Chapter 33

1.5K 78 13
                                        

_JJ Group_

"បងប្រុស! ខ្ញុំមានការនិយាយជាមួយបង"

"និយាយមក!" Jungkook តបទាំងមិនបានដកភ្នែកចេញពីឯកសាររបស់គេ តែជាទម្លាប់ទៅហើយប្អូនស្រីរបស់គេ មិនបានប្រកាន់នោះទេ

"ល្ងាចនេះខ្ញុំមិន..បានចូលរួមពិធីខួបកំណើតជាមួយបងទេ" Ella និយាយាដោយព្យាយាមធ្វើខ្លួនអោយធម្មតាបំផុត ទាំងពេលនេះខ្លួនចង់តែស្រែកយំអោយឮៗ នោះទេ

"ហេតុអី? ឯងរវល់ទៅណា?" Jungkook ងាកមុខចេញពីឯកសារ ហើយសួរឡើង
"ពិតជាមិនចូលញ៊ាំអីថ្ងៃកំណើតជាមួយបងពិតមែនទេ? ក្រែងឯងខំរៀបចំកម្មវិធីមិនអញ្ចឹង?"

"គឺថា...ខ្ញុំមិនទំនេរពិតមែន...មិត្តរបស់ខ្ញុំឈឺគេងពេទ្យ" Ella និយាយរកលេសហើយក៏លួចសុំទោស Nora គ្មានចេតនាដាក់ ទំនាយនាងនោះទេ

"ទៅញ៊ាំអីបន្តិចសិនក៏បាន"

"មិនអីទេបងប្រុស! ខ្ញុំពិតជាចូលរួមមិនបានពិតមែន"

"អូខេ! មិនអីទេ..." Jungkook ក៏ឈប់និយាយបន្តដោយសារតែ ប្អូនស្រីរបស់គេសម្រេចចិត្តទៅហើយ
"និយាយអញ្ចឹងអរគុណឯងហើយ Ella!"

"សម្រាប់រឿងអីដែលបងប្រុស?"

"រឿងចិញ្ចៀនកាលពីថ្ងៃមុន!" Jungkook និយាយដោយញញឹមទៅកាន់ប្អូនស្រីរបស់ខ្លួនដោយសប្បាយចិត្ត

"ចា៎បងប្រុស!" Ella ប្រឹងញញឹមទាំងចង់រលីងរលោងចេញមកទៅហើយ
"ជូនពរអោយអ្នកទាំងពីរស្រឡាញ់គ្នាអោយកាន់តែផ្អែមល្ហែមណា" Ella និយាយបន្តដោយចង់អួលដើមក

"ហេតុអ្វីក៏រំជួលចិត្តបែបនេះ Ella?" Jungkook ជ្រួញចិញ្ចើមសួរ ពេលដែលឃើញនាងរលីងរលោងទឹកភ្នែក

"ខ្ញុំត្រេកអរចំពោះបងទាំងពីរនឹងណា" Ella និយាយឡើងដោយឈឺចាប់
"ខ្ញុំចេញទៅវិញហើយ...ខ្ញុំអស់អីនិយាយហើយ" និយាយចប់ Ella ក៏រត់ចេញទៅបាត់ទុកអោយ Jungkook អង្គុយមើលនាងពីក្រោយ ទាំងងឿងឆ្ងល់

*****

_KL Tower_

"បងហា៎! អូនគិតថាគួរតែកម្ម៉ង់នំអោយ Jungkook មួយតើល្អទេ?" Jhope សួរឡើងស្របពេលដែលកំពុងតែអង្គុយរងចាំ Jungkook មកដល់

"មិនបាច់ទេ! ពួកបងធ្វើកម្មវិធីខួបកំណើតមិនដែលមាននំខេកទេ" Taehyung តបវិញ
"ញ៊ាំអាហារជុំគ្នាវាគ្រប់គ្រាន់ហើយ បើចង់អោយគេភ្ញាក់ក៏អូនទិញផ្ទះអោយគេមួយទៅ"

Heartless Romance Tempat cerita menjadi hidup. Temukan sekarang