42:បារម្ភណាស់

842 84 3
                                    

សូហ្គាក្ដាប់ម្រាមដៃចូលគ្នាណែន មុននិងក្រោកឡើងដើរតាំងៗចុះទៅក្រោមវិញ ឡើងឡាន ព្រោះរឿងនេះគេមិនបណ្ដោយអោយវាបា៉តណាប៉ាតណីនោះទេ ហើយម្យ៉ាងទៀត ជីមីនគ្មានផ្លូវចេញពីគេរួចនោះដែល។
គេបង្រុងនិងកាច់សោឡាន បញ្ឆេះទៅហើយ ស្រាប់តែសម្លេងទូរស័ព្ទរោទ៍ឡើង ទើបលើកមកមើល ឃើញថាជាលេខរបស់ អ្នកម៉ាក់ ក៎លើកទទួលទាំងដកដង្ហើមណែនក្នុងទ្រូង។
<<អាឡូវម៉ាក់>>
(កូននៅទីណា ដឹងទេឬអ្នកគ្រប់គ្នាបារម្ភប៉ុណ្ណា)
<<នៅចម្ការរីសត អាលីជុង>>គេនិយាយទាំងខាំធ្មេញណែន។
(កុំប្រាប់ថាកូនទៅរកជីមីនទៀតអោយសោះ)
<<ប្រពន្ធខ្ញុំ ខ្ញុំត្រូវតែមករក>>
(គេចេញទៅហើយ មិនបាច់រក)
<<ទៅណា ហេតុអ្វីម៉ាក់ដឹង>>
(គេស្នើរអោយម៉ាក់អោយលុយគេមួយចំនួនធំ ដើម្បីទាមទាសំណង និងការចាកចេញពីកូន ជារៀងរហូត មិនដឹងទេឬអី)
ឮហើយ គេក៎ខាំធ្មេញក្រតៗ មុខឡើងក្រហមគាំង ក្ដាប់ដៃសឹងតែបាក់ម្រាម ចុងក្រោយនៅតែជាពពួកឃ្លានលុយ ចិញ្ចឹមរាប់សិបថ្ងៃ មិនកែខ្លួន ចរឹកនៅដដែល មិនគួរណាគេយកខ្លួនទៅក្បែរពពួកមនុស្សអញ្ចឹងសោះ បើចាប់បានម្ដងទៀតនិងព្រលះសាច់ដោយស្នាដៃគេមិនខានទេ។
<<ចុះគេទៅណា>>
(មិនដឹង គេប្រាប់តែថា និងទៅរស់នៅក្រៅប្រទេស កន្លែងដែលគ្មានកូនតាមទៅដល់ ដើម្បីកសាងអនាគត និងគ្រួសារនៅទីនោះ)
សូហ្គាងក់ក្បាលតិចៗ ដាក់ទូរស័ព្ទចុះពីដៃ វិចផ្ដាច់ទំនាក់ទំនងនិយាយ។
<<ហឺស...សាងអនាគត សាងគ្រួសារហេស និយាយឆ្គួស្អី ឆ្គួតឯងនិងល្អណាស់ហេស ចង់យកប្ដីដប់ម្ពៃក៎បានតាមតែចិត្ត>>
និយាយហើយ ក៎ឈឺចិត្តតែខ្លួនឯង ប៉ុន្តែមិនបានដល់សម្រក់ទឹកភ្នែក ព្រោះគេមិនមែនជាអ្នកបូជាចំពោះស្នេហា ស្នេហាគ្មានឥទ្ធិពលមកលើគេនោះទេ គ្មានទាល់តែសោះ។
គេកាច់សោឡាន បង្ឆេះបើកចេញពីចម្ការវិញ ទៅចូលក្រុង ចូលក្លិប ផឹកស្រវឹង ពពាក់ពពូនអោបស្រី ពេញតែនោះ ប៉ុន្តែជាតិស្រាមិនបាន ជួយគេអោយភ្លេចជីមីនបានពីខួក្បាលការចងចាំនោះឡើយ។
<<ចង្រៃយ៎...>>
គេគ្រហឹមដើមក៎ដោយការមួម៉ៅ លើកអកកែវស្រាទាល់តែអស់មួយដង្ហើម បន្ទាប់មកក៎ស្រវ៉ាចាប់អោបក្រសោបស្រីដើមទ្រូងធំ ដែលអង្គុយក្បែរ ចាប់ថើបបបូរមាត់នាងខ្លាំងៗ ព្រមទាំងញីញក់ ទាំងមមីងមមាំង ភ្នែកបិទឈឹង បិទព្រោះមិនចង់ឃើញមុខនាង មិនចង់ស្រមើស្រមៃទៅដល់អ្នកណា ប៉ុន្តែជីមីនតាមលងបន្លាចគេពេកហើយ ទៅបិទភ្នែកយ៉ាងណា ក៎មិនអាចភ្លេចបាន។ ពេលប៉ះបបូរមាត់នាង គេនឹកបបូរមាត់ទន់ល្មើយដែលចូលចិត្តថើប ពេលអោបនាង គេមានអារម្មណ៍នឹកដល់រាងកាយតូច ដែលគេតែងសរសើរថាស្អាតដូចកូនង៉ែត សាច់ស៎រលោងដូចកូនក្មេង ហើយក្លិននាង ប្រៀបមិនបាន និងក្លិនខ្លួនរបស់ជីមីនអីបន្ដិច នេះបញ្ជាក់ថា គេមិនអាចភ្លេចជីមីនបាននោះទេ។

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Donde viven las historias. Descúbrelo ahora