<<ជីមីន!!!>>
សូហ្គាខាំធ្មេញក្រតៗ ដោយកាមួម៉ៅ និងក្រហល់ក្រហាយ ទើបប្រញាប់បើកទ្វារចុះពីលើឡាន ដើរញាប់ជើងស្មេរសំដៅទៅរកមនុស្ស2នាក់ កំពុងនៅសួនច្បារ។
<<អូយ...>>
ជីមីនស្រែកចាច ពេលដៃត្រូវចាប់កន្ដ្រាក់មួយទំហឹង សឹងតែដួលផ្ងារក្រោយ ហើយអ្នកធ្វើរឿងឆ្គួតៗនោះគ្មានអ្នកណាក្រៅពី មនុស្សចរឹកអាក្រក់ឡើយ។
<<អែងធ្វើឆ្គួតយ៎ស្អីនិង បើដួលទៅគិតយ៉ាងមិច>>
ខាសស្ដីអោយ ជ្រួញចិញ្ចើញដាក់ ដែលសូហ្គាក៎មុខក្រម៉ូវមិនចាញ់គ្នា និងទាញជីមីនមកអោបក្រសោបចង្កេះ ដើម្បីបង្ហាញពីភាពម្ចាស់ការ ធ្វើអោយខាសអត់និងឡូឡាមិនបាន ព្រោះអាការះវាប្រាប់ថា កំពុងប្រច័ណ្ឌអោយច្បាស់ក្រលែត។
<<ប្រពន្ធខ្ញុំ ខ្ញុំធ្វើស្អីក៎បាន បងកុំមកញិកញ៉ក់នោះ>>
<<ឯងឆ្គួតមែនក៎ ម៉េចមិនមើលផង ថាយើងកំពុងធ្វើស្អី កុំមោប្រច័ណ្ឌមិនដឹងមុខដាក់បង>>
ពាក្យរបស់ខាស ធ្វើអោយស៊ូហ្គាស្ងាត់ តែមួយសន្ទុះវិញ ក៎អោបរឹតចង្កេះជីមីនលើសដើម តបសម្ដីវិញយ៉ាងក្រអឺតក្រទម មិនព្រមចាញ់។ គេមិនព្រមចាញ់ កាពិតទៅពីនាក់ហ្នឹងធ្លាប់មានចិត្តលើគ្នា បើគេបណ្ដោយអោយបៀតគ្នា ងាប់ហើយ...គេមិនព្រម ព្រោះពេលនេះជីមីនជាប្រពន្ធ ប្រពន្ធគេតែម្នាក់គត់ គ្មានបែងចែកអោយអ្នកណាទាំងអស់។
<<ខ្ញុំមិនបានប្រច័ណ្ឌ អ្នកណាទៅប្រច័ណ្ឌមនុស្សមុខដូចអាចម៍គេមេនោះ ខ្ញុំគ្រាន់តែការពារខ្លាចគេបឺតយកទ្រព្យសម្បត្តិរបស់បងប៉ុណ្ណោះ>>
<<អេស...>>
ជីមីនស្រែក បើកភ្នែកធំៗ សឹងតែខ្យល់ចាប់និងសម្ដីគេ បឺតយកទ្រព្យសម្បត្តិ?គេមើលមកខ្លួនជាមនុស្សបែបនិងឬ គួរអោយខ្ពើមរអើម ជាពពួកឃ្លានលុយ?
<<បិទមាត់ទៅ ប្រពន្ធជើងល្អ កុំភ្លេចអោយសោះថាកំពុងបំពានច្បាប់របស់ប្ដីហើយដឹងទេ>>
គេអោនមុខនិយាយជាមួយជីមីន និយាយសុតតែប្ដីប្រពន្ធ ព្រោះចង់អួតអាងខាស ខណះពេលនោះ ខាសក៎លូកមាត់ភ្លាម ព្រោះតែជ្រេញរឹកប្អូនប្រុសដល់កម្រិត បើសម្ដែងក៎សម្ដែងអោយសមបន្ដិចទៅថី មើលតែមុខជីមីនជូក្រុញដូចឃ្លានជុះមិនខុស។
<<ងាប់ហើយ!! ស៑ូហ្គា ឯងខ្លាចជីមីនបឺតយកលុយរបស់បងឬ អញ្ចឹងអោយគេមោបឺតមោ បងមិនខ្វះលុយទេ ចាយដប់ជាតិក៎មិនអីផង មិនបាច់បង្ខំអោយបឺតលុយឯងជំនួសបងទេ>>
សូហ្គាខាំធ្មេញក្រតៗ ពេលខាសផ្ចាញ់ផ្ចាលរហូត មានអារម្មណ៍ថាខឹងសម្បារ និងតានតឹងផងដែល ដែលបងប្អូនខ្លួនអែងត្រូវមកទាស់សម្ដីបែបនេះ ដោយសារតែជីមីន ប៉ុន្តែទាស់ស្អីក៎ទាស់ទៅ គេលែងខ្វល់ ត្រឹមតែជីមីនក្លាយជាប្រពន្ធរបស់គេបានហើយ។
<<មិនបាន បងខំធ្វើកាខំងាប់ អោយគេបោកយកលុយមិចនិងបាន>>
<<ចុះអែងយកជីមីនធ្វើប្រពន្ធ មិនខ្លាចជីមីនបោកយកលុយដែលទេឬយ៉ាងមិច អញ្ចឹងទុកថាសំណាងហើយ ព្រោះបងក៎ចង់អោយជីមីនបោកដែល>>
និយាយហើយ ក៎ចាប់ដៃជីមីនយកទៅវិញ ធ្វើអោយរាងតូចបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល ស្របពេលដែលកែវភ្នែកមួយគូកំពុងក្លាយជាភ្លើង ជាភ្លើងប្រច័ណ្ឌក៎មិនដឹងប្រាកដ ដឹងតែថាមិនពេញចិត្ត ពេលវាក្លាយជាបែបនេះ។
<<តែគេជាមនុស្សរបស់ខ្ញុំ ពួកយើងដេកជាមួយគ្នាហើយ>>
ខាសសើចហុឺសៗនៅដើមក៎ និងសម្ដីអត់បានការរបស់សូហ្គា ទើបទាញជីមីនមកអោយកៀកខ្លួនអែងជាងមុន ស្នាមញញឹមចុងមាត់គួខ្នាញ់ ពេលបានឃើញរឹងពុះកញ្រោលអន្ទះអន្ទែងរបស់សូហ្គា។
<<មិច...ដេកក៎ដេកទៅ បងមិនប្រកាន់ យ៉ាងណាប្រពៃណីអស់នោះ គេសឹងតែមិនរាប់ទៅហើយ អ្នកខ្លះមានស្អីៗមុនពេលគ្រប់អាយុក៎មាន>>
<<បងនិយាយស្អី ខាស ជួយនិយាយអោយមានអយុត្ដិធម៌បន្ដិចទៅ ងាប់ហើយ...ខាស ខ្ញុំចង់ដាល់បងមែនទែន កុំថើបប្រពន្ធខ្ញុំ កុំអោប ឆាប់លែង ងាប់...ងាប់មិនខានទេ ខ្ញុំប្រាប់ទៅ នំចែកគ្នាបាន តែប្រពន្ធចែកមិនបាន អោយគេមោបឺតលុយខ្ញុំវិញ លោកអើយ...>>
សូហ្គាឡូឡាមិនសុខចិត្ត ពេលខាសទាញជីមីនយកទៅអោបចង្កេះ យ៉ាងជិតស្និទ្ធជ្រាលជ្រៅ ហើយមើលចុះ...ក្មេងមុខលុយនោះ គ្មានកម្រើកខ្លួនរើអីបន្ដិច ខុសពីនៅជាមួយគេស្រឡះ ទាំងរើទាំងខាំ គួរអោយស្អប់បំផុត ត្រង់ខាសអោបថើបមិនឃើញធ្វើអញ្ចឹងផង...មួម៉ៅមែនហើយ។
<<អត់ប្រយោជន៍ណាស់ បើថាចង់បានខ្លួនជីមីនទៅវិញក៎ថាទៅ>>
<<មែនហើយ ខ្ញុំចង់បានរបស់ខ្ញុំមកវិញ យ៉ាងមិច ហើយបងក៎គ្មានសិទ្ធិ ប៉ះពាល់របស់ខ្ញុំទាំងគ្មានកាអនុញាតបែបនេះ>>
គេនិយាយទាំងខាំធ្មេញក្រតៗ ចង្អុលទៅជីមីនដែលកំពុងធ្វើមុខមិងមាំងនៅកណ្ដាលទី ចាំមើលចុះ យកចេញពីនេះបានពេលណានិងបានដេកលើគ្រែដាក់ខែមិនខានទេ។ខាស ព្រមអោយជីមីនតាមសម្រួល ព្រោះមិនចង់អោយមានកាបង្ហូរឈាមរវាងបងប្អូនឈាមអែងកើតឡើង មើលទៅវាទំនងខឹងមែន ព្រោះមុខខ្មៅពែ កែវភ្នែកក៎ឆាបឆេះដោយភ្លើងឃូឃៅ ហើយគេស្មានបានថាបើមិនប្រលែងទេ និងបានស៊ីកណ្ដាប់ដៃរបស់ប្អូនមិនខានទេ អាម្សៀលនិងឈាមត្រជាក់ចង់ងាប់ សូម្បីតែមនុស្សដែលគេស្រឡាញ់ក៎វាដណ្ដើមទាល់តែបានដែល។
សូហ្គាទាញជីមីនមកអោបវិញ ដោយមិនភ្លេចសម្លក់សម្លឹងជីមីនដោយក្រសែភ្នែកកាច បន្ទាប់មកក៎អោបចង្កេះចេញពីទីនោះ ដោយមានខាសតាមមើលពីក្រោយ ទោះនៅរាងឈឺចាប់ក្នុងបេះដូង តែokay លះបង់ក្ដីសុខអោយប្អូនទៅចុះ។
សូហ្គាអោបចង្កេះតូចមិនប្រលែង មិញបើមិនប្រាប់ មិនខំទប់អារម្មណ៍ឆេវឆាវ គេនិងក្លាយជាឆ្កែកាងឆ្អឹងមិនខានទេ ហើយពេលនេះគ្មានអ្នកណាគេមកដណ្ដើម គេក៎នៅមិនព្រមព្រលែង។
<<អីគេនិង លោកទៅក្រុងមែនទេ>>
ជីមីនសួរ ពេលគេកាន់បើកទ្វាឡាន យកថង់សំពីងសំពោងចេញមកក្រៅ ដោយទឹកមុខនៅតែងឿកដដែល។
<<ខោអាវ ជួយកាន់ កាន់មិនអស់>>
គេហុចថង់អោយកាន់ខ្លះ រួចយកចេញពីក្នុងឡានអោយអស់ កាន់ហៀដៃ បណ្ដើរគ្នាចូលផ្ទះ និងពេលជីមីនមិនព្រមឡើងទៅខាងលើ គេក៎កៀរអោយឡើងទាល់តែបាន ដោយចរឹកពាលរបស់គេធ្វើអោយជីមីនខ្លាច។<<ប្រាប់មក និយាយស្អីខ្លះជាមួយខាស កុំកុហកអោយសោះ មិនអញ្ចឹងត្រូវខ្លាំងមិនខានទេ>>
គេនិយាយឡើង ពេលដាក់ខ្លួនអង្គុយលើសាឡុងកៀនជញ្ជាំងជិតមាត់បង្អួត ខណះនោះជីមីនដើរមកជិត ទើបសម្រេចចិត្តទាញអោយដួលលើគេ ចាប់លើកដាក់អោយអង្គុយច្រកកៀវ រាងកាយបានកៀកប្រកិតគ្នា។
<<បើលោកមិនឈប់ធ្វើចរឹកក្អេងក្អាងបែបបទរបស់លោកចោលទេ ខ្ញុំនិងខាំក្ដិចលោកអោយរយះសាច់មិនខានទេ>>
សម្ដីនិងកែវភ្នែកប្រាកដប្រជាធ្វើអោយសូហ្គាភាំង។ ស្របពេលនោះក្រសែភ្នែកគេនិងជីមីនក៎ប្រសព្វគ្នាម្ដងទៀត ធ្វើអោយជីមីនរហ័សងាកមុខចេញ ខ្លាចទប់អារម្មណ៍ស្រឡាញ់គេមិនបាន ប៉ុន្តែគេរហ័សចាប់អោយបែរមុខមកវិញ ហើយយកចង្អុលដៃផ្គើយចង្កាឡើងអោយប្រសព្វភ្នែកជាមួយគេម្ដងទៀត។ ថ្ពាល់ក្រហម បបូរមាត់ខើចលើ ទម្រង់សុិចសុី ធ្វើអោយគេមើលមិនចង់ដកភ្នែក ព្រោះជីមីនស្អាតពេក ស្អាតដល់ថ្នាក់គ្មានមន្ទិលអោយរិះគន់ ហើយពេលនោះក៎ស្រែកចាច ព្រោះជីមីនញឹងត្រចៀកគេខ្លាំងៗ។បងអែងកុំចេះតែប្រហើនអោយសោះ តិចមួលដាច់💀