<<សមចិត្តលោកហើយមែនទេ ពេលឃើញខ្ញុំបែបនេះ>>
ជីមីនសួគេខ្សិបៗសឹងតែមិនឮ ខណះដែលសូហ្គាក្លាយទៅស្ងៀមទ្រឹង ងាកមកឃើញទឹកភ្នែករហាមរបស់ជីមីនទៀត រឹតតែរកស្អីមកនិយាយមិនចេញ។
គេគួរតែសមចិត្តមិនអញ្ចឹង បើគេស្អប់ជីមីនណាស់មិនអញ្ចឹង ហ្នឹងហើយសមណាស់...សមចិត្តពេកហើយ។
<<ស្ងាត់ទៅ ចាំទៅផ្ទះចាំលាងរបួសអោយ>>
គេជ្រើសនិយាយរឿងផ្សេង បន្ទាប់មកក៎កាច់សោឡាន បញ្ជាបើកចេញទៅផ្ទះធំ ដោយនៅតាមផ្លូវជីមីនមិនមាត់រកគេអីបន្ដិច គិតងាកទៅមើលក្រៅបង្អួច បង្ហូរទឹកភ្នែកលេង សប្បូរទឹកភ្នែកណាស់ក៎អី។ពេលមកផ្ទះ គេក៎ចុះក៎ពីលើឡាន បើកទ្វាអោយជីមីន ចាប់បីឡើង នាំចូលក្នុងផ្ទះ សម្ដៅទៅបន្ទប់អង្គុយលេង ស្របពេលនោះក៎ជួបនិងខាស ដែលចុះពីជណ្ដើរល្មម ប៉ុន្តែខាសមិនបាននិយាយអ្វី ក្រៅពីសម្លឹងមើលដោយក្រសែភ្នែកទទេរស្អាត ហើយដើរចេញទៅបាត់ ធ្វើរឹកប្រងើយកន្តើយ ទុកអោយសូហ្គាចាប់ចែងដោះស្រាយរឿងទាំងអស់ទៅ ចាំមើលគេធ្វើបានឮអត់។
សូហ្គាលួចដកដង្ហើមធំជាច្រើនដង មុននិងបីជីមីនទៅខាងក្នុង ទុកអោយអង្គុយនៅមួយកន្លែងសិន ចំណែកគេដើរទៅយកប្រអប់ថ្នាំ មិនប៉ុន្មាននាទីក៎ដើរមកវិញ។
<<ដោះអាវមោ>>
គេប្រាប់ ហើយដាក់ខ្លួនអង្គុយ បើកប្រអប់ថ្នាំ យកសំឡីនិងទឹកអាល់កុលយកចេញមកក្រៅ។
<<ឮប្រាប់ថាអោយដោះអាវទេ ជីមីន>>
គេនិយាយដោយសម្លេងរឹងកព្រឹស ភ្នែកឡើងកាច ប៉ុន្តែជីមីនលែងខ្លាច លែងព្រឺនិងចរឹកគេទៅហើយ។ ខណះពេលដែលជីមីនរឹងទទឹង មិនព្រមតាមសម្រួល គេក៎ក្រោកឡើង ចាប់ហែកអាវស្ដើងលើដងខ្លួនស្រឡូនចេញ ដោយកាយវិការខ្លាំងៗ ទាំងឃូឃៅ និងត្រមុតត្រមុយ ធ្វើអោយជីមីនអត់និងហូរទឹកភ្នែកម្ដងទៀតមិនបាន។
<<ប៉ុណ្ណឹងសោះយំដូចគេអាក៎>>
គេរអ៑ូរទាំ ពេលឃើញជីមីនយំម្ដងទៀត តែដៃបែរជាយកសំឡី យកអាល់កុល មកជូតស្នាមលើរបួសជាំអោយទៅវិញ។
<<អូយ...ឈឺ>>
ជីមីនពេបមាត់តិចៗ ងាកខ្លួនចេញ ព្រោះផ្សារនិងទឹកអាល់គុលពេលជ្រាបចូលក្នុងសាច់ ហើយត្រូវនិងដៃស៊ូហ្គាធ្ងន់ផង ឈឺលើសដើម។
<<នៅអោយស្ងៀម>>
គេក្រហឹមដើមក៎តិចៗ បន្ដជូតអោយ តែព្យាយាមសម្រាលដៃជាងមុន ខណះពេលនោះសម្លេងតូចច្រមិចក៎បន្លឺឡើង។
<<លោកមិនចាំបាច់ធ្វើបែបនេះក៎បាន មិនបាច់ទទួលខុសត្រូវ មិនបាច់រៀបការ ខ្ញុំមិនត្រូវកាលើកតម្កើនទេ ត្រឹមអោយតែវារឿងចប់ៗទៅបានហើយ ប៉ុណ្ណឹងក៎គ្រប់គ្រាន់>>
<<យ៉ាងមិច ចង់សុីយើងហើយទាត់ចោល សម្អាងខ្លួនជាស្អី?>>
សូហ្គាសួត្បកវិញ ទាំងខឹងសម្បារ មួម៉ៅក្នុងអារម្មណ៍ គេចង់ទទួលខុសត្រូវហើយបែរជាបដិសេដ បើគេយកទៅនិយាយពាសពេញនិង ល្អត្រចៀកកេរ្តិ៍ឈ្មោះណាស់ក៎អី?
<<ស្អីលោកទៀតហើយ ពួកយើងសុតតែប្រុស គ្មានស្អីខូចខាតទេ រឿងកូនក៎មិនបាច់ភ័យឯណា ចាំបាច់ធ្វើអញ្ចឹងធ្វើអី>>
<<ហើយប្រុសយ៉ាងមិច ប្រុសធ្វើស្អីអោយច្បាស់លាស់មិនបាន?បើប្រាប់ថាមិនទាន់ដាច់ចិត្តពីខាសក៎ប្រាប់មោ ចាំបាច់យកហេតផលមោធ្វើអីវែងឆ្ងាយ>>
<<ហើយបើខ្ញុំប្រាប់ថា ស្រឡាញ់លោកខាស ចង់យ៉ាងមិច>>
សម្ដីរបស់ជីមីន ធ្វើអោយអ្នកកំពុងសន្ទនាជាមួយ ខាំធ្មេញក្រតៗ ព្យាយាមអត់ធ្មត់ចិត្ត មិនមាត់មិនក៎ មិនតបត៎ទាំងអស់ ក្រៅពីជូតលាបរបួសបន្ដ តែខួក្បាលនៅតែមិនឈប់គិត គិតពីខាស គិតថាបើអោយជីមីនរៀបកាជាមួយគេព្រមឬអត់? ព្រោះគេបង្ខំបានគ្រប់យ៉ាង តែមិនអាចបង្ខំបេះដូងរវាងមនុស្សម្នាក់នោះទេ។ជីមីនងាកមុខទៅវិញ ដកដង្ហើមធំ ពេលគេស្ងៀមស្ងាត់ រងចាំទាល់តែគេធ្វើការួច ទើបក្រោកឈរឡើង។
<<អរគុណ>>
<<យើងស្ងាត់ មិនប្រាកដថាអោយអែងទៅវិញដែលជីមីន...យល់ល្អ ឡើងទៅខាងលើ ដេកតាមសម្រួលទៅ មុនពេលយើងលេងធម៍ក្ដៅដាក់>>
<<ស្អីលោកទៀតហើយ>>
<<ស្អីក៎ស្អីទៅ ឡើងទៅលើភ្លាម>>
គេនិយាយគំរាម ចង្អុលទៅខាងលើ គោលបំណងអោយទៅដេក ព្រោះគេបាននិយាយរួចហើយ ថានិងយកមកនៅជាមួយ ក្នុងនាមជាប្ដីប្រពន្ធ ចំណែករឿងរៀបកានិងប្រារព្ធឡើងនាពេលឆាប់នេះហ្នឹងអែង។
<<ខ្ញុំទៅផ្ទះវិញ>>
<<មិនអោយទៅ និយាយគ្នាមិនយល់ក៎អី កាលមោក៎និយាយដែលថាយកមកនៅទីនេះ ក្នុងនាមជាប្រពន្ធ>>
<<ប្រពន្ធឆ្គួតយ៎ស្អីលោក>>
ជីមីនស្រែកគំហកដាក់អោយការមួម៉ៅ មិនព្រមតាមគេ រឿងរៀបការរឹតតែមិនព្រម ត្បិតតែបង់ខ្លួនប្រាណមុន តែបេះដូងមិនបានប្រាថ្នាមនុស្សដូចគេឡើង ហើយទោះបីរៀបការ អនាគតទៅក៎គ្មានសុភម្គល ព្រោះស្អប់គ្នាសឹងហ្នឹងអី។
<<ប្រពន្ធហ្នឹងហើយ ជីមីនកុំធ្វើក្មេងមិនដឹងអី និយាយគ្នាស្ដាប់មិនបាន ឆាប់ឡើងទៅខាងលើ ហើយដេក>>
<<មិន>>
ជីមីនរហ័សដើរគេចចេញដោយការរឹងទទឹង រឿងអីទៅតាមព្រមតាមគេ។ ប៉ុន្តែមិនបានប៉ុន្មានផង គេចាប់លើកឡើងដូចចាប់លើកសំឡី បីយកទៅខាងលើភ្លាម ហើយទោះបីជីមីនគោះវៃយ៉ាងណាក៎សុខចិត្តខាំមាត់ទ្រាំ ទាល់តែទៅដល់បន្ទប់ ទម្លាក់រាងកាយតូចស្ដើងលើពូកទន់។
<<លែង ...លែងខ្ញុំ...អាប្រុសឆ្គួត>>
ជីមីនឡូឡាពេញទំហឹង ពេលគេចាប់អោបជាប់ បន្ដដោយការឡើងមកលើគ្រែ ផ្ដួលរាងកាយទាំងពីរអោយដួលលើពូក ដោយជើងទម្ងន់ធ្ងន់របស់គេក៎លើកមកគងជីមីនភ្លាម។
<<កុំឡូឡា ប្រយ័ត្នទះ>>
ជីមីនឮហើយក៎បើកភ្នែកធំៗ ទះឬ?គេគំរាមទះឬ?គេឆ្គួតនិងគម្រាមមិនគ្រប់ នៅឆ្គួតនិងហិង្សារទៀត ឆ្គួតពិតមែន ហើយគម្រាមទះថ្ពាល់...អូយ...គ្មានអ្នកណាឆ្គួតអំណាចដូចគេនោះទេ។
ជីមីនគិតដោយការមួម៉ៅ បន្ទាប់មកក៎ប្រឹងរើបម្រាស់ដើម្បីចេញពីរង្វង់ដៃគេខ្លាំងៗ ប៉ុន្តែ...
ផាច់!!!ផាច់!!
គូទទាំងសងខាងត្រូវទះខ្លាំងៗពីបាតដៃសូហ្គា តាមត្រង់ចង់តែទះអោយក្រហមរងាលទេ ជាកាដាក់ទោស ដែលក្បាលរឹងនិយាយគ្នាមិនស្ដាប់ តែនឹកអាណិតថារងរំពាត់ទៅហើយ បើទះទៀតខ្លាចថាយំដូចគេអាក៎ជ្រូក ទើបដាច់ចិត្តទះតែពីដៃសងខាងទៅចុះ។គេទះគូទ...មិនមែនទះថ្ពាល់ទេ ជីមីន😞