បិទទូរស័ព្ទហើយ ក៎ឡើងទៅដេកនៅជាន់លើភ្លាម ដែលជាហេតុអ្នកខ្សែរម្ខាងទៀត ដកដង្ហើមធំ ដកទូរស័ព្ទចេញពីទូរស័ព្ទ បន្ទាប់មកក៎ទុកនៅលើតុ ក្បែរក្បាលគ្រែ ដាក់ខ្លួនដេកលើគ្រែ បិទភ្នែក ប៉ុន្តែដូចរសោះខ្លួន ដេកមិនលក់ បានតែបិទភ្នែក តែខួក្បាលមិនឈប់គិត និងទាល់តែទាញខ្នើយ ដែលមានក្លិនក្រអូបថើៗរបស់ជីមីនមកអោប ទើបបានដេកលក់មួយភ្លែតៗដែល។
ព្រឹកថ្ងៃថ្មី
ជីមីនឡើងឡានជាមួយខាស ដោយសារតែគេមកទទួលទៅការដ្ឋាន របស់លីជុង ដើម្បីសួរពីរឿងការងារ អាចធ្វើបានដែលឬអត់ ចំណែលលោកផាកនិងខាវនៅចាំដំណឹងនៅផ្ទះ មិនបានតាមទៅជាមួយ ព្រោះសម្អាងថាខាសជាមនុស្សល្អមិនដូចប្អូន យកជាការមិនបាន។
<<ឈប់ទិញញាំសិនទេ>>
<<មិនអីទេ ខ្ញុំញាំរួចហើយ បើលោកឃ្លាច អាចឈប់ញាំបាន ខ្ញុំចាំនៅក្នុងឡានទៅចុះ>>
<<មិនមែនទេ មិនបានឃ្លាន គ្រាន់តែសួនាំ>>
ខាសសើចញញឹម មិនបានឃ្លានខ្លួនអែងពិតមែន ប៉ុន្តែខ្លាចថាជីមីនឃ្លាន ដំណើរក៎វែងឆ្ងាយ រាប់សិបគីឡូឯណោះ ខ្លាចថាជីមីនជាអ្នកឃ្លានទៅវិញទេ។
ទម្រាំទៅដល់ក៎ចូលល្បាក់ថ្ងៃត្រង់ទៅហើយ និងពេលទៅដល់ភ្លាម ក៎ចូលទៅករិយាល័យរបស់លីជុងតែម្ដង ដើម្បីនិយាយរឿងការងារ។
<<ខ្ញុំស្មានថាឯងមិនមក>>
លីជុងសើចញញឹមតាមមាយាទ និងងារដៃអោយអង្គុយ ក្រវាសភ្នែកទៅមើលរាងតូចដែលមកជាមួយ សើចញឹមៗដាក់ និងដឹងថាជាអ្នកណាគេ ព្រោះខាសបានតេប្រាប់កាពីយប់មិញរួចទៅហើយ ថាចង់ផ្ញើរអោយមានការងារធ្វើផង។
<<ត្រូវតែមកស្រាប់ហើយ ណាត់គ្នាទាំងមូល អ៎...ហើយនេះ ជីមីន>>
<<សួស្តី ខ្ញុំជីមីន>>
<<បាទ សួស្ដី>>
លីជុងងក់ក្បាល សើចញឹមៗ ទើបជីមីនញញឹមតបវិញ ប៉ុន្តែងាប់ហើយ...ស្នាមញញឹមផ្កាត្រកួន ញញឹមស្រស់មែនទែន រង្វង់មុខក៎មូលក្រឡង់ មុខមាត់ឃ្យូតៗដូចតុក្ដតាជីវចលដូចគេបង្កើតឡើងមិនខុស។
<<ដូចនិយាយយប់មិញចិង មានការងាណាទំនេរនៅសល់អោយធ្វើទេ>>
<<មានតើ មិនខ្វះទេ តែមិនដឹងថាក្មេងតូចនេះធ្វើបានឬក៎អត់>>
<<អ៎បាន>>
ជីមីនរហ័សឆ្លយភ្លាម ដោយសារខ្លាចអត់ការងារធ្វើ។
<<ប្រាកដទេ ការងារថែចម្ការផ្កានៅក្នុងរីសត>>
<<បាទ បាន>>
លីជុងញញឹមពេញចិត្ត ក៎ល្អ មិនសូយសាញការងារច្រើន ធម្មតាគេមានការងារច្រើន បទពិសោធន៍ក៎ច្រើន កម្រណាស់អ្នកជ្រើសការងារដែលមិនសួរដេញដោលខ្លួនបែបនេះ។
<<បើអញ្ចឹង ទៅមើលសួនតែម្ដងទៅ វាធំគ្រាន់បើ នៅក្នុងរីសតតែម្ដង ព្រោះធ្វើឡើងដើម្បីអោយអ្នកមកសម្រាកនៅរីករាយជាមួយក្លិនពណ៍វា>>
នាយនិយាយ ព្រមទាំងក្រោកដើរចេញទៅក្រៅ ទើបខាសនិងជីមីនក្រោកដើរតាមដែល និងត្រូវឡើងលើឡានធំកង់ខ្ពង់ៗ សម្រាប់បើកតាមចម្ការ បើកចេញសម្ដៅទៅរីសត ដែលនៅតាមជើងភ្នំ និងឆ្លងកាត់កន្លែងពពែរ និងគ្រោលសោះជាច្រើន។
ពេលមកដល់ លីជុងក៎លោតចុះពីលើឡាន ចង្អុលទៅមើលមេឃក្ដៅហែង មើលឃើញភ្នំខ្ពស់មួយទៀត ដែលតាមការស្មានរបស់ជីមីន ពេលព្រឹកនិងពេលល្ងាចប្រហែលជាស្អាតខ្លាំង ព្រោះទីតាំងល្អប្លែកត្រជាក់ភ្នែក។
<<ត្រង់នេះល្បីខ្លាំង ចំណូលរកបានរាប់លានក្នុងមួយឆ្នាំៗ ថ្ងៃណាខ្លះមានអ្នកមកសុំថតកុងនៅទីនេះក៎មាន ចំណែកផ្ទះលំហែកាយក៎សឹងចំណូលប្រហាក់ប្រហែលហ្នឹងដែល ចំណែកនោះ ការងារដែលក្មេងតូចដែលត្រូវធ្វើ>>
គេចង្អុលទៅសួច្បារដែលដាំមានរបៀបរៀបរយ ផ្កាដាំជាជួរៗ តាមពណ៍ តាមប្រភេទរបស់វា។
<<គ្មានអ្វីធុំដុំទេ គ្រាន់តែមើលថែអោយវាល្អ បើវាខូចក៎កាចចោល ដាំសាថ្មី ជ្រោងដីដាក់ជី បើកទឹកតែប៉ុណ្ណឹងអែង>>
<<គ្មានបញ្ហាទេ បើត្រឹមប៉ុណ្ណឹង>>
ជីមីនញញឹមដោយភ្លេចខ្លួន កែវភ្នែកថ្លាយង់មើលទៅផ្កាដែលដាំប្រហែល2ហិចតា និងក្រលែកមើលអ្វីទៀត អត់និងស្ញើចសរសើរមិនបាន ជាមួយការពុិនប្រសព្វធ្វើវាចេញជារូបរាងបែបនេះ ប៉ុន្តែបើប្រៀបធៀបទៅនិងចម្ការតែ របស់សូហ្គា ក៎វាមិនខុសអីគ្នាប៉ុន្មានដែល។
<<នោះជាផ្ទះស្នាក់នៅ បើចង់មករស់នៅទីនេះ ក៎តាមសប្បាយ មិនចាំបាច់ទៅវិញទៅមក>>
<<អរគុណច្រើន>>
លីជុងញញឹមតិច នាំឡើងឡានវិញ ទៅការិយាល័យដែល ដោយខាសថាហត់ ទើបសម្រាកនៅមួយភ្លែត ចៃដន្យពេលនោះដល់ម៉ោងបាយថ្ងៃល្មម ទើបញាំបាយតែម្ដង មុននិងចាកចេញមកក្រុងវិញ ធ្វើដំណើរ ទម្រាំតែមកដល់ក៎ប្រហែលល្ងាចបាត់ទៅហើយ។
<<អរគុណលោកច្រើនហើយ>>
<<មិនអីទេ ចូលផ្ទះទៅ មានបញ្ហាអីខលហៅបាន>>
ជីមីនងក់ក្បាលតិចៗ បន្ទាប់មកក៎ដើរចូលផ្ទះ ទើបខាសបើកឡានចេញទៅចម្ការវិញម្នាក់អែង។<<យ៉ាងមិចហើយ ការងារ>>
<<ធ្វើបានណាម៉ាក់ ខ្ញុំមើលថែសួនផ្ការ ចំណែកម៉ាក់ប្រហែលមើលថែសត្វរបស់គេទេដឹង>>
<<មានអី ស្រួលដែលតើ គ្រាន់មើលថែសត្វចិញ្ចឹម>>
ឆាវងក់ក្បាល ព្រោះគ្រាន់តែការងារមើលសត្វចិញ្ចើម គ្មានស្អីធុំដុំផង ល្មមអាចធ្វើបាន។ ជីមីនញញឹមតិចៗ រួចឡើងទៅខាងលើ ងូតទឹកសម្អាតខ្លួន និងចុះមកញាំបាយវិញ ជាមួយគ្រួសារ ដោយលោកប៉ាអ្នកម៉ាក់មិនបាននិយាយអ្វីវែងឆ្ងាយ ញាំហើយក៎បំបែកគ្នាចូលបន្ទប់ សម្រាកយកកម្លាំង ដើម្បីចេញទៅធ្វើការស្អែក ចំណែកលុយដែលកក់ផ្ទះគេនេះ សុំដកវិញ។
ជីមីនដាក់ខ្លួនដេកនៅលើគ្រែ ទាញភួយដណ្ដប់ ប្រុងថាបិទភ្នែកដេក ប៉ុន្តែសម្លេងទូរស័ព្ទរោទិ៍ឡើង ទើបស្រវ៉ាមកមើល តែវាជាលេខតេចូលកាលពីម្សិលមិញនេះ ក៎លែងខ្វល់ពីវាទៀត ចុចបិទ ដាក់ខ្លួនដេកបន្ដ ធ្វើដំណើរហត់ពីថ្ងៃមិញផង គ្មានអារម្មណ៍ទៅមួម៉ៅនិងការខលចូលគ្មានប្រយោជន៍នោះទេ។សូហ្គាខាំធ្មេញក្រតៗ ព្យាយាមចុចទៅលេខជីមីនម្ដងហើយម្ដងទៀត តែមិនចូល ធ្វើអោយមួម៉ៅក្ដៅឆេវតែម្ដង ទំនងនិងកាលពីព្រឹកមិញ ឮថាខាសចេញទៅក្រៅដើម្បីជូនទៅមើលការងារផង ឬមួយជួបអាលីជុងនោះហើយ ជាប់ចិត្តស្រឡាញ់វា ហើយលែងខ្វល់ពីគេ ឆ្គួត!!ឆ្គួតមិនខានទេលោកអើយ!!!ជីមីនមិនអាចប្រងើយកណ្ដើរ សូម្បីតែទូរស័ព្ទ សូម្បីតែសម្លេងក៎មិនអោយឮដែល ឬមួយដឹងថាជាលេខរបស់គេ ទើបចុចបិទ?
សំណួរលេចឡើងពេញខួក្បាល ប៉ុន្តែគេមិនអាចធ្វើអ្វីបាន ក្រៅពីមួម៉ៅ ចុងក្រោយក៎សម្រេចចិត្ត ចុះទៅក្រោម យកវ៉ាយ4ដបមកបន្ទប់វិញ គាស់អង្គុយផឹក ដើម្បីអោយស្រវឹង ហើយឈប់គិតពីរឿងស្អីនេះទៀត ចង់ប្រាប់ថាជីមីនគ្មានអំណាចស្អីក្នុងបេះដូងគេទេ។