<<លោកមានអ្វីចង់និយាយជាមួយខ្ញុំមែនទេ>>
ជុងអាចាប់ផ្ដើមនិយាយ ពេលញុកអាហារ ចូលបានពីរបីម៉ាក់ចូលក្នុងមាត់ហើយ ដោយសូហ្គាក៎មិនចាំពេលយូ ក៎ចាប់ផ្ដើមនិយាយតែម្ដង។
<<គឺថា ខ្ញុំចង់ផ្ដាច់ពាក្យ>>
<<មានរឿងអីកើតឡើងមែនទេ>>
<<ព្រោះខ្ញុំមានមនុស្សដែលស្រឡាញ់ទៅហើយ ពួកយើងស្រឡាញ់គ្នាណាស់ ម្យ៉ាងទៀតការផ្សំផ្គុំក៎កើតឡើងពីគ្រួសារជាអ្នករៀបចំអោយ ហើយនាងនិងខ្ញុំក៎មិនបានស្រឡាញ់គ្នា ដូច្នេះខ្ញុំចង់ផ្ដាច់ពាក្យវិញ>>
ជុងអាសម្លឹងមើលគេមិនព្រិច ខួក្បាលយល់ស្របនិងគំនិតរបស់គេ តែបេះដូងបែរជាបដិសេដ ឈឺខ្ទោកៗ ព្រោះនាងក៎ស្រឡាញ់បុរសនៅចំពោះមុខនេះដែល ស្រឡាញ់មកយូទៀតផង ប៉ុន្តែបើគេមានអ្នកស្រឡាញ់ហើយ នាងក៎មិនចង់ជ្រៀតជ្រែក បំបែកគូរបស់គេនោះដែល។
<<មិនអីទេ បើលោកមានមនុស្សដែលត្រូវស្រឡាញ់ទៅហើយ រឿងនេះមិនបាច់ភ័យទេ ចាំខ្ញុំនិយាយជាមួយលោកប៉ាអ្នកម៉ាក់ដោយផ្ទាល់ តែមនុស្សដែលលោកស្រឡាញ់ជាអ្នកណាដែល?>>
<<ប្រាប់ក៎មិនស្គាល់ដែល>>
គេសុខចិត្តនិយាយបែបនេះស្រួលជាង ព្រោះបើប្រាប់ភិនភាគ នាងក៎ស្រម៉ៃមិនចេញដែល ព្រោះថាប្រពន្ធរបស់គេស្អាតសឹងងាប់ហើយ។
<<ជាមនុស្សប្រុស ឈ្មោះថាជីមីនមែនទេ>>
នាងនិយាយ និងឆ្កឹះអាហារដាក់ចូលក្នុងមាត់ ត្រចៀករងចាំស្ដាប់ចម្លើយរបស់គេ ថាជាម្នាក់ដែលនាងជួបនៅមន្ទីពេទ្យថ្ងៃនោះមែនឬក៎អត់។
<<ម៉េចក៎នាងដឹង>>
សូហ្គាជ្រួញចិញ្ចើមដាក់បន្ដិច។
<<គឺថ្ងៃដែលលោកដេកពេទ្យនោះ ខ្ញុំឃើញគេទៅមើលលោក ប៉ុន្តែបានឃើញតែមួយភ្លេច ព្រោះគេរត់ទៅអោបលោកហើយយំ មិនប៉ុន្មានអ្នកមីងក៎មក ហើយបណ្ដេញគេអោយចេញក្រៅ តែពេលនោះខ្ញុំចាំបានមុខគេច្បាស់ណាស់ គេមានមាឌតូចប៉ុន្ដែមានសាច់ទ្រលុកទ្រលន់ កម្ពស់ខ្ពស់ មុខមូលៗ ស្អាតខ្លាំងណាស់ ខ្ញុំមិនឆ្ងល់ទេថាហេតុអ្វីលោកស្រឡាញ់គេ>>
<<ឈប់សិន នាងនិយាយថា អ្នកម៉ាក់បណ្ដេញគេចេញទៅក្រៅមែនទេ>>
<<មែនហើយ ពេលនោះខ្ញុំមិនដឹងរឿងទេ ព្រោះមិនស្គាល់ជីមីនថាជាអ្នកណា អ្នកមីងក៎មិនណែនាំប្រាប់ដែល ទើបមិនសូវបានចាប់អារម្មណ៍ ស្មានថាគេគ្រាន់តែជាសាច់ឈាមអ្នកក្រៅ>>
សូហ្គាខាំធ្មេញក្រតៗ ពេលឮបែបនោះ ហើយក៎មិននឹកស្មានដូចគ្នា ថាអ្នកម៉ាក់លេងបែបនេះដាក់ជីមីន ថែមទាំងកុហកគេអោយជឿឡើងស្លុង បង្កើតល្ខោនអោយគេយល់ច្រឡំមករហូត។
សំណាងល្អដែលជុងអាមិនចូលរួមដៃជាមួយ មិនអញ្ចឹងប្រពន្ធគេរងទុក្ខធំមិនខាន។
<<ចុះពេលនោះយ៉ាងមិចទៀត អ្នកម៉ាក់មានបញ្ជាគេអោយធ្វើបាបជីមីនទៀតឬអត់>>
ជុងអាក្រវីក្បាលតិចៗ កាពិតនៅមានត្រង់ច្រានចេញទៅក្រៅ វ៉ៃបោចសក់ ហៅអោយអ្នកយាមសន្ដិសុខ មកចាប់យកចេញទៅក្រៅវិញ តែឃើញទឹកមុខរបស់សូហ្គាហើយ ក៎មិនចង់ប្រាប់ ខ្លាចថានាំភ្លើងដល់គ្រួសារគេអោយបែកបាក់គ្នា ព្រោះតែនាង ជម្រើសល្អនៅស្ងៀមៗល្អជាង។
<<ល្អហើយ បើបែបនោះ>>
<<ថ្ងៃរៀបការកុំភ្លេចហៅខ្ញុំផង>>
<<នាងប្រាកដជាភ្ញៀវវិសេសស្រាប់ទៅហើយ>>
ជុងអសសើចញឹមៗ នឹកដល់ថ្ងៃរៀបការ របស់គេ បើសិនគេមិនមកសុំខ្លួនផ្ដាច់ពាក្យទេ ម្ល៉េះនាងនិងហើយ ដែលជាអ្នកគ្រងរូបកូនក្រមុំ ឈរស្បថនៅមុខព្រះវិហារជាមួយគេ មិនមែនជាជីមីននោះឡើយ។ តែធ្វើម៉េច ស្រឡាញ់គេ តែគេមិនស្រឡាញ់ យើងក៎មិនអាចបង្ខំបេះដូងគេអោយមកចាប់អារម្មណ៍បានឡើង ឈឺចាប់ ឬទឹកភ្នែក អោយវាស្រេចទៅតាមនោះទៅចុះ។