សូហ្គារើសខោអាវមោស្លៀកពាក់ អោយរៀបរយ និងប្រើក្រសែភ្នែកកំណាច សម្លឹងមើលទៅជីមីនដែលផ្គាប់មុខនៅលើគ្រែ ខ្លួនប្រាណញ័រទទ្រើក មិនបាច់ស្មាន គ្រាន់តែមើលក៎ដឹងថាយំ។
<<បើមិនចង់ពិបាកទេ រើចេញពីទីនេះទៅ>>
គេនិយាយយ៉ាងឈាមត្រជាក់ ឈានជើងទៅរកជីមីន ចាប់អោយងើបអង្គុយ សម្លឹងមុខតូចច្រមិច ដែលពេលនេះជោគដោយទឹកភ្នែករហាម។
<<មនុស្សឆ្គួត លោកឆ្គួតបំផុតហើយ បើចេញពីទីនេះ អោយខ្ញុំទៅនៅទីណា>>
ជីមីនឡូឡាដាក់គេទាំងអណ្ទឺកអណ្ទក់ សក់ក្បាលក៎សើងមើង មុខមាត់ស្រមេកស្រមក់ រាងកាយនៅមិនទាន់ឈប់ស្ពឹកស្រពន់នៅឡើយ និងដឹងពីកម្ដៅទឹកក្ដៅគគុកដែលកំពុងហូកាត់ក្នុងរាងកាយខ្លួនអែង។
<<ទៅនៅជាមួយយើងដូចដើម>>
<<ទៅនៅអញ្ចឹងឬ? ទៅនៅទាំងដែលលោក ដៀលជេត្មះខ្ញុំដូចឆ្មាឆ្កែ?ទាំងដែលលោកស្អប់ខ្ពើមខ្ញុំចង់ក្អួត?ទាំងដែលមានប្រពន្ធលោករាប់រយនាក់នៅក្នុងនោះ ខ្ញុំមិនព្រមរស់នៅជាមួយមនុស្សគម្រក់ដូចលោកទេ>>
ជីមីននិយាយទាំងទឹកភ្នែក ព្រោះមិនទាន់បាត់អន់ចិត្តអន់ថ្លើម ដែលឃើញរូបគេជាមនុស្សអោបប្រលោមពីមុខពីក្រោយរាប់សិបនាក់ តែឆ្គួតយ៎ស្អី ពេលយប់ក៎ឃើញនៅទីណាក៎មិនដឹង តែទៀងភ្លឺក៎មកនៅក្នុងបន្ទប់នេះហើយថែមទាំងបញ្ចេញចរឹកព្រៃផ្សៃដាក់ទៀតផង។
<<ឆ្គួតមែនក៎អី ប្រពន្ធមកពីណា>>
សូហ្គាស្រែកគំហកដាក់វិញ ព្រមទាំងចាប់ច្របាច់ដៃជីមីនណែន។
<<ស្រីៗដែលអោបថើបលោកយប់មិញនេះជាស្អី មិនមែនជាប្រពន្ធ អោយហៅថាស្អី?>>
មុនដំបូងមិងមាំងនិងសម្ដីរបស់ជីមីន តែក្រោយពេលឮហើយ ក៎ញញឹមចុងមាត់ រីកបេះដូងណែនក្នុងទ្រូង ប៉ុន្តែបន្លប់ធ្វើជាមុខសោះកក្រោះ តបដោយកាផ្ចាញ់ផ្ចាលវិញ។
<<មែនហើយប្រពន្ធ ប្រពន្ធសាច់ផ្អែម យ៉ាងមិច>>
<<អឺ និងហើយទៅរកប្រពន្ធលោកទៅ កុំមោអឺអើជាមួយខ្ញុំទៀត>>
សូហ្គាសើចហុឺសៗនៅដើមក៎ ដោយការចូលចិត្ត។
<<ប្រច័ណ្ឌហើយនិង>>
<<ខ្ញុំមិនបានប្រច័ណ្ឌមនុស្សដូចទេ>>
<<ចុះស្អី>>
<<ខ្ញុំគ្រាន់តែប្រច័ណ្ឌប្ដីខ្ញុំ ខ្លាចគេមានចរឹកអាក្រក់ដូចលោក>>
ឮហើយ សូហ្គាខាំធ្មេញក្រតៗ ច្របាច់ដៃជីមីនខ្លាំងៗ។
<<និយាយស្អី មិញនេះ អ្នកណាប្ដីឯង>>
<<លីជុង លីជុងប្ដីខ្ញុំ>>
<<មិនពិត ប្ដីឯងមានតែយើងម្នាក់>>
<<មិចថាមិនពិត លោកអាចធ្វើបែបនោះបានមកលើខ្ញុំ គេក៎អាចដូចគ្នាដែល>>
<<ជីមីន...>>
សូហ្គាស្រែកគំហកឡើងតឹងសរសៃក៎ ដៃឡើងផុសសរសៃ ធ្វើអោយជីមីនស្រែកចាច ព្រោះឈឺពេក សឹងតែបាក់ទៅហើយ។
<<ចាំទុកក្នុងខួទៅ ឯងមិនអាចមានអ្នកណាជំនួសយើងទៅ ជីមីន ប្ដីរបស់ឯង មានតែយើងម្នាក់ យើងម្នាក់តែប៉ុណ្ណោះ>>
គេនិយាយហើយ ក៎ប្រលែងក៎ដៃតូច សម្លក់សម្លឹងជីមីនដូចចង់សុីសាច់ហុចឈាម មិននិងបែរខ្នង ផ្លោះបង្អួច ចេញទៅខាងក្រៅ ទាំងខឹងសម្បារ។