27:ឃាត់កាយតែមិនអាចឃាត់ចិត្តនឹក

940 95 4
                                    

ថ្ងៃថ្មី
ជីមីនត្រូវងើបជញ្ជូនអីវ៉ាន់ដាក់ឡានតាំងពីព្រលឹមអុល ដើម្បីរើទៅនៅ រីសតរបស់ លីជុង អាចថាវាពិបាកខ្លាំង ព្រោះទើបតែរើពីចម្ការតែកាលពីម្សិលម្ងៃ ហើយថ្ងៃថ្មីក៎ប្ដូកន្លែងរស់នៅកន្លែងថ្មីទៀត ទើបទម្រាំតែដឹកអីវ៉ាន់ចុះឡើង ឡើងទួលចុះភ្នំ ក៎សឹងតែសន្លប់ឈរ សំណាងល្អទៅដល់កន្លែងធ្វើការ មានកម្មករផ្សេងៗមកជួយយកអាសារ រាក់ទាក់ ក្នុងនាមជាកម្មករពលកម្មដូចគ្នា។
<<អរគុណ>>
ជីមីនញញឹមខ្សោះ ដាក់កម្មករដែលមកជួយ ពេលពួកគេលាទៅវិញ ដើម្បីធ្វើការ ក៎អោនគោរពតាមមាយាទ បន្ទាប់មកក៎ឡើងទៅលើផ្ទះ រៀបទុកដាក់អោយស្អាត រួលរាល់ហើយក៎ទៅផ្ទះប៉ាម៉ាក់ ដែលនៅមិនឆ្ងាយពីប៉ុន្មាន ពីព្រោះការងារផ្សេងគ្នា ទើបត្រូវបែងចែកផ្ទះរស់នៅ។
<<ម៉ាក់ រៀបរួចឬនៅ ខ្ញុំជួយ>>
<<មិនអីទេ ចុះកូនរួចហើយឬ មិចក៎លឿនម្ល៉េះ>>
<<មានគេមកជួយមិញ សំណាងដែលទីនេះមិនបានរើសអើងអ្នកចំណូលថ្មី>>
ឆាវសើចញឹមៗ រៀបចំខោអាវនិងវ៉ាលីផ្សេងៗ ដោយមានជីមីនជួយ ជារឿយៗដែលគាត់លួចក្រលេកមើលមកជីមីន ឃើញមុខស្លេកៗប៉ុន្មានថ្ងៃហើយ តែមិនបានមាត់ក៎ ប្រហែលជាមិនសប្បាយចិត្តហើយមើលទៅ។

______
ក្រោយពីចាប់ចែងការងារនៅចម្ការតែរួចរាល់អស់ហើយ ក៎ប្រគល់ទុកអោយខាសមើលខុសត្រូវជំនួសដៃជើង ព្រោះត្រូវហោះហើរទៅឡាវេហ្គាល ដើម្បីមើលជំនួញរបស់ខ្លួន និងសង្ងុំធ្វើការនៅទីនោះយ៉ាងស្ងប់ស្ងាត់។
<<ចៅហ្វាយ របាយការណ៍ថ្មីទៀន>>
លេខារបស់គេចូលមក ហុចរបាយការណ៍ ទើបគេដកដង្ហើមធំ ទុកប៑ិចនៅតុ រួចឈោងដៃយកមកបើកមើល។
<<មានអីទៀតទេ>>
<<ថ្ងៃនេះគ្មានទេចៅហ្វាយ ប៉ុន្តែស្អែកត្រូវទៅចូលរួមកម្មវិធីដេញថ្លៃពេជ្យ>>
<<ហុឹម...យប់ទៅក្លិប>>
ត្រឹមប៉ុណ្ណឹង កូនចៅក៎ចាកចេញពីបន្ទប់ភ្លាម ដោយសូហ្គាបោះឯកសារទុកនៅលើតុ មិនខ្ចីបើកអានអោយម៉ត់ចត់ អ្វីសូម្បីតែបន្ដិច។
<<វានឹកស្អីណាស់ណាទៅ>>
គេក្រហឹមដើមក៎មួម៉ៅ ធ្វើការលែងកើត ទោះបីធ្វើ ក៎ធ្វើទាំងគ្មានអារម្មណ៍អ្វីទាំងអស់។ តើនេះស្អី ស្ថានភាពបែបនេះ ការងារគ៎ពេញទឹកពេញដី គេមានពេលទៅខ្វល់ពីក្មេងឆ្គួតនោះ?សូម្បីតែពេលដេក ពេលញាំ ពេលធ្វើការ ងាប់ហើយ...តើគេអាចមានអ្វីជាខ្លួនអែងទេ?

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Where stories live. Discover now