ភាគទី23:គ្រប់គ្រាន់ហើយ

946 94 1
                                    

ក្រោយពីចេញពីផ្ទះ សូហ្គាក៎ឡើងឡាន បើកទៅផ្ទះជីមីនភ្លាម ដែលពេលទៅដល់ ភ្លើងក្នុងបន្ទប់នីមួយបិទអស់ទៅហើយ ភាពស្ងប់ស្ងាត់គ្មានសម្លេងរបស់អ្នកណាម្នាក់ ព្រោះយប់ជ្រៅណាស់ទៅហើយ ដោយនៅមានតែអំពូលនៅកៀនខាងផ្ទះសមសងខានប៉ុណ្ណោះដែលមិនបានបិទ។
គេសម្លឹងមើលទៅបន្ទប់ដែលងងឹតឈឹង បន្ទាប់មកក៎រកកន្លែងដែលអាចតោងឡើងបាន ហើយមិនយូប៉ុន្មានក៎បានស្រេច បើកបង្អួតពីខាងក្រៅ លោតហក់ចូលបន្ទប់ នេះចាប់ទុកថាជាសំណាងទៅចុះ ព្រោះជីមីនមិនបានចាក់គន្លិះបង្អួត។

ក្រិប!!
ភ្លើងក្នុងបន្ទប់ បើកភ្លាមៗដោយដៃជីមីន ធ្វើអោយសូហ្គាភ្ញាក់ព្រឺត មិននឹកស្មានថាជីមីនលឿនយ៉ាងនេះ ព្រោះគេព្យាយាមសម្រាលជើងដល់កម្រិតទៅហើយ តែតាមពិតទៅ ជីមីនមិនបានទាន់ដេកលក់ទៅវិញនោះទេ។
<<កុំចូលមកអោយសោះ>>
ជីមីនលើកថូផ្កាដែលនៅក្បែរនោះលើកឡើងដើម្បីជារបស់ការពារខ្លួន ប៉ុន្តែគេមិនខ្ចីញញើត ដោយការដើរចូលមកបៀត ជំហានជើងឈានទៅរក ទើបជីមីនចេះតែថយរហូត ដៃក្ដាប់ថូផ្កាណែន ខ្លាចជ្រុះធ្លាក់ពីដៃ ព្រោះតែខ្លួនប្រាណពេលញ័រទទ្រើក ញើសហូជោគខ្នង ខ្លាចថាគេធ្វើបាបខ្លួន។
<<កុំចូលមកអោយសោះ ប្រយ័ត្នខ្ញុំគប់មែន >
<<គប់មោ>>
គេញាក់ស្មា មិនព្រឺ ខណះដែលជីមីនម្ដងជាខាំមាត់ ម្ដងជាលា។
ផូស!!!
ពេលគេឈានជើងបន្ដ ជីមីនក៎គប់ថូផ្កាទៅរកមួយទំហឹង ប៉ុន្តែគេគេចទាន់ ហើយត្រឹមមួយព៎ព្រិចភ្នែក ក៎ចាប់ជីមីនយកទៅផ្អប់ជញ្ជាំងបានបាត់ទៅហើយ។
<<អុឹប!!!>>
បបូរមាត់តូច មិនអោយស្រែកជេរគេបាន សង្រ្គប់ថើបក្រញិចខ្លាំងៗ ដៃទាំងពីរបស់ជីមីនត្រូវចាប់ផ្គោបឡើងទៅលើដោយដៃរបស់គេតែម្ខាង ប្រើភាពឃូឃៅដាក់ ធ្មេញខាំញិចបបូរមាត់តូចអោយមានក្លិនឆ្អាបឈាម បឺតជញ្ចក់យកងាប់យករស់ ហាក់ដូចចង់ស្រូបយកខ្យល់ដង្ហើមតែម្ដង។
<<ហុឹម...>>
គេក្រហឹមដើមក៎ជាកាពេញចិត្ត ដកបបូរមាត់ចេញបន្ដិច ដើម្បីអោយរាងល្អិតបានដកដង្ហើម ប៉ុន្តែមិនទាន់និងបានកន្លះនាទីផង ក៎ចាប់ថើបម្ដងទៀត ចំណែកបាតដៃធំ សើយអាវស្ដើងដេកយប់រូបតុក្ដតា ឡើងលើ ស្ទាបច្របាច់ដោះខ្លាំងៗ សឹងតែបែកគ្រាប់ ធ្វើអោយជីមីនញ័រខ្លួនទទ្រើក ទឹកភ្នែកហូរតាមកន្ទុយភ្នែក។
គេថើបខ្លាំងៗហាក់ដូចចង់ដាក់ទោស បាតដៃអូសចុះមកក្រោម ស្ទាបច្របាច់សាច់ល្មើយៗពេញៗដៃ ហើយស្របពេលនោះ សម្លេងបើកទ្វាក៎ឮឡើង តែគេមិនខ្វល់ នៅតែបន្ដថើបមិនខ្ចីដកមាត់ ទាល់តែសម្លេងគំហករបស់លោកផាក ស្រែកឡើង ទើបគេផ្ដាច់បបូរមាត់ពីបបូរមាត់តូចច្រមិច ព្រលែងដៃអោយមានសេរីភាព ហើយគ្រាន់តែលែងភ្លាម ជីមីនក៎ទះគេមួយទំហឹង។
ផាច់!!
មុខសង្ហារងាកទៅម្ខាង ដោយជីមីនទះគេទាំងយំរហាម ហើយពេលគេងាកមកសម្លឹក់សម្លឹង ក៎ថយជើងថយក្រោយ គេចពីកាចាប់ ប៉ុន្តែត្រូវគេចាប់ថើបម្ដងទៀត ថើបទាំងមិនខ្មាសលោកផាកនិងឆាវដែលកំពុងសម្លឹងមើលបែបនឹកស្មានមិនដល់។
គេចាប់កញ្ចឹងក៎ជីមីនជាប់ កុំអោយរើបម្រាស់រួច ទោះបីជីមីនគក់គេយ៉ាងណាក៎មិនខ្ចីឈឺ មិនខ្វល់ ព្រោះគេពេលនេះលើសពីខឹង ខឹងស្ទើរតែចាប់ជីមីនយកទៅដាក់លើទោស អោយសាកសមដែលរត់ចេញពីផ្ទះ ថែមទាំងស្វាគមន៍គេដោយថូផ្កាទៀត។
<<លែងកូនយើងភ្លាម>>
លោកផាកអត់ទ្រាំមិនបាន ក៎ចូលទៅចាប់បំបែក ហើយក៎បានសម្រេច ដោយសូហ្គាងាកខាំធ្មេញក្រតៗដាក់គេយ៉ាងទំនើង។
<<ហុឹក...ហុឹក..>>
ជីមីនយំសសឹក មាត់មានចេញឈាមតិចៗ ទើបលើកដៃទៅជូតវាចេញ វាប្រៀបដូចជាជូតស្នាមថើបដល់ឃូឃៅចេញដែល ធ្វើអោយសូហ្គាខឹងលើសដើម កែវភ្នែកបែកសរសៃឆ្មាតូចៗក្រហម។
<<មកនេះជីមីន>>
លោកផាក បោះដៃអោយជីមីនមករកគាត់ ប៉ុន្តែសូហ្គាមិនអោយចាប់ ដោយការចាប់រាងកាយតូចល្អិតមកអោបក្រសោបខ្លាំងៗ កប់ក្នុងទ្រូង ហើយបើទោះបីជីមីនគក់ក្ដិចយ៉ាងណាក៎មិនលែង ទោះលោកផាកមកចាប់បេះចេញក៎មិនព្រម គេនិងអោប អោបរាងកាយនេះអោយជាប់។
<<អាមនុស្សអាក្រក់...ហុឹក...ហុឹក...បានឮទេ ខ្ញុំស្អប់លោក ស្អប់>>
ជីមីនជេគេផង វៃគក់ផង ជេទាំងចិត្តឈឺចាប់ ខ្លោចផ្សារដូចមានរបួសក្នុងទ្រូងខាងឆ្វេង ប៉ុន្តែវាកប់ក្នុងសាច់មួយដុំ ដែលគ្រប់គ្នាមិនអាចមើលឃើញវាបានថាកំពុងមានសភាពបែបណា។
<<លែងកូនខ្ញុំ មិនអញ្ចឹងខ្ញុំនិងប្ដឹងប៉ូលីសមិនខាន កុំអាងថាជាអ្នកធំហើយចង់ធ្វើអ្វីក៎បានតាមចិត្ត>>
<<ប្ដឹងទៅ ចាំមើលបើថាប្ដីមកតាមប្រពន្ធ ខុសច្បាប់ឬក៎អត់>>
គេងាកទៅនិយាយលោកផាក ប៉ុន្តែមិនបានប្រលែងជីមីនចេញពីរង្វង់ដៃ នៅអោបក្រសោបដដែល ធ្វើអោយលោកផាកពិបាកនិងតបត៎។
<<តែពួកឯងមិនទាន់រៀបការជាប្ដីប្រពន្ធ អេតាវីលក៎គ្មាន ដូចច្នេះខ្ញុំមានសិទ្ធិផ្ដឹងផ្ដល់បានទាំងអស់>>
<<ក៎សាកទៅ បើចាប់បានវៃខ្នោះក៎ចាប់ទៅ>>
គេពោលសម្ដីយ៉ាងឈ្លើយ ហើយអោបស្មាជីមីននាំយកចេញទៅក្រៅ អោបខ្លាំងៗខ្លាចថាជីមីនរើរួច ប៉ុន្តែប្រុងនិងបើកទ្វា លោកផាកក៎មោស្ទាក់មុន ចង់ធ្វើបាបយ៉ាងណាក៎ធ្វើទៅ កុំអោយតែយកកូនគាត់ទៅធ្វើបាបទៅបាន។
<<លែងជីមីន>>
គាត់ប្រាប់ដោយសម្លេងរឹងកព្រឹស តែគ្មានប្រសិទ្ធភាព ព្រោះតែប៉ះជាមួយនិងបុរសឈាមត្រជាក់។
<<លែងខ្ញុំ..ខ្ញុំប្រាប់ថាលែង អាមនុស្សពាល ខ្ញុំស្អប់លោក>>
<<ស្ងាត់ទៅ>>
គេស្រែកគំហកដោយកាភ័យខ្លួន ធ្វើអោយជីមីនភ័យញ័រខ្លួនទទ្រើក ដែលលោកផាកនិងឆាវឃើញហើយ អាណិតកូនស្ទើរខ្លោចចិត្ត ហើយខណះនោះក៎ចូលទៅដណ្ដើមជីមីនពីសូហ្គាទាំងប្ដីប្រពន្ធ បង្ករអោយមានភាពវឹកវរកើតឡើង។
<<អូយ...>>
សម្លេងស្រែកដោយកាឈឺចាប់ ឆាវដួលអុកគូទទ័លផ្អក យ៉ាងអស់ចំហរ ពេលសូហ្គាគ្រលាស់ដៃចំមួយទំហឹង ប្រាកដណាស់ថាកម្លាំងមនុស្សប្រុសមិនមែនតិច រឹតតែខ្លាំងពេលមនុស្សកំពុងខឹងឆេវឆាវបែបនេះ។
<<ម៉ាក់... លែងខ្ញុំ អាមនុស្សគ្មានបេះដូង គ្មានប៉ាម៉ាក់ប្រដៅ >>
សូហ្គាឮហើយ ក្ដាប់ដៃណែន រុញច្រានជីមីនអោយអិបនិងជញ្ជាំង លើកដៃក្ដាប់ដៃណែន ធ្វើអោយជីមីនរហ័សបិទភ្នែកជិតឈឹង ជាហេតុដែលគេធ្វើបែបនោះមិនបាន គេវៃជីមីនមិនបាន គេមិនអាចធ្វើបែបនោះ។ ហើយពេលគ្មានអ្វីកម្ចាយអារម្មណ៍ គេក៎ហួសទៅដាល់ជញ្ជាំងខ្លាំងៗទាល់តែមានជ្រាបឈាមចេញមករហាម ដែលជីមីននៅចន្លោះដៃគេ យំញ័រខ្លួនទទ្រើក យំឡើងចង់គាំង។

ទោះអាក្រក់យ៉ាងណា ក៎មិនដាច់ចិត្តលើកដៃធ្វើបាបអូនឡើយ😗

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Donde viven las historias. Descúbrelo ahora