ជីមីនបើកភ្នែកធំៗ ពេលគេទះគូទខ្លួនអែង ទើបព្យាយាមបើកភ្នែកក្រលោតៗដាក់ រើបម្រាស់មិនព្រមនៅសុខ ទាល់តែគេគៀបដៃគៀបជើងអស់រលីង លែងមានអីរើទៀត ទើបដកដង្ហើមដង្ហក់ ហត់គឃូស។
<<មិនរើទៀតទៅ>>
សូហ្គាសួរហាក់ផ្ចាញ់ផ្ចាល ហើយរង្វង់ដៃគេក៎មិនព្រមលែងរាងកាយតូចល្អិត ដោយការអោបស្អិតបែបនោះ ជៀសវាងជីមីនរត់រួច។
<<លែងមោ ហត់ណាស់ ថប់ដង្ហើម>>
<<មិនរើទៀត?>>
<<ទេ ហត់>>
ពេលឮហើយ គេក៎សើចហុឺសៗនៅដើមក៎ បន្ទាប់មកក៎ព្រមលែងអោយមានសេរីភាព ដែលជីមីនបានចុះពីលើគ្រែដើហើរគេចទៅណា ប្រែខ្លួនដេកអោយស្រួល ញើសហូរតាមជើងសក់ជោគ។
<<ដេកទៅ>>
គេនិយាយហើយ ក៎ក្រោកចេញពីពូក ទើបជីមីនជ្រួញចិញ្ចើមចូលគ្នាបន្ដិច សម្លឹងមើលផែនខ្នងរបស់គេ។
<<លោកទៅណា>>
<<មិនដឹង មិនដឹងទៅណា ចេះតែដើរៗទៅ អ៎មិនបាច់ប្រឹងបើកទ្វាទេ យើងចាក់សោខាងក្រៅ>>
<<លោកថាយ៉ាងមិច>>
ជីមីនសួរគេបញ្ជាក់ម្ដងទៀត ប៉ុន្តែគេមិនឆ្លើយ ដកសោចេញពីកាប៉ៅខោកាន់និងដៃ រួចបិទទ្វាភ្លាមៗ មិនអោយជីមីនតាមចេញមកក្រៅបាន ហើយមិនភ្លេចចាក់សោទ្វារខាងក្រៅ មុននិងចេញទៅផ្ទះរបស់ជីមីនម្ដង ទៅនិយាយអោយដឹងរឿង ដោះស្រាយអោយវាច្បាស់ៗទៅចុះ។ពេលទៅដល់ហើយ គេក៎ចុះពីលើឡាន ឃើញថាឆាវកំពុងតែធ្វើការទាំងមុខមិនស្រស់ ទើបក្រហឹមដើមក៎តិចៗ ដើរចូលទៅរក ទាំងមិនខ្លាចរអែងនិងកំហុសខ្លួនអែងដែលបង្កឡើង។
<<ខ្ញុំមកនិយាយរឿងដែលកើតឡើង ហើយសង្ឃឹមថាមីងនិងសហការណ៍និយាយជាមួយខ្ញុំផងទៅចុះ>>
<<អ្នកប្រុសតូចមិនបាច់ធ្វើបែបនេះក៎បាន>>
<<មិនបាន ខ្ញុំត្រូវកាភាពច្បាស់លាស់ ដូចដែលខ្ញុំនិយាយ ខ្ញុំត្រូវការពិធីរៀបការ និងអោយតម្លៃខូចខាត ខ្ញុំដឹងកំហុសខ្លួនអែងដែលបង្កឡើង>>
<<កាពិតទៅមិនបាច់ទទួលខុសត្រូវអីទេ ខ្ញុំមិនប្រកាន់ ម្យ៉ាងទៀតអ្នកប្រុសតូចក៎មិនបានស្រឡាញ់ជីមីន ដូចច្នេះហើយមិនបាច់រៀបការជាមួយជាជម្រើសល្អហើយ>>
សូហ្គាដកដង្ហើមធំបន្ដិច ជ្រឹមភ្នែកតូច ហេតុអ្វីគ្រប់គ្នាមើលមកគេដូចជាមនុស្សគ្មានបេះដូងអ្វីបែបនេះ សូម្បីតែជីមីនក៎ថា គេប្រៀបដូចមនុស្សគល់ឈើខ្លាំងឬ? ទើបមើលមកគេមនុស្សអាក្រក់បែបហ្នឹង?
<<ហេតុអ្វី?រៀបកាទាល់តែកើតឡើងពីការស្រឡាញ់ឬ? មនុស្សម្នាក់ៗសុតតែមានក្ដីស្រឡាញ់រាងខ្លួន ជួនកាលគ្រាន់តែមិនបង្ហាញអោយឃើញ ហើយគ្រប់ការឃើញមិនមែនសុតតែកាពិត ខ្ញុំសុំនិយាយម្ដងទៀត រឿងគ្រប់យ៉ាងខ្ញុំខុសម្នាក់អែង ជីមីនមិនបានខុស ព្រោះខ្ញុំបង្ខំគេ បើគេមិនព្រមខ្ញុំនិងបង្កភាពវឹកវវ ទើបជីមីនព្រមតាម ដូចច្នេះ សម្រេចមោ ពេលវេលារៀបការមិនទាន់ដឹង តែសុំជីមីនទៅនៅជាមួយមុនមួយរយះមុនថ្ងៃការ យ៉ាងណាក៎ក្លាយជាប្រពន្ធខ្ញុំយូហើយដែល វាគ្មានអីខុសទេបើនៅជាមួយគ្នានោះ>>
គេនិយាយយ៉ាងវែង គ្មានពេលចន្លោះប្រហោងសម្រាប់អោយអ្នកម៉ាក់ជីមីនបដិសេដបាន ហើយកាធ្វើរបស់គេ គេប្រាកដក្នុងចិត្តហើយថាវាច្បាស់ជាត្រឹមត្រូវ និងសមាមាត្រគ្នាបំផុត។