_Jeju Island_
បន្ទាប់ពីចំណាយពេលអស់មួយម៉ោងជាងនៅលើយន្តហោះផ្ទាល់ខ្លួន របស់ Jungkook ទីបំផុតពួកគេក៏បានដល់ដល់ទឹកដីរបស់កោះ Jeju ដែលជាកន្លែងប៉ារបស់ Jimin កំពុងតែរស់នៅដើម្បីមើលការ ខុសត្រូវ ក្រុមហ៊ុនដែលជាសម្ព័ន្ធរបស់ JJ group
លោក Hajoon បានរៀបចំម្ហូបអារហារជាច្រើនមុខដើម្បីទទួល កូន ប្រុសព្រមជាមួយនឹង Jungkook ដើម្បីញ៊ាំអាហារជុំគ្នានៅពេលថ្ងៃនេះ ពេលនេះម្ហូបពេញតុកំពុងតែរងចាំតែពួកគេទាំងពីរមកដល់
ទីង! តុង!
សម្លេងកណ្តឹងមាត់ទ្វារបន្ទប់ខុនដូរបន្លឺឡើង ដោយធ្វើអោយលោក Hajoon ប្រញាប់ទៅបើកទ្វារដើម្បីទទួលកូនប្រុស"ប៉ា!" Jimin ឧទានឡើងហើយរត់មកអោបប៉ារបស់គេ យ៉ាងណែន ដោយក្តីនឹករលឹកមុននឹងព្រលែងប៉ារបស់គេអោយមានសេរីភាពវិញ
"កូននឹកប៉ាណាស់""ប៉ាក៏នឹកកូនដូចគ្នា" លោក Hajoon តបដោយសេចក្តីនឹករលឹកដូចគ្នា
"ចុះឯណាលោកប្រធាន?"
"អរ៎! គេយកវ៉ាលីទៅសណ្ឋាគារសិនទើបត្រឡប់មកវិញតាមក្រោយ" Jimin និយាយហើយក៏ដើរចូលទៅក្នុងជាមួយប៉ារបស់គេ
"កូនមិនគេងនៅទីនេះឬ?"
"កូនមិនចង់រំខានដល់ប៉ាទេ! កូននឹងមកកំដរប៉ាញ៊ាំអាហាររាល់ពេលណាប៉ា"
"អញ្ចឹងកូនទៅគេងនៅសណ្ឋាគារជាមួយលោកប្រធានមែនទេ?" លោកប៉ារបស់ Jimin សួរឡើងដោយធ្វើអោយគេអៀនបន្តិច ព្រោះមិនទាន់បានប្រាប់ពីទំនាក់ទំនងរវាងគេជាមួុយនឹង Jungkook ទៅកាន់ប៉ារបស់ខ្លួនអោយដឹងនោះទេ
"គឺពួកខ្ញុំស្រឡាញ់គ្នាហើយប៉ា" Jimin តបទាំងអឹមអៀន
"កូនថាម៉េច Jimin?" លោកប៉ារបស់គេភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយធ្វើអោយគាត់ទ្រឹងបន្តិច
"កូននឹងលោកប្រធានស្រឡាញ់គ្នា?""បាទ! ពួកកូនស្រឡាញ់គ្នា"
"ប៉ាមិនដែលដឹងថាលោកប្រធានស្រឡាញ់មនុស្សប្រុសសោះ" លោកប៉ារបស់ Jimin និយាយ
"ប៉ាប្បាយចិត្តដែលកូនរបស់ប៉ាមានមនុស្សដែលខ្លួនឯងស្រឡាញ់ តែបើគេធ្វើអោយកូនខូចចិត្ត កូនមករកប៉ាបានគ្រប់ពេលណា"
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance