សូហ្គាជ្រួញចិញ្ចើម ពេលឃើញជីមីនផ្លាស់ប្ដូភ្លាមៗ ទាំងដែលមិញនៅលេងសើចបានធម្មតាសោះ។
<<កើតអី>>
<<អត់ទេ>>
<<បើអញ្ចឹង ទៅអង្គុយនៅតុ តិចទៀតលើកយកទៅអោយ>>
ជីមីនដើរទៅអង្គុយនៅតុដែលមានល្វែងកៅអី4 ដាក់បង្គុយយ៉ាងស្ងៀមស្ងាត់ ដោយសកម្មភាពទាំងអស់ សុតតែនៅក្រោមក្រសែភ្នែកកំណាចទាំងអស់។
សូហ្គាដកដង្ហើមធំមួយហឿក បន្ទាប់មកក៎ងាកមកចាប់អារម្មណ៍សាឡាត់ដែលកំពុងហាន់វិញ ព្រោះគេមិនមែនជាមនុស្សពុិនទ្រអីប៉ុន្មាន មនុស្សពុិនង៉ង៉ក់អីនេះមិនចេះតាមលួងទេ។ពេលធ្វើរួចរាល់ហើយ គេក៎កាន់ចានទាំងពីដើរសម្ដៅទៅតុ និងជ្រើសរើសយកកៅអីអង្គុយក្បែរជីមីន ហុចចានសាឡាត់សាច់គោអោយក្មេងដែលឃ្លានមុខឡើងជូអស់ទៅហើយ។
<<ញាំហើយ ទៅងូតទឹក ចាំទៅផ្សារទិញអ្វីមកទុកខ្លះ>>
ជីមីនមិនឆ្លើយតប ទាញចាននិងសមមកចាក់ញាំ ទំពារផ្ញាញៗ ប៉ុន្តែរសជាតិដែលអណ្ដាតទទួលដឹង ធ្វើអោយបើកភ្នែកធំៗ មុខមាត់មានសំណើមជាងមុន ដួលអាហារសម្រន់ពេលព្រឹក ដែលគិតថាឆ្ងាញ់បំផុត ជំពារមិនចេះឈប់។សូហ្គាញញឹមតិចៗ និងចរឹកធម្មជាតិរបស់ជីមីន ទោះខឹងក៎មិនចោលក្រពះអោយស្វិត ប៉ុន្តែនៅមិនព្រមមើលមុខគេដដែល តែរឿងនេះមិនមែនជារឿងពិបាកសម្រាប់គេ។ គេងាកទៅយកកែវ រួចចាក់ទឹកក្រូចច្របាច់ ដែលធ្វើអោយជាពិសេស ចាក់ចូលក្នុងកែវ រួចហុចអោយជីមីន ចំណែកគេជ្រើសរើសស្រាក្រហម ព្រោះមិនចូលចិត្តញាំអីផ្អែមៗ វាទ្រលាន់ ប៉ុន្តែបើញាំជីមីន អូខេ នៅលើតុល្វែងនេះ គេក៎អាចចាប់ការបានដែល។
ជីមីនងាកមកសម្លក់សម្លឹងគេ ពេលឃើញថាគេផឹកស្រាទាំងព្រលឹម ក៎ក្រហឹមដើមក៎តិចៗ។
<<មិចមិនញាំអាហារពេលព្រឹក>>
<<មិនឃ្លាន>>
<<មិនឃ្លានក៎ត្រូវតែញាំ ដឹងទេថាអាហារពេលព្រឹកវាសំខាន់ចំពោះសុខភាពប៉ុណ្ណា ក្បាលកញ្ចាស់ហើយ ចាំបាច់អោយតឿនធ្វើស្អី ផឹកស្រានិងល្អណាស់ទៅហេស>>
ជីមីនរអ៑ូរទាំដោយការមួម៉ៅ និងយកស្រាចេញពីដៃគេបានសម្រេច ដោយមានស៊ូហ្គាតាមមើលកាយវិការ ដោយក្រសែភ្នែកផ្លេកៗមានពន្លឺរស្មីបង្កប់នៅក្នុងនោះ។
<<គ្រាន់តែផឹកកម្ដៅពោះ>>
<<យប់មិញក៎ផឹក ពីម្សិលក៎ផឹក ផឹករាល់ថ្ងៃ តិចស្លាប់មនុស្សចាស់ទៅ>>
<<បារម្ភ>>
ជីមីនភ្លេចខ្លួន ងាកទៅប្រសព្វភ្នែកជាមួយគេបានបន្ដិច ប៉ុន្តែជឿថាគេមិនគួអោយទុកចិត្តមិនបាន ព្រោះទឹកមុខ និងក្រសែភ្នែករបស់គេ បញ្ជាក់ថាបែបហ្នឹង ទើបរហ័សងាកមកវិញ ជ្រុបមុខជ្រុបមាត់និងចានបន្ដ។
<<មិនបានបារម្ភ>>
សូហ្គាសើចហុឺសៗ ចេញធ្មេញ បន្ទាប់មកក៎ប្រើដៃ យោកក្បាលជីមីនលេង តែជីមីនខាំមាត់ដាក់ ក្រវាសដៃគេចេញ ដោយរឹកកាចឆ្នាស ប៉ុន្តែទោះកាចប៉ុណ្ណា បើស្ថិតក្នុងការចិញ្ចឹមហើយ ច្បាស់ជាសាំងដូចត្រីអត់ធ្មុងមិនខាន។
គេគិតដោយការរីករាយ ខណះដែលបេះដូងកំពុងរីកមាឌ ទើបទាញចានអារហាររបស់ខ្លួនមកញាំ កុំអោយត្រូវជីមីនដៀលក្បាលថាកញ្ចាស់តែគ្មានការគិតទៀត។