<<ល្អ...ល្អបំផុតហើយ>>
ជីមីនងក់ក្បាល ទាំងឆ្អែតឆ្អន់ចិត្ត ស្របពេលនោះទឹកភ្នែកក៎ស្រក់ហូរ ទាំងមិនដឹងខ្លួន មានអារម្មណ៍ថាឈឺ ឈឺខ្លាំងមែនទែន ឈឺក្នុងទ្រូងខាងធ្វេង ដូចគេកាំបិតមកចាក់ហែកអោយធ្លុះធ្លាយ។
ខណះពេលនោះក៎អោនមុខចុះ មើលក្នុងដៃ ដែលចំនួនវាមិនមែនតិចតួចសម្រាប់អ្នកតូចទាបដូចខ្លួនទេ។ មិនចង់អោយចំណាយពេលយូជាងនេះ ក៎ជូតទឹកភ្នែក ងើយមុខឡើងលើ កុំអោយស្រក់អឹកភ្នែកបន្ដ តែងាប់ហើយ...មិចវាមិនចេះឈប់ហូរបែបនេះ?ចង់ហូរដល់ពេលណាទៅ។
<<មិនបានឈឺ...ឈឺធ្វើអីគេមិនបានស្រឡាញ់ឯងទេ>>
ជីមីនបន្លឺឡើងខ្សិបៗស្ដីអោយខ្លួនឯង កាត់ចិត្តមនោសញ្ចេតនាដែលមានកន្លងមក សូមអោយវាអស់ត្រឹមនេះ ទោះនៅ ក៎សូមអោយរសាយកុំអោយចងចាំទៀតអី ព្រោះតាំងពីស្គាល់គេមកឈឺចាប់ពេកហើយ។
ជីមីនកាន់លុយដើរទៅផ្ទះប៉ាម៉ាក់ បន្ទាប់មកក៎ដើរចូលទៅខាងក្នុង ដាក់ខ្លួនអង្គុយរាបនិងក្ដា ហុចលុយដែលបាន អោយឆាវជាម្ដាយ។
<<ខ្ញុំប្រគល់អោយម៉ាក់>>
<<ចុះឯង>>
ជីមីនទំសម្លេងយំក្នុងពោះ ហើយញញឹមទាំងជូចត់និងរឿងដំណើរជីវីត។
<<ខ្ញុំនិងចាកចេញពីទីនេះ នៅពេលល្ងាចមានអ្នកមកយកហើយ>>
<<មិនគិតថាខ្លួនឯងអាត្មានិយមពេកទេហេស ម៉ាក់ដឹងថាកូនស្រឡាញ់គេ ទោះមិននិយាយក៎ម៉ាក់ដឹង បើមិនច្បាស់និងខ្លួនឯងទេ មិនបាច់ចេញទេ នៅទីនេះ នៅក្បែរម៉ាក់ រឿងគ្រប់យ៉ាងនិងល្អប្រសើរ>>
<<វាដល់ពេលហើយម៉ាក់ វា...ចប់គ្រប់យ៉ាងហើយ រវាងខ្ញុំនិងគេ គ្មានអ្វីពាក់ព័ន្ធនិងគ្នាទៀតទេ ខ្ញុំលែងចង់ស្រឡាញ់គេហើយ>>
មែនហើយ វាចប់តាំងពីយូម្ល៉េះ គេមិនបានស្រឡាញ់ គេមិនបានគិតថាយកខ្លួនជាអ្នកចាប់ដៃជាមួយ ចំពោះគេ ក្នុងក្រសែភ្នែកគេ ខ្លួនឯងត្រឹមតែជាសម្រាមដែលស្អុយរលួយ វាគ្មានតម្លៃអីបន្ដិចទេ។
<<គិតច្បាស់ហើយហេស>>
<<ច្បាស់ហើយ ខ្ញុំនិងចាកចេញពីគេនៅយប់នេះ>>
ឆាវមិនបដិសេធ ព្រោះជាការគិតរបស់កូន ទោះមិនចង់អោយទៅ ព្រោះតែព្រួយបារម្ភ ក៎ឃាត់មិនបាន ធ្វើមិចបើរឿងវាជ្រុលទៅបែបហ្នឹងទៅហើយ។នៅពេលក្បាលព្រលប់ មានឡានពណ៍ខ្មៅបើកមកឈប់នៅមុខផ្ទះតូចរបស់ជីមីន បន្ទាប់មកបុរសវ័យកណ្ដាល ស្លៀកពាក់ពណ៌ខ្មៅក៎ចុះពីលើឡាន ទើបជីមីនអើតក៎មើលតាមបង្អួច ហើយលិបទៅវិញ ប្រញាប់រៀបចំអីវ៉ាន់ជញ្ជូនទៅទុកនៅខាងក្រៅ អោយគេយកដាក់ឡាន ចំណែកខ្លួនឯងចូលទៅក្នុងវិញ ញាត់សន្លឹកណូត ចូលទៅក្រោមខ្នើយ ជាសំបុត្រចុងក្រោយ សង្ឃឹមថាគេម្នាក់នោះឃើញហើយបានអានទៅចុះ។ ហើយពេលរួចរាល់ ក៎ចេញមកក្រៅ អោបប៉ាម៉ាក់ម្ដងម្នាក់ ញញឹមខ្សោះដាក់។
<<ខ្ញុំទៅហើយម៉ាក់>>
<<សុខសប្បាយកន្លែងថ្មី ហើយកុំភ្លេចខលមកម៉ាក់ផង>>
<<ប៉ាក៎ដូចគ្នា>>
<<បាទប៉ា>>
ជីមីនអោបពួកគាត់ម្ដងទៀត ពេលនោះទឹកភ្នែកក៎រលីងរលោង ព្រោះតាំងពីតូចមិនធ្លាប់រស់បែកគ្រួសារ ប៉ុន្តែមិនចង់ធ្វើខ្លួនទន់ជ្រាយនៅចំពោះមុខគាត់ ទើបបន្លប់ជាសើចញញឹម ហើយឡើងឡាន បើកចេញទៅ។