Chapter 3

985 66 17
                                    

_Le Da Vie Cafe_

Jimin កំពុងតែអង្គុយរងចាំមិត្តរបស់គេបិទហាងត្រឡប់ទៅផ្ទះវិញ នៅក្រោយមានកាតាបដាក់សម្លៀកបំពាក់ប៉ុន្មានកំផ្លេរដើម្បីគេងនៅផ្ទះមិត្តរបស់គេពីរយប់នេះ

"Jhope យើងចង់ទៅដើរលេងនៅផ្សាររាត្រី!"

"នែយើងនាំឯងទៅប៉ុន្មានដងហើយនៅចង់ទៅទៀតហី?"

"យើងចូលចិត្តមើលមនុស្សអ៊ូរអរ! ចង់ដើរញ៊ាំរបស់នៅទីនោះ"

"ប៉ាឯងដឹង! យើងនឹងឯងស្លាប់ជាមិនខានទេ"

"អត់ទេ! ប៉ាយើងមិនសម្លាប់យើងទេ" Jimin និយាយហើយក៏សើច រួចនិយាយបន្ត
"បើឯងមិនប្រាប់យើងមិនប្រាប់មានអ្នកណាគេដឹង ហើយសិនបើគ្មានអ្នកណាដឹងប៉ាយើងម៉េចនឹងដឹង"

"ទៅលេងនៅផ្សាររាត្រីតែមួយយប់ទេណា! យប់ទីពីរនៅផ្ទះធម្មតា" Jhope និយាយប្រាប់មិត្តគេអោយហើយ

"សុំទៅមើលកុនបានទេយប់ទីពីរ?"

"មិនបានទេ!"

"ណាៗ!"

"Jimin! អត់បានទេ"

"តែយើងចង់មើល! មើលហើយត្រឡប់មកវិញតើល្អទេ? មិនយប់ពេកទេណាសន្យា" Jimin ព្យាយាមនិយាយទៅកាន់មិត្តរបស់គេ នៅផ្ទះគេមិនងាយបានដើរលេងទេ រឿងអីត្រូវអោយឱកាសពីរថ្ងៃនេះរំលងផុតទៅដោយមិនបានដើរលេងនោះ

"ឯងកុំមកធ្វើមុខឡប់ៗ នេះឯងចង់បោកយើងទៀតហើយមែនទេ"

"ណាបងប្រុស! ជូនប្អូនប្រុសទៅមើលកុនទៅណា" Jimin និយាយព្រមទាំងរំអុកដៃរបស់ Jhope ដោយអង្វរករ

"បានហើយៗ!" Jhope និយាយហើយគ្រវីក្បាល
"ទៅក៏ទៅ! ចាញ់ឯងរាល់តែលើកហ្នឹង"

"អរគុណបងប្រុសសម្លាញ់" Jimin និយាយហើយព្រមទាំងអោបមិត្ត របស់គេទាំងសប្បាយចិត្ត អោយតែបានចេញក្រៅដើរលេង គេមានក្តីសុខណាស់

*****

_JJ Group_

"ការងារនេះលោកពូ Hajoon ជានាក់កាន់កាប់" Ella និយាយព្រមទាំងហ៊ុចឯកសារមួយសំណុំទៅអោយបងប្រុសរបស់នាង
"មានផ្នែកនេះក៏លោកពូ Hajoon ជាអ្នកគ្រប់គ្រងដែរបង ប្រុស"

Heartless Romance Wo Geschichten leben. Entdecke jetzt