនអែងពីបីដៃអោយស្វាងទេ ថ្នាក់ពួកគេញញឹមដាក់គ្នាក៎ទើសទាល់ នៅមិនសុខក្នុងខ្លួន ទ្រូងក្ដៅឆេះគគុក រឹតតែដឹងថាជីមីននៅសុីន ហើយដើរហើរហិចរហេតរហូតបែបនេះ គេសឹងតែឆ្គួត ឆ្គួតដោយសារខ្លាចថាជីមីនតាមទាក់យកបងប្រុសដល់ល្អរបស់គេ ដើម្បីស្រូបយកលាភសំណាង។ ដំបូងឡើយ មិញនេះកំពុងសុីញ៉េឯកសារក្នុងការិយាល័យទេ តែពេលខលមកសួរអ្នកចាប់ការ ក៎ឮថាជីមីនមកដល់ចម្ការ យកទឹកពូវកម្លាំងអោយគ្រប់គ្នា ទើបបោះប៑ិចបោះឯកសារចោល ឡើងឡានមកចម្ការភ្លាម ហើយណេលមកដល់រូបភាពក្ដៅភ្នែកឃើញច្បាស់ៗ ជាហេតុធ្វើអោយគេឡូឡាពេញតែចម្ការបែបនេះ។
<<ខ្ញុំទៅធ្វើការហើយ លោកមិនបាច់មកនិយាយដៀមដាមទេ>>
និយាយហើយ ជីមីនក៎ដើរទៅយកកន្រកមកកាន់និងដៃ ប្រុងថាដើរទៅបេះស្លឹកតែដូចគេអែងទៅហើយ តែសូហ្គាស្ទុះមកស្ទាក់មុខមិនអោយទៅ។
<<ហាមមិនអោយយកខាស ក៎ទៅទាក់កម្មករ សួរតាមត្រង់ខ្វះប្រុសណាស់ហេស មើលចុះមកធ្វើការ ពាក់អាវសុតតែស្ដើងៗ ក៎ស្រួចក៎វាល ខោរឹបរាង មោធ្វើការឬមកទាក់ប្រុសអោយពិតប្រាកដទៅ>>មែន ប្រចណ្ឌគេពាក់អាវស្ដើងៗមើលធ្លុះដល់សាច់ឯណាហីប្រូ?