Chapter 26

1.3K 64 9
                                    

_Jeon's Masion_

"បងប្រុស! កាលណាទើបឈប់អោយ Lilia មកញ៊ាំបាយជាមួយពួក យើង?" Ella សួរដោយសម្លេងទើសចិត្តយ៉ាងខ្លាំង

"បណ្តោយតាមតែនាងទៅ" Jungkook ឆ្លើយតបធម្មតា

"បណ្តោយអញ្ចឹងឬ?"

"តែអីឡូវបងមិនសូវឃើញ Lilia មកទីនេះ! ប្រហែលជានាងខ្ជិលឈ្លោះជាមួយឯងហើយ"

"គ្មានទេ! តែបន្តិចទៀតនាងលេចមុខមកទៀតហើយ" Ella និយាយទៅវិញ
"ទាល់តែចាប់បងបានសម្រេចទើបនាងឈប់"

"....." Jungkook ក៏អស់សំណើច
"ឯងគិតច្រើនពេកហើយ Ella"

"ខ្ញុំមិនបានគិតច្រើនទេបងប្រុស! ខ្ញុំនិយាយពិតមែន" Ella តបទៅវិញ

"បងមិនបានចាប់អារម្មណ៍ Lilia ទេ" Jungkook និយាយទៅកាន់ប្អូនស្រីរបស់ខ្លួន

"ចុះបងមានចាប់អារម្មណ៍អ្នកណាផ្សេងទេ?" Ella សួរដោយសម្លឹងមើលមុខបងប្រុសរបស់ខ្លួន

"....." Jungkook ក៏ស្ងាត់នៅពេលឮសំនួរនេះ រួចគេក៏និយាយបន្លប់ប្រធានបទ
"អាទិត្យក្រោយបងត្រូវទៅកោះ Jeju ឯងជួយមើលការខុសត្រូវនៅក្នុងផ្ទះផង"

"រឿងនេះខ្ញុំដឹងហើយ! តែនេះខ្ញុំកំពុងតែសួរបងណា"

"សួរអី! ឆាប់ញ៊ាំបាយរបស់ឯងទៅ" Jungkook និយាយហើយក៏ ងើបចេញពីកៅអី
"បងឆ្អែតហើយ! បងចេញទៅធ្វើការមុនហើយ"

Jungkook ក៏ដើរចេញទៅរកឡានរបស់គេ ហើយក៏ជិះចេញទៅ ចាប់ពីថ្ងៃដែលគេនៅជាមួយ Jimin កាលពីថ្ងៃខួបកំណើតនោះមក គេមិនដែលបាននិយាយជាមួយ Jimin ទៀតនោះទេ ព្រោះ Jimin តែងតែគេចមុខពីគេ ហើយព្រឹកឡើងក៏ចេញទៅមើលហាងកាហ្វេបាត់ៗ យប់ទើបត្រឡប់មកវិញ Jungkook ក៏ខ្ជិលសួរនាំច្រើន គេក៏ធ្វើធម្មតាណាមួយគេក៏រវល់ជាមួយការងារដូចគ្នា តែគេក៏នឹកឃើញទៅដល់ យប់ដែលគេត្រឡប់មកផ្ទះវិញកាលពីខួបកំណើតរបស់ Jimi

(((((((-flashback- )))))))

Jungkook បាននាំ Jimin មកដល់ផ្ទះវិញ ហើយក៏បានបំបែកគ្នាទៅបន្ទប់រៀងៗ ខ្លួន តែឡើងមកដល់ជាន់ខាងលើ Jungkook ក៏បានឃើញ មីង Yun បើកទ្វារដើរចេញពីបន្ទប់របស់ប៉ាម៉ាក់គេ

"មីងចូលទៅធ្វើអ្វី?"

"អរ៎! អ្នកប្រុស..មីងចូលទៅបោសសម្អាតក្នុងបន្ទប់ព្រោះស្អែកជាថ្ងៃ សែនខួបលោកម្ចាស់និងអ្នកស្រី"

Heartless Romance Where stories live. Discover now