សូហ្គាខាំមាត់ដាក់បងប្រុស ដំបូងថាមិនចង់មួម៉ៅ តែងាប់ហើយ ស្ងប់អារម្មណ៍មិនបាន ជីមីនដើរហើយទៅណាក៎មិនដឹង សង្ស័យទៅចម្ការ ជាប់ចិត្តនិងកម្មករប្រុសៗទេដឹង។
ឆ្គួតមិនខានទេ!!!
<<កុំមោធ្វើអោយមួម៉ៅ>>
<<ចុះនេះមិនហៅថាមួម៉ៅ>>
<<ខ្ញុំមិនបានមួម៉ៅ>>
<<ត្រឡប់ត្រឡិន អ៎ម៉ូនរើឡើង?ឬមួយក៎ស្រឡាញ់ជីមីនដល់បាត់មុខមិនបាន>>
ខាសសួរ ធ្វើអោយសូហ្គាខឹងលើសដើម តែជ្រើសរើសដើរចេញ ព្រោះមិនចង់ឈ្លោះជាមួយ នាំតែខាតទឹកមាត់ទទេរៗ។
គេដើរសម្ដៅទៅឡាន រួចបើកចេញទៅ ធ្វើអោយខាសអត់និងក្រវីក្បាលហួសចិត្តមិនបាន ទំនើងក៎ទំនើង ក្អេងក្អាងមិនបាច់និយាយដល់ដល់ រឹកធ្វើដូចទ្រាប់មេឃអង្គុយ មិនខ្ចីខ្វល់ពីអ្នកណា មើលតែដណ្ដើមជីមីនចេញពីនាយទៅដឹងហើយថា ពាល ប៉ុណ្ណា។
មុនដំបូងឡើយ ប្រុងថាបើកទៅចម្ការតែ ក្រែងជីមីនទៅទីនោះ ប៉ុន្តែពេលបើកបានពាក់កណ្ដាលផ្លូវ ក៎ឃើញក្មេងល្អិត ដែលគេចូលចិត្តខ្នាក់ខ្នាញ់ ចង់តែក្រញិចដូចចៃ កំពុងតែធាក់កង់មួយៗ ទាំងថ្ងៃក្ដៅហែង។
គេជាន់ហ្គែរមួយទំហឹង ធ្វើអោយកង់ឡានអូសដីហ៑ុយត្រលោម ខណះដែលជីមីនធាក់កង់ក្បែរនោះ ក៎លើកដៃបាំងមាត់ បិទភ្នែកភ្លាម។
<<ដឹងខ្លួនទេថាធ្វើអោយអ្នកផ្ទះបារម្ភប៉ុណ្ណា>>
គេចុះពីលើឡានសួរដោយការមួម៉ៅ ខាំធ្មេញក្រតៗ ប៉ុន្តែខឹងមិនស្មើរនិងជីមីនកំពុងខឹងពេលនេះទេដឹង។
<<ខ្ញុំគ្រាន់តែផ្ទះ>>
<<បើទៅផ្ទះគួរតែប្រាប់មួយម៉ាត់ មិនមែនចង់មោក៎មោ ចង់ទៅក៎ទៅ ស្រេចតាមចិត្តទេ>>
<<វាស្អីលោកណាស់ណា គ្រាន់តែទៅផ្ទះ យ៉ាងមិច សូម្បីតែទៅលេងប៉ាម៉ាក់លែងបានហើយមែនទេ?បើមិនអញ្ចឹងក៎ឃុំក្នុងបន្ទប់តែម្ដងមោ បើប៉ុណ្ណឹងធ្វើមិនបាន>>
<<ឯងអ្នកនិយាយខ្លួនអែងទេ>>
គេសង្កត់សម្លេងធ្ងន់ៗ ហើយពេលជីមីនសម្លឹងសម្លក់មុខគេដូចចង់សុីសាច់ហុចឈាម ក៎ក្ដៅក្នុងទ្រូងលើសដើម មុននិងដណ្ដើមកង់ពីជីមីន យកទៅទុកនៅគូទឡានទាំងរមុងរមាំង។
<<នែ បើឆ្គួតណាស់ក៎ទៅឆ្គួតកន្លែងផ្សេងទៅ មោឆ្គួតដាក់ខ្ញុំ ហើយជួយយកកង់អោយវិញផង>>
<<ស្រឡាញ់អាកង់និងណាស់តើមែនទេ>>
<<ខ្ញុំចង់ស្រឡាញ់ស្អីស្រេចតែចិត្តខ្ញុំ>>
<<ក៎ល្អ>>
គេញញឹមចុងមាត់យ៉ាងកំណាច រួចរុញជីមីនអោយឡើងឡាន ទាំងបង្ខំ បន្ទាប់មកក៎បិទទ្វាវិញ ដើរទៅម្ខាង ឡើងឡាន បើកចេញទៅផ្ទះវិញក្នុងល្បឿនលឿនបំផុត ដោយនៅតាមផ្លូវជីមីនជេរគេមួយផុតផ្លូវ ព្រោះគេបើកឡានលឿនពេក។
ពេលមកដល់ផ្ទះភ្លាម ក៎ចាប់ជីមីនអោយចុះពីលើឡាន អូសទាញខ្លាំងៗ ដែលខាសបានឃើញហើយ ក៎ដងដង្ហើមធំហត់ជំនួស តែមិនបានជ្រៀតជ្រែករឿងប្អូនប្រុស ធ្វើស្អីក៎ធ្វើទៅ។