12:ចោលបងយកប្អូន

1.1K 107 0
                                    

<<ហេម...ចម្លើយបានហើយមែនទេ អញ្ចឹងខ្ញុំសុំនិយាយរឿងខ្ញុំនិង....>>
សូហ្គាក្រហឹមដើមក៎ ផ្ដើមនិយាយម្ដង ទាញអារម្មណ៍គ្រប់គ្នាអោយងាកមកមើលគេ រួចបាននិយាយត៎ទៀត ចំណែកក្រសែភ្នែកមើលជីមីនមិនព្រិច ដែលគ្មានអ្នកណាស្មានដល់។
<<បើជីមីនមិនទទួលស្នេហាខាសទៅហើយ តើអាចជំនួសខ្ញុំបានទេ>>
សម្ដីរបស់គេ ធ្វើអោយចាស់ៗភ្ញាក់ផ្អើលសឹងតែមិនជឿ បើមិនឮនិងត្រចៀក ជីមីនទើបតែបដិសេដបងសោះ បែរជាមកសុំរៀបកាជំនួសទៅវិញ។
<<អឺ...គឺ>>
លោកផាកធ្វើភ្នែកឡេមឡាម មិនដឹងធ្វើយ៉ាងមិចអោយល្អ ខណះដែលខាសមុខស្ងួត គ្មានសង្ឃឹម ក្ដីស្រឡាញ់របស់នាយចប់ហើយ ចប់ព្រោះតែប្អូនជើងល្អរបស់នាយហ្នឹងអែង។
<<គិតយ៉ាងមិចដែល>>
គេសួរឌុកបន្ដយកគ្នា គ្មានពេលអោយគិតច្រើន ហើយពេលលោកមីនងាកមកជ្រួញចិញ្ចើមដាក់ ក៎ធ្វើជាមិនខ្វល់ មុននិងងើបឈរឡើង ដើរវៀងទៅម្ខាងតុ ទៅរកជីមីន ចាប់ដៃតូចឡើង អោយជីមីនក្រោកឈរដែល។
<<សុំទោសផង ប្រហែលជីមីនប្រពន្ធខ្ញុំឆ្លើយមិនបានទេ ព្រោះខ្មាសអៀន អញ្ចឹងចាំខ្ញុំនិយាយគ្នាតែពីនាក់សិនណា>>
គេប្រុងអូសដៃជីមីនចេញពីតុ ដើម្បីយកទៅគម្រាម ប៉ុន្តែឆាប់រហ័សចាប់ដៃ មិនអោយអូសទៅណាបាន កញ្ចក់ដៃកូនគាត់មកវិញ ធ្វើអោយខ្នើសចិត្តបន្ដិចដែល។
<<ហៅជីមីនយ៉ាងមិចមិញនេះ>>
គាត់សួរសូហ្គាដោយសម្លេងកាច តែសូហ្គាញាក់ស្មាហីៗ ឆ្លើយក៎ហីៗ ដូចអោយរួចតែពីមាត់។
<<ប្រពន្ធខ្ញុំ>>
<<មានរឿងអី ជីមីនមិនទាន់រៀបកាជាមួយអ្នកប្រុសទេ អ្នកប្រុសគ្មានសិទ្ធិហៅគេបែបនេះ ទោះពួកយើងនៅឋានះតូចទាប តែសូមផ្ដល់កិត្តិយសអោយផង>>
<<ពួកយើងជ្រុលជ្រួលនិងគ្នា ទោះមិនបានរៀបកា តែខ្ញុំចាប់ទុកជាប្ដីប្រពន្ធ ហើយខ្ញុំមិនមែនបំពាននេះអីកំពុងសុំរៀបការ>>
ឆាវក្ដាប់ដៃណែន ពោរពេញដោយកំហឹង ងាកមកមើលជីមីនដោយអស់សង្ឃឹម រួចក្រោកឈរ អូសដៃកូនប្រុសចេញភ្លាម មិនទាំងលាអីមួយម៉ាត់ ទើបលោកផាករហ័សក្រោកឈរដែល អោនគោរពចៅហ្វាយនាយ រួចចេញទៅតាមប្រពន្ធកូន។
<<អែងធ្វើស្អីមានដឹងខ្លួនទេស៑ូ>>
លោកមីនស្រែកគំហកដាក់សូហ្គា ក្រោយពេលលោកផាកចេញទៅបាត់ តើអោយគាត់យកមុខទៅទុកនៅទីណា បើសូហ្គានិយាយស្ដីគ្មានកេរិ៍ខ្មាសដល់ថ្មាក់នេះ ថែមទាំងសុំរៀបការផ្ទួនៗជាមួយខាសទៀត ខ្វះពេលណាស់ក៎អី។
<<ខ្ញុំដឹងតើ ថាកំពុងធ្វើអី>>
<<វាធ្វើអីក៎ធ្វើទៅប៉ា បើវាសប្បាយណាស់ក៎អោយវាដោះស្រាយខ្លួនអែងទៅ ខ្ញុំសុំលា>>
ខាសនិយាយទាំងគ្មានកម្លាំងក្នុងខ្លួន រួចក្រោកឈរឡើង ដើរចេញពីតុ ឡើងលើជណ្ដើរទៅបន្ទប់នាយ នាំអោយគ្មានអ្នកណានិយាយអ្វីទៀត។ បើគេសប្បាយនិងលេងសប្បាយណាស់ ក៎អោយដោះស្រាយតែអែងទៅ មិនបាច់លូកដៃ។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Wo Geschichten leben. Entdecke jetzt