<<ល្អណាស់ ខ្ញុំនិងទៅដក>>
ជីមីនតបវិញ កែវភ្នែកឡើងក្រហម រាងកាយទៅជាខ្សោះដូចកន្សែងត្រូវគេពូតអោយស្រួត ហើយខណះនោះក៎សម្លឹងមើលគេមិនព្រិច មុននិងបន្ដនិយាយ
<<មុននិងទៅ ខ្ញុំចង់ប្រាប់ថា ខ្ញុំស្រឡាញ់លោក ស្រឡាញ់ណាស់ ស្រឡាញ់ខ្លាំងណាស់ ស្រឡាញ់ទាំងដឹងថាលោកមិនស្រឡាញ់វិញក៎ដោយ>>
ទឹកភ្នែកស្រក់លើថ្ពាល់ សម្លេងញ័រតតាក់ នាំអោយសូហ្គាងាកមុខចេញ ទទួលយកមិនបាន ពេលចាកចេញក៎មកប្រាប់ថាស្រឡាញ់ តើវាមានន័យអីទៅ?វាចប់ហើយ មិនអញ្ចឹង។
<<មិនបាច់មកនិយាយ>>
<<ខ្ញុំគ្រាន់តែចង់អោយលោកដឹងប៉ុណ្ណោះ ថាខ្ញុំស្រឡាញ់លោក>>
សូហ្គាងក់ក្បាល ញញឹមជូរចត់ បន្ទាប់ពីស្ដាប់ចប់ បេះដូងឈឺដូចគេចាប់ហែក ឈឺព្រោះតែស្រឡាញ់ពេញហឫទ័យ ស្រឡាញ់ហើយក៎ហួងហែងផងដែល ប៉ុន្តែជីមីនមិនបានយល់ ដឹងត្រឹមសម្លឹងមើលឃើញគេជាមនុស្សអាក្រក់ ដែលគ្មានបេះដូង ទាំងដែលគេក៎មានបេះដូង មានសាច់ឈាម មានការឈឺចាប់ បេះដូងគេមិនបានសាងពីថ្មឯណា?
<<ចេញទៅ>>
<<ខ្ញុំ...>>
<<ចេញទៅ>>
ម្ដងនេះ គេស្រែក សម្លេងឡើងរំពងពេញបន្ទប់ ទឹកមុខមាំពរពេញដោយភាពឃូឃៅ ប៉ុន្តែមិនបានធ្វើអោយជីមីនខ្លាចរអានោះទេ។
<<ខ្ញុំស្រលាញ់លោក ខ្ញុំចង់អោយវាល្អជាងនេះ តែមិនអាចទេ សុំទោសដែលមិនអាចនិយាយអ្វីច្រើន សុំទោសដែលមិនបាននៅ សុំទោសដែលចាកចេញ សុំទោស>>
<<យើងប្រាប់អោយចេញ>>
ជីមីនញញឹម ពេលគេស្រែកដេញដូចឆ្កែឆ្មា បន្ទាប់មកក៎បែរខ្នង ដើរចេញទៅដោយស្ងាត់ៗ មិនបាននិយាយ ឬបែរមកបកក្រោយ ដើម្បីអោបគេនោះដែល។សូហ្គាដកដង្ហើមធំ ព្យាយាមដកដង្ហើមអោយធម្មតា ប្រាប់ខ្លួនអែងថាមិនអី ក្មេងនោះត្រឹមជាក្មេងដែលមុខលុយ ពេលបោះលុយអោយហើយក៎រួចរាល់ ប៉ុន្តែការគិតគេវាមិនស្រួល ព្រោះខណះនេះមានអារម្មណ៍ថាតែលតោលយ៉ាងមិចក៎មិនដឹង។
ថ្ងៃថ្មី
ជើងយន្ដហោះចាប់ផ្ដើមហោះផុតពីដី ហើយក៎ហោះហើរទៅលើអាកាសយ៉ាងខ្ពស់ កាត់ដុំពពកធំៗនៅលើផ្ទៃអាកាស។
ជីមីនយកកាសមកដាក់ចម្រៀងស្ដាប់ ទឹកមុខក្រៀមក្រំគួរអោយអាណិត និងការចាកចេញ លើកនេះប្រហែលមិនបានត្រឡប់មកវិញទេដឹង។
You and I
We're like fireworks and symphonies exploding in the sky
With you, I'm alive
Like all the missing pieces of my heart, they finally collide
So stop time right here in the moonlight
'Cause I don't ever wanna close my eyes