លីជុងព្រមដកថយខ្លួនចេញ បណ្ដោយអោយគេបីជីមីនយកចេញក្រៅ សម្ដៅទៅឡាន ហើយពេលនឹកឃើញថាគេគ្មានអីជិះទៅ ក៎ដើរទៅតាមពីក្រោយ រួចដើរសម្ដៅទៅឡានបើកទ្វាអោយ។
<<ឡើងទៅ កុំភ្លេចអោយសោះថាជីមីនសន្លប់>>
<<លើកក្រោយត្រូវមិនខានទេឯង>>
<<នែ អាញ់មិត្តភក្តិ
ខាស ហៅអោយគោរពបន្ដិចទៅ>>
<<ចង់យ៉ាងមិច>>
សូហ្គាលើកចិញ្ចើមផ្ចាញ់ផ្ចាល មិនចេះចប់រឿង ខាំមាត់ក្រោមខ្លួនអែង ប្រាកដណាស់បើមិនមានជីមីនកំពុងសន្លប់ក្នុងដៃ គេនិងហក់ចូលទៅដាល់មិនខានអោយដួលរមៀលមិនខានទេ។
លីជុងខ្ជិលប្រកាន់ច្រើន ដកដង្ហើមធំ ដើរវៀងមុខឡាន ទៅខាងចង្កូតឡាន ទើបសូហ្គាបីជីមីនចូលក្នុងឡានដែល។
ខណះកំពុងនៅតាមផ្លូវ សូហ្គាស្ទាបនិងថើបថ្ងាល់ជីមីនមិនឈប់ ខ្លាចថាកើតអី លោកអើយ...មួយកណ្ដាប់ដៃរបស់គេ មិនមែនតិចឯណា ល្មមតែសន្លប់បាត់មាត់ឈឹង ជាំថ្ពាល់មួយជំហៀង។ លីជុង ឧស្សាហ៍ក្រលេកភ្នែកមើលសូហ្គានិងអ្មកជំងឺតាមរយះកញ្ចក់ឡានរហូត ហើយក៎នឹកឆ្ងល់ខាសដែល បើដឹងថាប្អូនវាកាងប្រពន្ធមើលតែឆ្កែកាងឆ្អឹង កោតចេះយកមកផ្ញើរអោយរកមើលការងារអោយធ្វើកើត។ ហើយមិញនេះ កំពុងតែអង្គុយក្នុងបន្ទប់ការិយាសុខៗ ក៎ស្ទុះចូលមកក្របួចក៎អាវយកគ្នាតែម្ដង ដូចគុំគួនតាំងពីជាតិមុន ថែមទាំងពោលពាក្យឈ្លើយៗដាក់គេ ទាំងគ្មានហេតុផល ទាល់តែបញ្ជាក់ថា ជីមីនជាប្រពន្ធរបស់សូហ្គាតើ ទើបភ្ជាក់ព្រើត ស្មានមិនដល់ថាជីមីនជាប្រពន្ធរបស់ជើងកាងមហាសេដ្ឋីនិងសោះ ប៉ុន្តែ...ងាប់ហើយ...មិនទាន់និងនិយាយស្អីផង ក៎ដាល់យកៗ ចេញក្បួនពាលព្រៃ ហើយគេក៎មិនព្រមាំរដាល់ឈឺខ្លួនងាយៗ ទើបត៎ទៅវិញទៅ។ពេលមកដល់មន្ទីពេទ្យ សូហ្គាក៎បីជីមីនចូលទៅខាងក្នុង និងមានពេទ្យ3នាក់ រុញរទេះមកទទួល រុញទៅកាន់បន្ទប់អ្នកជម្ងឺ ដោយមិនអនុញ្ញាតអោយសាច់ញាតិចូលទៅជាមួយ ទើបពួកគេបានត្រឹមតែឈរទន្ទឹមចាំនៅមុខទ្វា។
រីង!!!
ស្របពេលនោះ សម្លេងទូរស័ព្ទរបស់លីជុងក៎រោទ៍ឡើង ទើបម្ចាស់លើកមកមើល ឃើញថាជាលេខរបស់លោកផាក ក៎ចុចទទទួលភ្លាម។
<<អាឡូ...>>
(លីជុង មានរឿងអី ខ្ញុំបានឮថាជីមីនចូលពេទ្យ)
<<ត្រូវគេវៃត្រូវ ប៉ុន្តែមិនអីទេ គ្រាន់តែសន្លប់>>
គេនិយាយ និងដៀងភ្នែកមើលសូហ្គាបន្ដិច។
(អរគុណព្រះជាម្ចាស់ដែលមិនបានកើតអ្វីធ្ងង់ធ្ងរ ចុះព្រឹកមិញឮថាមានរឿង)
<<គ្មានអ្វីធុំដុំទេ គ្រាន់តែឆ្កែលបខាំ>>
ដឹប!!!
និយាយចប់ភ្លាម ក៎ត្រូវមួយកន្ដ្រាក់ដៃភ្លែត ទូរស័ព្ទដែលកាន់និយាយ ធ្លាក់ទៅនិងឥតការ៉ូ តែសំណាង វាមិនបានបែក។
<<ខ្មោចចូលឬយ៉ាងមិច>>
លីជុងខាំធ្មេញៗក្រតៗ មានអារម្មណ៍ថាទ្រាំនិងចរឹកឃោរឃៅរបស់សូហ្គាលែងបានហើយ ចំណែកសូហ្គាវិញក៎មិនខុសគ្នាប៉ុន្មានដែល។
<<ឯងនិយាយថាយ៉ាងមិចមិញនេះ>>
<<ឆ្កែលេបខាំ>>
ដឹប!!!
មួយដៃនេះ ធ្វើអោយកម្លោះសង្ហារដួលផ្ងារជើងទៅក្រោយ។
<<បើខ្លាំងងើបមោ>>
<<ក៎បាន យើងមិនខ្លាចស្រាប់ហើយ>>
លីជុងរហ័សក្រោកឈរ ប្រលេះមួលដៃអាឡើង ព្រមប្រកាសសង្រ្គាមជាមួយនិងស៊ូហ្គា។
ដឹប!!
អ្នកទាំងពីចាប់ផ្ដើមប្រតាយប្រតប់គ្នា តាមបែបកូនប្រុស ធ្វើអោយអ្នកនៅក្បែរនោះស្រែករញ៉ៃ ព្រោះខ្លាច ខណះដែលអ្នកទាំងពីម្ដងនៅលើ ម្ដងជានៅក្រោម វៃគ្នាប្រមៀលពេញនិង មិនព្រមុះចាញ់គ្នា ទាល់តែសម្លេងស្រែករបស់គ្រូពេទ្យបន្លឺឡើង ទើបពួកគេផ្អាកសង្គ្រាមសិន ដោយការងាកទៅមើល។
<<បើចង់វៃគ្នាណាស់ ក៎ទៅវៃខាងក្រៅទៅ ក៎ពេលឈឺហើយ នៅក្បែរដៃពេទ្យស្រាប់ តែទីកន្លែងនេះមិនមែនអោយអស់លោកឈ្លោះគ្នា ជាកន្លែងមើលថែអ្នកជំងឺ>>
គ្រូពេទ្យវ័យកណ្ដាលនិយាយ ទាំងមិនខ្លាចរអានិងពួកគេ អីបន្ដិច។
<<អ្នកខាងក្នុងយ៉ាងមិចហើយ>>
សូហ្គាខាំមាត់អត់ធ្មត់ ហើយសួរទាំងសម្លេងត្រជាក់ស្រេប។
<< មិនមានអីធ្ងន់ធ្ងរទេ ពេលនេះដាក់សារ៉ូមអោយហើយ បន្ដិចទៀតបានភ្ញាក់>>
សូហ្គាងក់ក្បាល ទើបពេទ្យដើរចេញពីកន្លែងនោះ ដើម្បីមើលទៅមើលថែអ្នកជំងឺផ្សេងទៀត។
សូហ្គាសម្លក់សម្លឹងលីជុង មុននិងបើកទ្វា ដើរចូលទៅខាងក្នុងបន្ទប់ ក្រសែភ្នែកស្រអាប់ សម្លឹងមើលទៅអ្នកជំងឺលើគ្រែ ដែលដៃម្ខាងមានដាក់សេរ៉ូម ចំណែកឯថ្ពាល់ ក៎ជាំខៀវ។
<<ឯងវៃប្រពន្ធខ្លួនអែង ថោកទាបណាស់ដឹងទេ>>
លីជុងនិយាយឡើង អោបដៃផ្អែកខ្លួននិងមាត់ទ្វា ធ្វើរឹកប្រងើយ ដែលសូហ្គាឮហើយក្ដៅឆេវដូចគេចាក់សាំងមកដុតតែម្ដង។
<<យើងមិនបានវៃ គេចូលមកត្រូវដោយខ្លួនអែង>>
សូហ្គាតបវិញទាំងតឹងសរសៃក៎ មែនហើយកាពិតគេមិនបានវៃ ហើយក៎គ្មានបំណងវៃដូចគ្នា ថ្ពាល់ក្រអូបដែលគេចូលចិត្តថើបរឿងអីដែលត្រូវគេយកដៃទៅវៃនោះ?ប៉ុន្តែជីមីនទេ ដែលចូលមកជ្រៀតជ្រែកខុសរបៀបខុសពេល យករាងកាយខ្លួនអែងតូចតែមួយមកបំបែកប្រុសៗពីនាក់មាឌសុតតែដូចយក្ស គិតថាសមឬក៎អត់។
<<អ្នកណាក៎មើលឃើញ ហើយរឿងនេះដឹងដល់លោកផាកហើយ ពួកគាត់និងស្អប់ឯងដល់ឆ្អឹង ហើយជឿចុះថាជីមីនពេលក្រោកឡើង ក៎ស្អបងមិនចាញ់គ្នាដែល>>
<<ឈប់និយាយរឿងឆ្គួតគ្មានបានការណ៍ទៅ>>
ម្ដងនេះសូហ្គាគំហកខ្លាំងៗ ព្រោះគេមិនបានធ្វើរឿងខុសទាំងអស់នេះ គេមិនបានខុស ប៉ុន្តែវាទេដែលមួលបង្កាច់ ថាគេវៃជីមីន ទាំងដែលជីមីនចូលមករងកណ្ដាប់ដៃខ្លួនអែងសោះ។
<<មិនអីទេ បើរឿងនេះឮដល់ត្រចៀកខាសពេលណា វាប្រាកដជាមកចាប់ការឯងដល់ទីនេះមិនខាន>>
<<អាចង្រៃយ៎ បើអស់ការងារហើយ ក៎ចេញទៅ ហើយចង់ទៅប្ដឹងអ្នកណាក៎ប្ដឹងទៅ ប្រាប់ថាយើងចង់កាច់ក៎ជីមីនក៎កាច់ទៅ សុំអញ្ចើញ មុននិងយើងទ្រាំមិនបាន កាច់ក៎ឯងបោះចូលបន្ទប់សាកសពទៅ>>
គេមួម៉ៅ ចង់មួលបង្កាច់អោយមើលមកគេអាក្រក់ ក៎និយាយទៅ ព្រោះគេអាក្រក់ក្នុងក្រសែភ្នែកអ្នកគ្រប់គ្នាស្រាប់ហើយ ទោះខំធ្វើល្អដល់ងាប់ទាំងខ្លួន ក៎គេមើលមិនឃើញដែល។
លីជុងសើចហុឺសៗ ពេញចិត្តនិងអាការះឃោឃៅឈាមរាវរបស់សូហ្គា បន្ទាប់មកក៎ចាកចេញពីបន្ទប់ ដោយមិនភ្លេចតេទៅរាយការណ៍ ប្រាប់ខាសថាសូហ្គាបានធ្វើអ្វីខ្លះ។ក្រោយពេលលីជុងទៅបាត់ សូហ្គាក៎ទាញទូរស័ព្ទចេញពីហោប៉ៅ តេអោយកូនចៅចេញយន្ដហោះនៅដំបូលអគារដែលតែងចតសម្រាប់ហោះហើរ និងអោយកូនចៅមកយកនៅមន្ទីពេទ្យផងដែល។ និយាយរួចរាល់ គេក៎ទាញកៅអីមកអង្គុយក្បែរគ្រែ សម្លឹងមុខជីមីនមិនព្រិច បាតដៃគ្រើមអង្អែលលើក៎ដៃជីមីនមិនឈប់។
<<ទោះអ្នកគ្រប់គ្នា មើលមកអាក្រក់យ៉ាង ជីមីន...បើឯងមិនមែនជារបស់យើងតែម្នាក់ទេ យើងនិងអាក្រក់លើសពីមួយពាន់ដង..>>
សម្លេងគេបន្លឺឡើងមួយៗ យ៉ាងឈាមត្រជាក់ មែនហើយ ជីមីនត្រូវជារបស់គេ ហើយក៏គ្មានអ្នកណាអាចមកដណ្ដើមបានដែល ព្រោះត្រូវក្លាយជារបស់គេ កម្មសិទ្ធិគេតែម្នាក់គត់។
ម្រាមដៃវែងស្រឡូន ដកម្ជុលពីដៃជីមីន និងរហ័សយកសំឡីមកបិទជិតកន្លែងចាក់ កុំអោយឈាមហូរ ហើយពេលឈាមវាលែងហូក៎ចាប់ត្រកងរាងកាយទន់ល្អូកឡើង បីក្នុងរង្វង់ដៃ យកចេញទៅក្រៅ។យកទៅណាទៀតហើយ បងបូយឡូយអើយ😑