ភាគទី24:ចាកចេញ

984 91 0
                                    

ពេលវៃឆ្អែតហើយ គេក៎ជ្រុបមុខនិងស្មាតូចជីមីន បិទភ្នែកសន្សឹមៗ ព្រោះកំពុងតែមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងៗ ខណះដែលលោកផាកមើលដោយការរិះគិត។
គេមួម៉ៅ!!
គេអាក្រក់!!
គេឃោឃៅ!!
ប៉ុន្តែធ្វើបាបជីមីនមិនបាន!!
ជីមីនយំសសឹក មិនបានហាមមិនអោយគេអោប មិនបានហាមមិនអោយគេមកជិត តែមិនទាស់ត្រង់ថា មិនបានអោបគេវិញ មិនបានសើចញញឹមដូចរាល់ដង ទាល់តែគេថយខ្លួនចេញយឺតៗ មើលជីមីនដោយក្រសែភ្នែកស្រអាប់គ្មានពន្លឺរស្មី។
<<ដោះលែងខ្ញុំទៅ ពួកយើងដាច់ស្រេចគ្នា រឿងដែលកើតឡើងពីមុន...បំភ្លេចវាចោលទៅ ខ្ញុំមិនត្រូវកាទទួលខុសត្រូវ មិនត្រូវកាពីធីមង្គល់ការ ហើយរឹតតែមិនត្រូវកាលោកជាប្ដី>>
សូហ្គាឈរយ៉ាងស្ងៀមស្ងាត់ ហាក់ដូចម៉ាកាំងកាសដែលគេដាក់តាំង គ្មានសម្លេងអ្វីមកតវ៉ាបាន ពេលឮបែបនេះ។
<<ហើយចាប់ពីស្អែកនេះ...ក្រុមគ្រួសារខ្ញុំនិងរើចេញពីទីនេះ ទៅរកកន្លែងធ្វើការថ្មី សង្ឃឹមថាលោកយល់ព្រម>>
<<យើងធ្លាប់ប្រាប់ហើយមែនទេ បើសិនជាជំទាស់យើង កម្មករទាំងអស់និងត្រូវដេញចេញមិនខាន>>
<<លោកធ្វើទៅ ធ្វើអោយខ្ទេចអស់ទៅ ខ្ញុំលែងខ្វល់ពីអ្នកដទៃហើយ ដង្ហើមខ្ញុំក្រពះខ្ញុំ ខ្ញុំត្រូវគិតតែខ្លួនអែង បើលោកគិតថាត្រឹមត្រូវនិងដេញពួកគេចេញដោយសារកម្ចាយកំហឹង ក៎អញ្ចើញ ព្រោះខ្ញុំក៎ធ្វើស្អីមិនបានស្រាប់ហើយ>>
សូហ្គាខាំធ្មេញក្រតៗ ងក់ក្បាលតិចៗ យល់អ្វីដែលជីមីននិយាយ បន្ទាប់មកក៎ងាកទៅមើកលោកផាកនិងឆាវ ក៎បាន ពួកគេជាអ្នកជ្រើសជម្រើសនេះដោយខ្លួនអែងទេ។
<<ប្រាកដ>>
<<មែនហើយ ខ្ញុំនិយាយហើយ មិនក្រឡាស់សំដីទេ>>
<<បើចង់ចេញទៅណាស់ក៎ចេញទៅ តែថ្ងៃក្រោយកុំមោលុតជង្គង់សុំអង្វរក៎យើងអោយសោះ>>
និយាយហើយ គេក៎ដើរចេញក្រៅគ្នា ដើរតន្រុំជើងតាំងៗ ចុះទៅក្រោម បញ្ឆេះឡានចេញទៅវិញក្នុងល្បឿនលឿនបំផុត។
ពេលសូហ្គាចេញទៅផុត ជីមីនក៎ងើយមុខ ជូតទឹកភ្នែកចេញ គិតត្រូវហើយ ជ្រើសហើយមិនអាចបកក្រោយវិញទេ នៅទីនេះមើលតែពាក្យសម្ដីមើលងាយ គេត្រិះដៀលដល់ពូជ ដូចឆ្កែឆ្មាដែលចាំបាយដោយសារគេ ចេញក៎ល្អ ទៅរកកន្លែងដែលមានកាងារល្អនេះ ទៅរកកន្លែងណាដែលគេអោយតម្លៃ។
<<កូនគិតត្រូវហើយ យ៉ាងណាប៉ាគិតរឿងនេះយូហើយ អញ្ចេះវិញ ស្អែកនេះយើងរើចេញទៅនៅផ្ទះជួលសិន ទម្រាំរកការងារបានថ្មី ល្អទេ>>
<<មែនហើយ ការងារមិនខ្ចីទេ អោយតែចង់ធ្វើ>>
ជីមីនញញឹមទាំងបង្ខំ ស្នាមញញឹមក្រៀមក្រំ គួរអោយអាណិតនិងឆាកជីវីត ដែលជួបរឿងអាក្រក់ៗមិនលស់ពេល ហើយសង្ឃឹមថាចេញពីកន្លែងនេះទៅ និងរស់នៅសុខសប្បាយផងចុះ។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Where stories live. Discover now