22:ចាកចេញទៅក៎ល្អ

1K 83 0
                                    

<<គ្មានផ្លូវទេជីមីន ចាំទុកទៅឯងមិនអាចចេញទៅណាបានឡើង ត្រង់នេះ កន្លែងនេះ បន្ទប់នេះ វាជារបស់ឯងដែលត្រូវនៅ>>
គេនិយាយយ៉ាងឈាមត្រជាក់ បន្ទាប់មកក៎ចាប់ដៃជីមីនច្របាច់ខ្លាំងៗ គ្មានកាអាណិតអាសូរក្មេងតូចល្អិតថាឈឺយ៉ាងណា តើគេមានបេះដូងសម្រាប់កាណិតទេ?សម្រាប់ក្ដីស្រឡាញ់ទេ?
<<លោកធ្វើបែបនេះមិនបានទេ>>
ជីមីនហូទឹកភ្នែកមិនបាត់ ខណះដែលចិត្តឈឺហើយនៅរាងកាយឈឺទៀត ឈឺស្ពឹកអស់ទៅហើយ ឈឺរហូតដល់លែងដឹងថាឈឺ សាកគិតមើល បើគេពោលថាស្អប់ ថារអើម ដល់ថ្នាក់និងទៅហើយ តើអ្នកណាគេទ្រាំនៅបានទៀត?
<<មិចថាធ្វើមិនបាន យើងធ្វើបានគ្រប់យ៉ាងរួចរាល់ហើយ សូម្បីតែជីវីតឯង ជីមីន...ជីវីតរបស់ឯងក្ដោបក្ដាប់លើដៃរបស់យើងទាំងអស់>>
គេនិយាយរឹតតែធ្វើអោយជីមីនគាំងនិយាយលែងចេញ ទឹកភ្នែកហូរហូត ខ្សោះកម្លាំងក្នុងខ្លួនដូចកន្សែងត្រូវពូតអោយស្រោះទឹងស្ងួតធេង គ្មានកម្លាំងកំហែងដើម្បីរើបម្រាស់ គ្មានសូម្បីតែកម្លាំងដើម្បីប្រកែក។
<<មនុស្សអាត្មានិយម...ខ្ញុំស្អប់លោក ហុឹក..ហុឹក>>
<<ឯងគ្មានសិទ្ធិស្អប់យើងទេជីមីន>>
ជីមីនញញឹមជូចត់ សម្លឹងមើលគេដោយក្រសែភ្នែកឈឺចាប់មិនអាចបរិយាបាន ហើយពេលគេដើរមកបៀត ក៎ព្យាយាមគេចចេញ ប៉ុន្តែគេចមិនផុត ទើបត្រូវគេក្រវែងអោយដួលលើពូកយ៉ាងដណ្ដុំ។
<<លែងខ្ញុំ...ក្រែងខ្ពើមរអើមណាស់មិនអញ្ចឹង>>
<<មែនហើយ ខ្ពើម រអើម ហើយពេលឃើញយើងប៉ះបែបនេះ កុំស្មានថាពេញចិត្តអោយសោះ ព្រោះឯងមិនបានស្មើរនិងមួយជំនិតស្រីស្នេហ៍យើងផង>>
<<អញ្ចឹងទៅរកស្រីលោកទៅ ទៅៗ ហុឹក..ហុឹក...កុំមោប៉ះ កុំព្យាយាមមកគៀបសង្កត់ ហាមអ្វីគ្រប់យ៉ាងទាំងអស់>>
សូហ្គាខាំធ្មេញក្រតៗ ពេលឮបែបនោះ ស្មានតែគេចង់ប៉ះណាស់ទៅហេស? គេគិតដោយការមួម៉ៅ បន្ទាប់មកក៎ងើបចុះពីលើគ្រែ ដើរទៅទ្វា សូម្បីតែមុខជីមីនបន្ដិចក៎មិនខ្ចីមើលផង។

ជីមីនយំសសឹកនៅលើគ្រែ ទឹកភ្នែកដាមនិងថ្ពាល់ ខ្លួនញ័រទទ្រើក ស្របពេលដែលបេះដូងឈឺខ្ទោកៗ ឈឺដូចគេយកមកកាំបិទមកចាក់ ឈឺពេកហើយ តើជីវីតមួយនេះនៅសល់អ្វីទៀត?បើគេយកស្រូបទៅអស់ទៅហើយ បេះដូងឬចិត្ត ក៎ស្វិតស្រពោនក្រៀមក្រំ។ ជីមីនដេកយំនៅលើគ្រែជាងមួយម៉ោង ទើបសម្រេចចិត្តចុះពីលើគ្រែ ចាកចេញពីផ្ទះនេះ ដោយមិនបានប្រាប់អ្នកណាសូម្បីតែម្នាក់ ព្រោះបើបាត់ខ្លួន ក៎គ្មានអ្នកណាចាប់អារម្មណ៍ជាមួយខ្លួនដែល។
ជីមីនយំសសឹក ពេលដើរចេញមកក្រៅ រកមើលកង់ដែលគេយកទុកលើឡានកាលពីថ្ងៃមិញ ប៉ុន្តែរកមិនឃើញ ទើបធ្វើដំណើរថ្មើរជើង ទាំងថ្ងៃក្ដៅហែង សឹងតែរលាកបាតជើង។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Onde histórias criam vida. Descubra agora