40:នៅតែជាជម្រើសដដែល

844 87 2
                                    

<<ចុះកូនស្រឡាញ់គេឬអត់>>
<<អត់ទេ ម៉ាក់ សូហ្គាមិនបានស្រឡាញ់ជីមីន>>
ខាសឆ្លើយជំនួស ព្រោះថាបើអោយសូហ្គាឆ្លើយ ប្រាកជាទាមទាជីមីនទៅក្បែរមិនខាន ជម្រើសដែលល្អ កុំអោយជីមីនមកពាក់ព័ន្ធម្ដងទៀត។
<<បងមិចដឹងថាខ្ញុំមិនស្រឡាញ់ជីមីន>>
សូហ្គាសួរ ទឹកមុខពរពេញដោយការផ្ចាញ់ផ្ចាល មិនព្រមចុះចាញ់ ដូចដែលគេថាកម្មសិទ្ធរបស់គេ បើគេមិនបាន អ្នកផ្សេងកុំសូម្បីតែគិត សូស្លាប់ក៎មិនអោយរួចពីដៃដែល។
<<ឯងជាអ្នកប្រាប់បងខ្លួនឯងមិនអញ្ចឹង ថាយកជីមីនដើម្បីគ្រាន់តែសប្បាយ>>
<<មែនហើយ ខ្ញុំជាអ្នកនិយាយ ប៉ុន្តែគ្រាន់តែបញ្ចួសប៉ុណ្ណោះ>>
<<តែកាយវិការរបស់ឯងមិនមែនបែបនោះ ការនិយាយមិនបានបញ្ជាក់នូវទង្វើរដែលឯងបានធ្វើទៅលើជីមីនទេ សូហ្គា...ល្មមឈប់ទៅបានហើយ>>
<<ឈប់ប្រកែកគ្នាទៅ...សម្រេចមោម៉ាក់មិនព្រមទេ ចំណែកការខាតបង់ ឆាវចាំហាស្ដីតាមក្រោយ យ៉ាងណាអ្នកគ្រប់គ្នាសុតតែមិនពេញចិត្តទៅហើយ>>
ម៉ាក់របស់សូហ្គាពោលឡើង សុខចិត្តបង់លុយមួយចំនួនធំ ដើម្បីអោយរឿងចប់ ដោយសារតែជីមីនក៎មិនបានស្រឡាញ់សូហ្គា សូហ្គាក៎មិនស្រឡាញ់ដូចគ្នា លះបង់លុយមួយចំនួនធំ អោយវាចប់ស្រឡះស្រួលជាងអោយពាក់ព័ន្ធរញ៉េរញ៉ៃបែបនេះ ហើយជុងអានៅជាកូនប្រសារ នាអនាគតគត់ដដែល។
<<ម៉ាក់...>>
<<បាទ ខ្ញុំព្រម>>
សូហ្គាងាកទៅមើលទៅភ្លាម ពេលឮបែបនោះ។
<<ឆ្គួតទេឬយ៉ាងមិច ជីមីន ឯងសុីយើងចោលមិនបានទេ>>
<<លោកទេដែលឆ្គួត ល្មមឈប់ពាក់ព័ន្ធនិងខ្ញុំទៅ>>
ជីមីនស្ដីអោយ ព្រមទាំងដោះចិញ្ចៀនរបស់គេ ដែលពាក់អោយកាលពីម្សិលម្ដងទៀតដោយមិនដឹងខ្លួនពេលកំពុងដេកលក់នោះ ដោះទុកនៅលើតុ ទឹកមុខប្រាកដប្រាជាមិនបានលេងសើច ធ្វើអោយសូហ្គាដកដង្ហើមធំមួយហឿក។
<<មិនបាច់អោយ ប្រាប់ហើយថាមិនយក>>
<<មិនយកឬយក វាជារឿងរបស់លោកខ្លួនឯងទេ>>
និយាយហើយ ក៎ងើបដើរចេញភ្លាមចេញពីបន្ទប់នោះ ដែលសូហ្គាក៎ស្ទុះក្រោកដែល ប្រឹងក្រោកទៅតាម ប៉ុន្តែត្រូវខាសចាប់ទុក សង្កត់អោយអង្គុយនិងសាឡុងសាជាថ្មី។
<<មិនបាច់ទៅតាម ឯងអស់សិទ្ធហើយ ត៎ទៅមិនបាច់ទៅរវីរវល់និងជីមីនទៀតទេ>>
<<ងាប់ហើយ...ប្រពន្ធខ្ញុំ ខ្ញុំត្រូវតែរវីរវល់ហើយ>>
ខាសអស់ពាក្យស្ដីតប និងសូហ្គា តាមមើលទៅទោះព្យាយាមឃាត់យ៉ាងណាក៎មិនព្រមទេមើលទៅ។
<<ឆាវ ចាំទៅបើកគណនីជាមួយខ្ញុំពេលល្ងាច>>
<<ចា លោកស្រី>>
បន្ទាប់ពីនិយាយគ្នាយល់សាច់ការហើយ ក៎ចាកចេញទៅវិញ ដោយមានកម្មករប្រុស ជាអ្នកជូនដំណើរទៅចម្ការលីជុង ចំណែកសូហ្គាត្រូវឃ្លាំមើលដូចគោក្របី ព្រោះខ្លាចគេទៅធ្វើអ្វីជីមីនបានទៀត។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Wo Geschichten leben. Entdecke jetzt