_Jeon's Mansion_
Jimin ទម្លាក់ទូរសព្ទ័ចុះមកលើភ្លៅវិញ បិទភ្នែកផ្អែកក្បាលនៅលើ ទោង យោលចុះឡើងតិចៗ រំងាប់ចិត្តនឹកប៉ារបស់គេ តែសុខៗ សម្លេងរបស់ Jungkook ក៏បន្លឺឡើងធ្វើអោយគេភ្ញាក់ព្រឺត
"យ៉ាងម៉េច? នឹករលឹកគ្នាណាស់មែនទេ?" Jungkook និយាយអោបដៃសម្លឹងទៅមើល Jimin
"អ្នកប្រុសមិនទាន់ចូលសម្រាកទេឬ?"
"បើចូលទៅដេកប្រហែលមិនបានមកឈរនៅទីនេះនិយាយជាមួយឯងទេ"
"....." Jimin មិនដឹងថាគួរតបយ៉ាងម៉េច គេក៏ងើបចេញពីទោងប្រុងនឹងលា Jungkook ទៅបន្ទប់របស់គេវិញ ព្រោះតែនៅយូរទៀត គេខ្លាច Jungkook នឹកឃើញរករឿងគេទៀត
"ចង់ទៅណា?"
"ខ្ញុំចង់ទៅសម្រាក"
"យ៉ាងម៉េចមិនហ៊ានឈរនិយាយជាមួយយើងយូរមែនទេ?" Jungkook និយាយដោយញញឹមចុងមាត់ គេនឹកឃើញរករឿងមកធ្វើបាប Jimin ទៀតហើយ
"អ្នកប្រុសនៅមានរឿងអីនិយាយជាមួយខ្ញុំទៀតមែនទេ?"
"មាន!" Jungkook ឧទានឡើងមុននឹងចូលទៅជិត Jimin ឈរ នៅចំពោះមុខគេហើយ អោនចុះទៅខ្សឹបនៅក្បែរត្រចៀករបស់គេ
"រឿងកាលពីយប់...យើងបាននិយាយគ្នាហើយមែនទេ...បើឯងមិនអាចអោយយើងថ្ងូរបានទេ...ឯងនឹងត្រូវដេកជាមួយកូនចៅរបស់យើង""តែ..ខ្ញុំ...ខ្ញុំបានឮអ្នកប្រុសថ្ងូរហើយទេតើ៎" Jimin តបវិញដោយសម្លេងញ័រ ភ័យខ្លាចរឿង Jungkook បង្ខំអោយគេទៅនៅជាមួយកូនចៅទាំងអស់នោះ
"តែខ្ញុំមិនពេញចិត្ត"
"ធ្វើយ៉ាងម៉េចទើបអ្នកប្រុសពេញចិត្ត?" Jimin ងើយសម្លឹងមើលមុខរបស់ Jungkook ដោយសុំក្តីមេត្តា ព្រមទាំងលួចសង្ឈឹមថា Jungkook នឹងនិយាយល្អៗ ខ្លះជាមួយគេ តែគ្មាននោះទេ
"ពេញចិត្ត? អោយយើងពេញចិត្តនៅពេលដែលដេកជាមួយឯង ហើយឯងយំអញ្ចឹងមែនទេ? យើងចាប់ផ្តើមឆ្ងល់ហើយថានេះ យើងចាប់ឯងរំលោភ ឬឯងយល់ព្រមប្រគល់ខ្លួនរបស់ឯងមកអោយយើង?"
"សុំទោស...ខ្ញុំនឹងឈប់យំទៀតហើយ" សម្លេងរបស់ Jimin ចាប់ផ្តើមខ្សឹបខ្សួលម្ដងទៀត មិនអោយគេយំយ៉ាងម៉េច បើ Jungkook មិនបានស្រឡាញ់ ឬថ្នាក់ថ្នមគេផង
![](https://img.wattpad.com/cover/314983590-288-k211602.jpg)
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance