17:អ្នកណាមើលងាប់!!!

1.2K 102 1
                                    

ព្រឹកថ្ងៃថ្មី
ជីមីនក្រោកឡើងទាំងឈឺរអាមខ្លួន ក្បាលក៎ឈឺខ្ទោកៗ ងាកមើលជុំវិញបន្ទប់  មិនឃើញមនុស្សឃូឃៅ ទើបក្រោកអង្គុយ យកខ្នើយកល់ខ្នង រួចផ្នែកខ្នងក្បាលគ្រែ ពេបមាត់តិចៗ ព្រោះឈឺចំណុចប្រលោះជើងពេក។
<<ចង្រៃយ៎>>
ជីមីនរអ៑ូតិចៗ ដោយការខឹងមួម៉ៅ ព្រោះមនុស្សគ្មានបេះដូងនោះចាប់ការខ្លួនដល់សន្លប់ទើង ស្រែកអង្វរយ៉ាងណាក៎មិនឈប់ ពេលក្រោកឡើងក៎បាត់ស្រមោលឈឹងទៀត មួម៉ៅពិតមែន។
ជីមីនអង្គុយសម្រាកនៅលើគ្រែមួយសន្ទុះ ទើបទប់ចង្កេះចុះពីលើគ្រែ ដើរសម្ដៅទៅបន្ទប់ទឹក មួយសន្ទុះក៎ចេញមកវិញ ដោយពាក់អាវឃ្លុំក្នុងបន្ទប់ទឹក ចេញមកក្រៅ និងបើកថតទូ រកមើលសម្លៀកបំពាក់ ព្រោះពីម្សិលគេបានទិញអោយខ្លះដែល។
ពេលរកបានហើយ ក៎យកមកស្លៀកពាក់ និងបិទថកទូវិញ ដោយសារតែខោអាវបែងចែកដាច់ដោយឡែកពីខោអាវរបស់សូហ្គា ទើបវាមិនសូវរកពិបាកប៉ុន្មានដែល។
ពេលរៀបចំខ្លួនរួច ក៎សាកមួលគន្លិះទ្វា ស្នាមញញឹមផុសលើថ្ពាល់ សំណាងល្អដែលគេមិនបានចាក់សោចាក់គន្លិះដូចថ្ងៃមុនទៀត។
ជីមីនចេញទៅក្រៅដោយអារម្មណ៍ល្អ ព្រោះគ្មានអ្នកនៅរារាំងផ្លូវ ទើបគិតចង់ទៅផ្ទះ សុំទោសម៉ាក់ ទោះយ៉ាងណាកំហុសមិនបានគេចផុតនោះឡើង។

ដំណើរថ្មើរជើង ទម្រាំដើរទៅដល់ហត់សឹងស្លាប់ ចុកចង្កេះផង ឈឺនៅចន្លោះជើងផង ចង់ស្រែកយំម្ដងៗទៅហើយ។
<<ម៉ាក់...>>
ជីមីនញញឹមពីចម្ងាយដាក់ ពេលឃើញគាត់កំពុងតែសម្លឹងមើលមកដូចគ្នា ទើបដើរញាប់ៗសម្ដៅទៅរក សង្ឃឹមថាគាត់មិនចាប់វៃម្ដងទៀតទៅចុះ។
<<ប្ដីឯងមិនមោជាមួយទេហេស?>>
<<បាទ?>>
ជិមីនជ្រួញបន្ដិច ពេលគាត់ហាស្ដីសួបែបនេះ ក៎ឆ្ងល់ភ្លាម ហើយពេលបានឮសេចក្ដីអធិប្បាយក៎សឹងតែគាំងបេះដូងភ្លាមៗ ព្រោះមនុស្សដែលឆាវចង់សម្ដៅទៅដល់ គឺ មីន សូហ្គា បុរសឃូឃៅហ្នឹងអែង។
<<គេមិនមែនប្ដីខ្ញុំទេម៉ាក់ កុំនិយាយបែបនពអី>>
<<មិនមែនប្ដី អោយហៅថាយ៉ាងមិច ក្រែងគេមកសុំឯងធ្វើប្រពន្ធហើយមិនអញ្ចឹង ឬមិនដឹង? >>
ជីមីនធ្វើភ្នែកឡេមឡាម ប្រញាប់ដាក់ខ្លួនអង្គុយចុះនិងតុ ឆ្ងល់លើសដើម ថាគេបាននិយាយរឿងអស់ទាំងហ្នឹងពីអង្គាល់ណាទៅ?មិចក៎ខ្លួនមិនដឹង?
<<គេនិយាយឬ?ពីអង្គាល់ណា មិចក៎ខ្ញុំមិនដឹងចិង>>
<<តាំងពីថ្ងៃដំបូងម្ល៉េះ គេបានមកសុំទោស ដែលបានធ្វើខុស ហើយសុំទទួលខុសត្រូវឯងដែល គេថាមិនយូរនិងមិនឆាប់ ពិធីរៀបការនិងប្រារព្ធឡើងនៅទីក្រុង>>
<<នេះមែនទេជាមូលហេតុដែលម៉ាក់មិនខឹងខ្ញុំ>>
ស្ដាប់ហើយសឹងតែបោកក្បាលនិងតុអោយបែកទេ ចិងបានសូហ្គាចេះតែអួតអាងសិទ្ធិសម្បើមម្ល៉េះ កាពិតលួចមកនិយាយ ជាមួយប៉ាម៉ាក់ថ្ងៃដំបូងឯនោះ ពេលសួទៅសុតតែមកពីធ្វើកា ហុឺស...កុហកបានណាស់។
<<ខឹងធ្វើអី ឯងបានប្ដីក៎ល្អ ហើយយ៉ាងមិច នៅទីនោះល្អដែលទេ គេមានធ្វើបាបអីទេ>>
<<មិនបានធ្វើបាបអីទេ តែដូចមិនចង់រាប់រកច្រើនជាង>>
<<ទ្រាំទៅ ចៅហ្វាយតូចថាពេលការហើយ គេនិងរើចេញនៅដាច់ដោយឡែក មិនចង់នៅនាំទើសទាល់ យ៉ាងណាផ្ទះជាទ្រព្យសម្បត្តិរបស់លោកខាសស្រាប់ផង>>
<<គេនិយាយបែបហ្នឹងមែនទេ?>>
<<អូ...ភ្លេចប្រាប់ទៅ ចេះយកចិត្តគេផង ទោះស្រឡាញ់ឬមិនស្រឡាញ់គេក៎ជាប្ដី ថ្នមចិត្តគេក៎មិនខុសអីដែល>>
<<ម៉ាក់ដូចកាន់ជើងគេ?>>
ជីមីនអត់និងចាប់កំហុសមិនបាន តែគាត់ញាក់ស្មាដាក់ បញ្ជាក់ថាមិនបានកាន់ជើងអីបន្ដិច ធ្វើអោយជីមីនឆ្ងល់លើសដើម ថាគេបាននិយាយអី បានជាអ្នកម៉ាក់លុងជឿអ្វីដល់ថ្នាក់នេះ។
<<ជួនកាលក៎សាកល៎មើលចិត្តគេសិនទៅ ហេងសយគេក៎មានចិត្តលើឯងក៎បាន>>
<<ឈប់និយាយទៅម៉ាក់ គ្មានបានកាទេ គេស្អប់ខ្ញុំសឹងអី មិចនិងអាចស្រឡាញ់បានទៅ មិនគួរអោយជឿសោះ>>
<<អីឡូវនេះយកអីទៅអោយកម្មករទៅ ជឿឬមិនជឿក៎ហី>>
<<ក៎បាន តែម៉ាក់...យប់នេះខ្ញុំមកដេកនៅទីនេះ>>
<<ស្រេចលើឯង កុំអោយតែពិបាកប្ដីមោតាមទៅបានហើយ>>
ជីមីនក្រវីក្បាលហួសចិត្តនិងអ្នកម៉ាក់ មុននិងលើកធុងទឹកកកតូចដាក់លើកង់ ទៅចម្កាដូចរាល់ដង តែងាប់ហើយ...ពេលដើរវាមិនសូវឈឺ ពេលជិះកង់កែបរឹង រឹតតែឈឺលើសដើម។

ពេលមកដល់ ជីមីនក៎បណ្ដើរកង់ទុកនៅម្លប់ រួចលើកធុងទឹកកកយួដៃអោយគេដូចរាល់ដង ខណះដែលក្រសែភ្នែកក្រវាសទៅឃើញ ម្នាក់ពាក់អាវខ្មៅ ពាក់មួកកាតិបដែលកំពុងសម្លឹងមើលមកខ្លួន ទើបចងចិញ្ចើមតិចៗ។
<<គេមកទីនេះ?>>
ជីមីនបានតែសួខ្លួនអែងតិចៗ បន្ទាប់មកក៎ធ្វើកាបន្ដ ដោយមិនបានចាប់អារម្មណ៍អ្នកដែលខឹងសម្បារ ដែលកំពុងតែដើរមោរក។
<<អូយ...>>
ជីមីនស្រែកចាច ងាកខ្លួនតាមកាចាប់ដៃ ពេបមាត់តិចៗ ព្រោះឈឺ ក៎ដៃព្យាយាមរមួលចេញពីកាចាប់ តែមិនបាន។
<<សិចសុី ហិចហើរ ស្លៀកពាក់មិនដឹងខ្លួនអែងមានប្ដីអោយទេឬយ៉ាងមិច?>>
សូហ្គាបោះសម្ដីយ៉ាងត្រមុតត្រមុយដាក់ ធ្វើអោយកម្មករកំពុងបេះស្លឹកតែក្បែរនោះផ្អើលព្រោងព្រាត រហ័សងាកមកមើល បើកភ្នែកបើកត្រចៀកធំៗ ព្រោះចង់ដឹងរឿងចៅហ្វាយ។
<<អូយ...ឈឺ..លែង...ធ្វើអីឆ្គួតៗ នេះជាខោនិងអាវដែលលោកទិញអោយកាលពីម្សិល>>
សូហ្គាផ្អៀងក៎មើល ពិនិត្យទៅក៎មែន...មែនហើយ ខោអាវដែលគេទិញអោយកាលពីម្សិល ប៉ុន្តែពេលគេទិញ គេមើលហើយ ដាក់តាំងមិនឃើញសិចសុីអញ្ចឹងផង វាបិតជិតល្អណាត់ តែមិចពេលជីមីនស្លៀកពាក់វាទៅ គេក៎មានអារម្មណ៍ថា បញ្ចេញសាច់ឈាមអ្វីម្ល៉េះ។
<<តែស្ដើង ហើយវាលក៎ មិនឃើញទេឬយ៉ាងមិច?>>
<<មានស្អីឯណា ក៎វាលពាក់រាល់តែដងនិង>>
<<មិនដូច>>
<<មិចដូចត្រង់ណា រាល់ដងខ្ញុំពាក់តែអាវក៎វាល មិនឃើញមានអ្នកណាទើសទាល់>>
<<នៅប្រកែកទៀត នេះវាចេញ ចេញ ចេញ ចេញត្រង់នេះទៀត នេះផងដែល លោកអើយ...ឆាប់ទៅផ្ទះអោយឆាប់ជីមីន មុននិងយើងទ្រាំលែងបានជាងនេះ>>
គេស្ដីអោយ ចង្អុលទៅចន្លោះដែលចេញសាច់តិចៗ ដែលជីមីនមិនគិតថាវាជាកាហិចហើដូចពាក្យគេថាអីបន្ដិច។
<<ប្រាប់ថាអោយទៅ ចង់នៅទាក់ប្រុសនៅម្ដុំនេះឬយ៉ាងមិច ចំណែកពួកអែង ហ៑ានតែមើលប្រពន្ធយើងសូម្បីតែបន្ដិច ធានាភ្នែកនិងខ្វេះអោយឆ្កែសុីមិនខាន>>
និយាយហើយ គេក៎ដោះអាវធំរបស់ខ្លួន រុំខ្លួនអោយជីមីន ចាប់បីឡើងហាក់ដូចសំឡី ដោយជីមីនរហ័សលើកដៃអោបក៎ ព្រោះខ្លាចធ្លាក់ ទាល់តែគេដាក់ដល់ឡាន ទើបលែងដៃ។

ភាគក្រោយ ជីមីនត្រូវបស់បងបូយឡូយទៀតហើយ🤣💀

អំណាចស្នេហ៍ចៅហ្វាយតូច(ចប់)Where stories live. Discover now