Chapter 23

1.1K 79 12
                                    

_Kim's Mansion_

Taehyung កំពុងតែគ្រាមិត្តរបស់ខ្លួនចូលមកក្នុងផ្ទះ ព្រោះមិត្តគេពេលនេះ គេមិនអាចបណ្តោយអោយជិះទៅផ្ទះវិញបាននោះទេ ស្រវឹងទន់ករ បែបនេះបើកឡានទៅវិញខ្លួនឯងគ្រោះថ្នាក់ណាស់ ទើបគេទុកឡាន Jungkook នៅហាងហើយបើកឡានជូន Jungkook មកផ្ទះរបស់គេ ដោយសារតែមុននេះទៅញ៊ាំអីជិតផ្ទះរបស់គេ ទើបគេយក Jungkook មកគេងផ្ទះរបស់គេសិនព្រោះជាជិត គេខ្ចិលនាំ Jungkook ត្រឡប់ទៅផ្ទះវិញ

"អូយ! ឯងគ្រាយើងអោយស្រួលបន្តិចបានទេ" Jungkook ឧទានឡើងទាំងងុលៗ នៅពេលមានអារម្មណ៍ផ្សារៗ នៅពេលដៃរបស់មុតជាមួយនឹងរបស់ស្អីក៏មិនដឹង

"ស្លាប់ហើយ!" Taehyung ឧទានឡើងនៅពេលដែលឃើញដើមដៃរបស់មិត្តគេចេញឈាមរឹមៗ ព្រមទាំងរហែកអាវទៀតផង ដោយតែមុតជាមួយគន្លឹះទ្វារផ្ទះរបស់គេ បើនេះជាគន្លឹះធម្មតាមិនអីទេ វាមាន ដែកមុខស្រួចលយចេញមកពេលដែលបើកសោរទ្វារ គេភ្លេចគិតរឿងនេះអោយឈឹង
"ក្រោកឡើងគេប្រាកដជាសម្លាប់ខ្ញុំចោលមិនខាននោះទេ" Taehyung ឧទានតិចៗ ហើយក៏គ្រាមិត្តគេឡើងទៅលើបន្ទប់របស់គេបន្ត

*****
_Jeon's Mansion_

បន្ទាប់ពីស្វាងស្រវឹងពេលនេះ Jungkook កំពុងតែជិះមកផ្ទះទាំងព្រឹក ព្រលឹមដោយម្ចាស់ផ្ទះរបស់គេមិនទាន់ទាំងភ្ញាក់នៅឡើយនោះទេ គេងើបមកមើលម៉ោងហើយក៏ប្រញាប់មកផ្ទះរបស់ខ្លួនវិញភ្លាមៗ ដោយយកសោរឡានរបស់ Taehyung មួយគ្រឿងជិះចេញមកសិន ព្រមជាមួយអារម្មណ៍រាងឈឺក្បាលបន្តិច តាមពិតទៅយប់មិញគេគ្មានបំណងផឹកដល់ទន់ខ្លួនបែបនេះទេ មកពី Taehyung អង្គុយនិយាយគ្នាសុខៗ ក៏លើកដល់រឿងប៉ាម៉ាក់របស់គេ ភ្លាមៗ នោះធ្វើអោយកំហឹង របស់គេឆេះឆួលតែម្ដង ហើយគេក៏ជ្រើសរើសយកការផឹកស្រា អោយស្រវឹងទន់ខ្លួនដូចជាយប់មិញនេះ ព្រោះបើគេត្រឡប់មកផ្ទះវិញទាំងមានភ្នំភ្លើងកំពុងតែឆេះបែបនេះ Jimin ច្បាស់ជាស្លាប់ មិនខាន នោះទេ

មកដល់ផ្ទះវិញភ្លាម Jungkook ក៏រកឡើងទៅលើបន្ទប់ តែក៏បែរក្រោយវិញ ដើរតម្រង់ទៅរក Jimin នៅក្នុងបន្ទប់របស់ Jimin តែក៏មិនឃើញគេ រួចហើយ Jungkook ក៏សម្រេចចិត្តឡើងទៅលើបន្ទប់របស់ខ្លួន

ក្រាក!

បើកទ្វារចូលទៅដល់ក្នុងបន្ទប់ Jungkook ក៏បានឃើញ Jimin កំពុងតែអង្គុយលើសាឡុងក្នុងបន្ទប់របស់គេ ដូចជាកំពុងតែអង្គុយចាំគេ ហើយគេក៏នឹកឃើញថា គេជាអ្នកប្រាប់អោយ Jimin មកអង្គុយចាំគេកាលពីល្ងាចមិញ មុននឹងចេញទៅ គេប្រាប់អោយ Jimin មកចាំគេនៅក្នុងបន្ទប់របស់គេដោយខ្លួនឯង

Heartless Romance Where stories live. Discover now