Chapter 8

898 69 2
                                    

_Jeon's Mansion_

"បងប្រុស Jimin យ៉ាងម៉េចហើយអ្នកមីង?" Ella ទើបតែត្រឡប់មកដល់វិញបន្ទាប់ពីបានទទួលទូរសព្ទ័របស់អ្នកមីង Yun

"សន្លប់មិនទាន់ដឹងខ្លួនទេអ្នកនាង"

"ហ៊ើយ! បងប្រុសនឹងពិតជាហួសហេតុខ្លាំងណាស់" Ella និយាយទាំងមិនពេញចិត្ត
"អីឡូវគាត់នៅឯណាអ្នកមីង?"

"អ្នកប្រុសគាត់ទៅលើបន្ទប់ផ្លាស់សម្លៀកបំពាក់បាត់ហើយអ្នកនាង"

"មីងជួយនៅមើលថែបងប្រុស Jimin ផង! ខ្ញុំមានរឿងនិយាយជាមួយបងប្រុសបន្តិច" Ella នោយាយហើយក៏ដើរសម្តៅទៅរកបន្ទប់បងប្រុសរបស់ខ្លួន

តុក! តុក!
នាងគោះទ្វារមុននឹងចូលទៅ តែលើកនេះមិនទាន់បានអនុញ្ញាតពីអ្នកខាងក្នុងផង នាងក៏បើកចូលទៅតែម្ដង

"ឯងមករកបងមានការអី?" Jungkook សួរឡើងនៅពេលដែលឃើញប្អូនស្រីខ្លួនសម្រុកមករកខ្លួនបែបនេះ

"បងនៅធ្វើធម្មតាដូចជាគ្មានរឿងអ្វីកើតឡើងបានទៀតមែនទេ?"

"មានរឿងអ្វីត្រូវអោយបងខ្វល់ទេ?" Jungkook លើកចិញ្ចើមសួរទៅកាន់ប្អូនស្រីរបស់ខ្លួនវិញ

"នេះបងទៅធ្វើបាបមនុស្សឈឺបែបនេះតើសមទេ?"

"ចុះប៉ាគេសម្លាប់គ្រួសារបងតើសមទេ?" Jungkook ក៏តម្លើងសម្លេងសួរទៅប្អូនស្រីរបស់ខ្លួនដោយ មិនទទួលស្គាល់ពីកំហុសរបស់ខ្លួន

"បងប្រុស! បងចេះនិយាយថាប៉ារបស់គាត់ជាអ្នកនៅពីក្រោយរឿង នេះ...ជាឃាតករ...តែប៉ារបស់គាត់មិនមែនជាគាត់ទេ បងយល់ទេ?" Ella ព្យាយាមពន្យល់បងប្រុសខ្លួនទាំងដឹងថា បងនាងគ្មានថ្ងៃបញ្ឈប់ងាយៗ តែនាងត្រូវតែនិយាយ ទោះជាយ៉ាងណាមកអោយនាង ធ្វើគរ ថ្លង់មើលមិនឃើញរឿងដែល Jungkook ធ្វើបាបអ្នកគ្មានកំហុសនោះគឺនាងធ្វើមិនបាននោះទេ

"បងមិនយល់! ហើយក៏មិនចង់យល់...ប៉ារបស់គេធ្វើអោយប៉ាម៉ាក់បងស្លាប់...អញ្ចឹងហើយគេត្រូវសងបងវិញនូវអ្វីដែលគេជំពាក់គ្រួសារ នេះ" Jungkook និយាយទាំងតឹងសរសៃករ
"ទោះបងធ្វើអោយក្មេងនោះស្លាប់...ក៏នៅតែគ្មានពាក្យថាខុសដែរឯង យល់ទេ?"

"តែឃាតករដែលបាញ់ប៉ាខ្ញុំ និងអ្នកផ្ទះ គឺបងបានអោយកូនចៅបងសម្លាប់គេរួចហើយហេតុអីក៏នៅរករឿងបងប្រុស Jimin ទៀត?"

Heartless Romance Where stories live. Discover now