50:ស្រឡាញ់មនុស្សម្នាក់មិនប្រាកដថាគេស្រឡាញ់យើងវិញទេ

993 70 0
                                    

ក្រោយពេលសម្រាកនៅលើគ្រែជិតមួយម៉ោង ជីមីនក៎ភ្ញាក់ឡើង និងសម្លឹងមើលជុំវិញបន្ទប់មិនឃើញសូហ្គានៅក្នុងនេះ ទើបក្រោកឡើង ដើរចូលក្នុងបន្ទប់ទឹក មួយសន្ទុះក្រោយក៎ចេញមកវិញ ដោយអាចឃ្លុំ និងបើកទូខោអាវ ប៉ុន្តែមិនឃើញមានខោអាវរបស់ខ្លួនសូម្បីតែមួយ ទើបយកអាវសមីរបស់គេមកពាក់សិន ចំណែកខោពាក់អាដដែល ដោយសារតែអាវធំគឃុល ពិបាកមើលពេក ក៎សម្រេចចិត្តញាត់ទីនុយក្នុងខោអោយរៀបរយជាងមុន។
ជីមីនបើកទ្វាចេញទៅខាងក្រៅ ដើរចុះទៅជាន់ខាងក្រោម ចូលទៅផ្ទះបាយ បើកទូទឹកកកយកទឹកផឹក ខណះពេលនោះអ្នកស្រីក៎ដើរចូលមកដែល។
<<យ៉ាងមិចហើយ យើងប្រាប់អោយចេញ>>
<<សុំទោសផង ខ្ញុំមិនអាចខ្វះគេបានទេ>>
<<មិចថាមិនអាច>>
<<ឃើញហើយតើថាទោះបំបែកពួកខ្ញុំក៎គ្មានលទ្ធិផលអីដែល ច្រើនដងហើយមិនអញ្ចឹង>>
<<កុំខ្នើតពេក មិនយូគេគង់តែធុញឯងទេ>>
និយាយហើយ អ្នកស្រីក៎ដើរចេញទៅវិញដោយទឹកមុខក្រម៉ូវ ខណះដែលជីមីនក៎ឈរធ្មឹង ចាំគេធុញឬ?មែនហើយ មនុស្សប្រុសដូចយើង គេមិចនិងអាចស្រឡាញ់ពេញចិត្តបានរហូតទៅ។
<<ធ្វើអីជីមីន>>
សូហ្គាដើរចូលមករក ពេលឃើញជីមីននៅផ្ទះបាយ។
<<អ៎គឺ មករកផឹកទឹក>>
<<អ្នកម៉ាក់និយាយអ្វីខ្លាំងមិញនេះ មិញបងឃើញដើរចេញពីនេះ គាត់មានធ្វើបាបអូនទេ>>
<<គ្មានទេ គ្រាន់តែជួបគ្នាពេលចូលផ្ទះបាយធម្មតា និយាយអញ្ចឹង អូនសុំទៅដេកនៅផ្ទះប៉ាម៉ាក់បានទេ នឹកពួកគាត់ណាស់>>
<<ក៎បាន ប៉ុន្តែត្រូវមានបងទៅជាមួយ>>
<<អីយ៉ាមិនបាច់ទេ>>
សូហ្គាជ្រឹមភ្នែកអោយតូច សម្លឹងមើលជីមីនបែបចាប់កំហុស។
<<ប្ដីប្រពន្ធគេត្រូវទៅណាជាមួយគ្នាមិនអញ្ចឹង>>
<<តែអូនទៅដេកជាមួយប៉ាម៉ាក់>>
ជីមីនធ្វើជូដូចឈឺពោះរាគ និងធ្វើខិលនៅចុងច្រមុះដាក់ ពេលគេមិនព្រមអោយទៅម្នាក់អែង។
<<ពេលមានប្ដីគេត្រូវដេកជាមួយប្ដី>>
ជីមីនសម្លក់មុខគេថ្លែ រួចដើរហួសគេ ឡើងទៅជាន់លើវិញ ធ្វើអោយសូហ្គាអស់សំណើចតិចៗ អីឡូវចេះខឹងចេះង៎ទៀត គួរអោយស្រលាញ់ម្យ៉ាងដែល។

គេឡើងទៅតាមក្រោយ ចូលក្នុងបន្ទប់ បន្ទាប់មកក៎បិទទ្វាវិញ ដើរទៅគ្រែ ដែលមានមនុស្សង៎នៅអង្គុយទីនោះ។
<<ខឹងហើយនិង>>
<<....>>
<<គ្រាន់តែមិនអោយទៅ ព្រោះកន្លែងនោះជា ការដ្ឋានរបស់លីជុងហ្នឹងណា បងធ្វើបែបហ្នឹង ព្រោះតែបារម្ភ>>
<<បារម្ភស្អីអញ្ចឹង>>
ជីមីននៅតែធ្វើមុខក្រម៉ូវដដែល និងបេះដៃគេចេញពីដៃរបស់ខ្លួន។
<<និយាយពិតមែនទៅ អីឡូវចាំស្អែក យល់ព្រមទេ>>
<<...>>
<<អញ្ចឹងអត់អោយទៅទាំងអស់ ទាំងថ្ងៃនេះ ទាំងស្អែក>>
<<ទៅស្អែកក៎បាន>>
ជីមីនឆ្លើយយល់ព្រមភ្លាម ពេលគេនិយាយយ៉ាងប្រាកដប្រជា បញ្ជាក់ថាម៉ាត់ណាគឺម៉ាត់និង ហើយប្រសិនបើមិនព្រម ប្រហែលមិនបានទៅដូចមាត់គេថាមែននិងអែង។
<<Okayហើយណា>>
ជីមីនងក់ក្បាលផ្ងក់ៗ ធ្វើអោយសក់រលោងគ្រលាស់តាម ដែលធ្វើអោយសូហ្គាអត់ខ្ញាញ់មិនបាន និងទាញមកចាប់ថើបក្រញិចអោយណាណី។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Où les histoires vivent. Découvrez maintenant