20:ប្រពន្ធង៎ប្ដីងឿក

1K 95 0
                                    

ថ្ងៃថ្មី
ជីមីនបើកភ្នែកព្រឹម ត្រឹមប៉ុណ្ណឹងខ្លួនប្រាណក៎ចូលគេចាប់យោល អោយវិលមុខក្បុល ដូចផែនដីក្រឡាប់ចាក់ ទើបបិទភ្នែកម្ដងទៀត រួចបើកសាថ្មី សម្លឹងមើលពិដានពណ៍ស៎។
ក្រាក!!
សម្លេងបើកទ្វាឮឡើង អ្នកដែលកំពុងតែដេកលើគ្រែ ក៎សម្លឹងទៅមើល ឃើញថាជាអ្នកបម្រើដើរមករក ទើបប្រឹងក្រោកអង្គុយ ផ្អែកខ្នងនិងក្បាលគ្រែ។
<<ស្មានតែក្រោកមិនរួចហើយតើ នេះបបរក្ដៅៗ ញាំទៅ ហើយចាំញាំថ្នាំពេលក្រោយ ក្រែងល៎លឿនស្រឡះខ្លួន>>
ស្ដ្រីវ័យចំណាស់និយាយ ដែលជីមីនស្គាល់គាត់ថាជាមេចុងភៅក្នុងផ្ទះនេះតាំងពីយូម្ល៉េះ។
<<អរគុណច្រើនអ៑ុំ>>
<<មិនអីទេ ឆាប់ញាំទៅ>>
<<បាទ>>
ជីមីនញញឹមស្ងួត ទើបគាត់ញញឹមតប ហើយត្រឡប់ដើរទៅវិញ ព្រោះមានកាងារដែលត្រូវធ្វើច្រើនជាងនេះ។ ជីមីនសម្លឹងមើលទៅចានបបរទាំងធុញទ្រាំបំផុត ដកដង្ហើមធំជាច្រើនដង  មុននិងទម្លាក់ជើងចុះពីគ្រែ ប្រុងថាយកបបរមកញាំទៅហើយ តែទ្វាបានបើកឡើង បង្ហាញប្រុសសង្ហារខាបព្រលឹង ដើរតាំងៗ បិទទ្វាក្ដុងក្ដាំងហាក់ដូចទើបមោពីមួម៉ៅអញចឹង។
សូហ្គាដកដង្ហើមធំៗ សម្លឹងមើលទៅចានបបរ រួចងាកទៅមើលជីមីន ឃើញថាស្រស់បស់ជាងយប់មិញទៅទៀត ទើបយល់ថាបន្ដិចទៀតគង់តែជា។ ជីមីនមើលគេដោយកាសង្ស័យ គេកើតស្អីឬអត់ ខ្មោចចេញឬខ្មោចចូល ពីម្សិលក៎មិនមែនបែបនេះ ហើយចំណែកថ្ងៃនេះក៎មួម៉ៅបែបមួយប្រភេទផ្សេងវិញទៀតទៅ។
<<ណើយ...>>
សូហ្គានិយាយតែប៉ុណ្ណឹង ក៎ដើរទៅគ្រែ ទាញជីមីនមកកណ្ដាលគ្រែម្ដងទៀត បន្ទាប់មកក៎ឡើងទៅដេកនៅលើនោះ កើយភ្លៅជីមីនបិទភ្នែកដេកធ្វើប្រងើយ។
<<នែ...បើងងុយដេក ក៎ដេកអោយស្រួលទៅ ចាំបាច់មោកើយភ្លៅធ្វើអី មិនមែនខ្នើយទេណា>>
ជីមីនចងចិញ្ចើម និយាយកកេតកកូយ បោះបោកដាក់មុន ព្រោះមិនទាន់បានបាត់ខឹងនិងគេពីម្សិល ប៉ុន្តែទោះជេចង់ទាំងរយះមាត់ទៀត គេក៎មិនខ្វល់ផង ទើបគក់ផែនខ្នងជំនួសវិញ។
<<កុំរញ៉េរញ៉ៃមើស  ចង់ដេក>>
<<គ្មានអ្នកណាហាមមិនអោយលោកដេកទេ តែកុំមោដេកកើយភ្លៅខ្ញុំ>>
ជីមីននិយាយ តែមើលគេធ្វើរឹកចុះ ក្រៅពីមិនអើពើហើយ នៅផ្គើនថើបភ្លៅមួយខ្សឺតទៀត ដោយសារតែជាខោយឺតជើងខ្លី ពេលអង្គុយទៅវានៅលើជង្គង់ ទើបគេថើបបានយ៉ាងស្រួល។
<<ដេក ចង់ដេក>>
<<នែ!!!និយាយអោយចេះស្ដាប់គ្នាផងទៅបានទេ ខ្ញុំប្រាប់អោយក្រោក មិនអញ្ចឹងខ្ញុំនិងមួលលោកដាច់សាច់ដូចថ្ងៃមុនមិនខានទេ>>
ជីមីនគម្រាមគេ ធ្វើអោយសូហ្គាត្រូវបើកភ្នែកព្រឹមៗ ដេកបែរខ្លួន ងាកមកមើលជីមីន ចងចិញ្ចើមបន្ដិច ដូចកំពុងឃ្នើសចិត្តណាស់ចិត្ត។
<<កុំមោធ្វើភ្នែកពព្រឹមដាក់ ខ្ញុំមិនអាណិតមនុស្សអាក្រក់គ្មានបេះដូងទេ>>
ជីមីនជេស្ដីអោយ តែខុសរាង់ដង ក្រៅពីមិនខឹងហើយ មិនឃើញថាចង់ធ្វើបាបបែបដាក់ទោសអីបន្ដិច ខុសឆ្ងាញពិតមែន។ ជីមីនខាំបបូរមាត់ក្រោមខ្លួនអែងតិចៗ មុននិងក្ដិចដើមដៃគេ តែងាប់ហើយ...គ្រាន់តែប៉ះសាច់គេភ្លាម ក៎រហ័សដកដៃចេញភ្លែត បើកភ្នែកធំៗ ភ្ញាក់ផ្អើល។
<<នែលោក...មិនស្រួលខ្លួនក៎អី>>
ជីមីនសួរ និងរុញខ្លួនគេអោយដេកអោយស្រួល តែគេមិនព្រមថយតាមសម្រួល នៅតាមមកអោបមិនព្រមលែង កើតជាមួម៉ៅដល់ជីមីនភ្លាម ឈឺចង់ងាប់ហើយ នៅល្មោកកាមបានទៀត។
<<ចេញសិនមើល ខ្លួនលោកក្ដៅដូចភ្លើង>>
<<អូយ...ចង់ដេក កុំមោរញ៉េរញ៉ៃ>>
<<មានឈឺក្បាលឬអត់?>>
<<អត់>>
គេក្រវីក្បាល ទាំងដែលកាពិតឈឺចង់ផ្ទុះទៅហើយ ឈឺតាំងពីយប់មិញម្ល៉េះ តែធ្វើអែងមាត់រឹង មិនព្រមប្រាប់តាមត្រង់។
ផាច់!!!
ជីមីនវៃគេមួយដៃអត់ខឹងមិនបាន អត់ឈឺ អត់ឈឺ តែមើលមុខចុះស្លេកស្លាំង ដូចមនុស្សគ្មានកម្លាំងកំហែងមិនខុស។
<<ងើបសិន លេបថ្នាំ>>
<<មិនលេប មិនចង់លេប>>
<<អញ្ចឹងមិនអោយដេកកើយភ្លៅ>>
<<អត់ក៎អត់ទៅ>>
គេធ្វើឃិលដូចខឹង ហើយនៅធ្វើរឹក វាសជើងជីមីនចេញដូចទើសទាល់ណាស់អញ្ចឹង ដោយការយកខ្នើយមកកើយជំនួស បិទភ្នែកដេកម្ដងទៀត។
ជីមីនដកដង្ហើមធំ ខ្ជិលរអ៑ូរទាំ ដើរចុះពីលើគ្រែ ចេញទៅក្រៅបន្ទប់ សួរកថ្នាំដើម្បីអោយគេលេប ពេលបានហើយក៎ឡើងទៅវិញ ដាស់គេអោយក្រោក។
<<ចាស់សក់ស្កូវហើយ កុំធ្វើរឹកដូចកូនក្មេង ងើបមោអោយឆាប់>>
ជីមីនសម្លុតគេខ្លាំងៗ ពេលគេមិនព្រមក្រោក ទើបទ្រាំលែងបាន ចាប់ដៃទាញអោយក្រោក ទើបគេព្រមក្រោក ទាំងមិនចង់អីបន្ដិច។
<<លេបថ្នាំ អេ...តែថាបានញាំអីទ្រាប់ពោះឬនៅ>>
<<នៅ>>
<<ញាំបបរសិនទៅ ចាំញាំតាមក្រោយ>>
និយាយហើយ ក៎យកចានបបរក្បែរដៃ មកដាក់លើគ្រែ ដើម្បីអោយគេញាំ តែគេធ្វើមុខជូក្រុញ។
<<ឯងមិនទាន់ញាំ>>
<<ខ្ញុំចាំញាំតាមក្រោយ>>
<<ញាំជាមួយគ្នា បញ្ចុកមោ>>
ជីមីនដកដង្ហើមធំម្ដងហើយម្ដងទៀត មិននឹកស្មានថាមនុស្សក្បាលកញ្ចាស់ពេលឈឺ ពិបាកមើលថែអីដល់ថ្នាក់នេះ។ អស់ជម្រើស ក៎មានតែបញ្ចុកគេផង ញាំខ្លួនផង ថ្ពាល់ក៎ក្រហមព្រឿងៗ លាក់អាការះអៀនមិនជិត ដែលសូហ្គាឃើញហើយបានត្រឹមតែញញឹមក្នុងចិត្តតែប៉ុណ្ណោះ ហើយធ្វើមុខងាប់បន្ដទៀត។
ពេលញាំរួច គេក៎ព្រមលេបថ្នាំតាមសម្រួល ហើយដាក់ខ្លួនដេកនៅលើគ្រែ និងមិនភ្លេចចាប់បង្ខំទាញជីមីនមកអោបកោងទាល់តែបាន មិនយូប៉ុន្មានក៎លុងលក់ភ្លាមៗ ដោយសារយប់មិញអត់ងងុយពេញមួយយប់ផង នៅជាតិថ្នាំលេបមិញនេះទៀត។

ថ្ងៃត្រង់!!!
ចំណាយពេលជាង2ម៉ោង ដើម្បីសម្រាកខ្លួននៅលើគ្រែ ពេលភ្ញាក់មកវិញក៎មានអារម្មណ៍ថាស្រឡះជាងមុន តែពេលក្រលេករកមើលជីមីនក្នុងបន្ទប់ បែរជាមិនឃើញ ទើបក្រហឹមដើមក៎មួម៉ៅ ចុះពីលើគ្រែ ចេញទៅក្រៅ ចុះទៅជាន់ក្រោម។
<<ជីមីនទៅណា>>
គេសួរអ្នកបម្រើ ដែលដើរឆ្លងកាត់។
<<មិនដឹងទេចៅហ្វាយតូច>>
<<នៅផ្ទះសម្បែងហើយ មិនដឹងថាមេបាត់ទៅណាក៎មិនដឹងទេឬយ៉ាងមិច>>
គេស្ដីអោយប្រាវៗ អ្នកបម្រើក៎អោនមុខជ្រប់ មិនហ៑ាមប្រឈមមុខជាមួយ រឹតតែធ្វើអោយគេខឹងលើសដើម។
<<ទៅណាក៎ទៅៗ គ្មានបានកាពិតមែន>>
គេក្រហឹមដើមក៎ដោយកាមួម៉ៅ។
<<កើតស្អីឯង>>
ខាសដើរចេញពីបន្ទប់ទទួលភ្ញៀវ ជ្រួញចិញ្ចើមដាក់ ដំបូងថានៅមើលកុងអោយចប់ តែមានស្អីមើលតែបានបន្ដិច ក៎ឮសម្លេងឡូឡាតែម្ដង ទើបចេញមោមើល ក្រែងល៎កើតអី។
<<បងលួចប្រពន្ធខ្ញុំទៅទុកនៅទីណាឆ្លើយមោ>>
<<ប្រសព្វឆ្គួត ដេកអោបប្រពន្ធខ្លួនអែង តាំងបាត់មោដើមួម៉ៅដាក់គេ ចំមែនហើយ>>

ចំមែនហើយបងបូយឡូយ😞





អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Donde viven las historias. Descúbrelo ahora