Chpater 35 🔞

1.2K 71 6
                                    

_Dazy Night Club_

Jungkook កំពុងតែកៀកចង្កេះរបស់ Lilia ដើរចូលទៅកាន់ក្នុងក្លឹប ដែលកំពុងតែមានមនុស្សរាប់រយអ្នកឈរ រាំនៅចំកណ្តាលភ្លើងព៌ណ ឆ្វេកឆ្វាច ហើយពួកគ៏បានដើរមកផុតពពួកមនុស្សអស់នោះ ទៅដល់បន្ទប់សម្រាប់ភ្ញៀវ VIP នៅឯជាន់ខាងលើ

"ពួកឯងចាំនៅខាងក្រៅនេះហើយ" Jungkook និយាយទៅកាន់កូនចៅរបស់គេពីរនាក់

"បាទអ្នកប្រុស"

"មានការអីយើងនឹងចេញមកក្រៅនិយាយជាមួយពួកឯង"

ថាហើយ Jungkook ក៏បានដើរចូលទៅក្នុងបន្ទប់ជាមួយ Lilia តែពីរនាក់ ដោយនៅក្នុងបន្ទប់បានរៀបចំម្ហូបខ្លះៗ រួមជាមួយស្រាចាំពួកគេទាំងពីររួចជាស្រេច

"ខ្ញុំបានប្រាប់អោយគេរៀបចំជាពិសេសសម្រាប់ពួកយើង" Lilia និយាយព្រមទាំងដើរទៅកាន់កែវ ចាក់ស្រាហើយលើកមកអោយ Jungkook
"បងចាប់ផ្តើមមុនទៅ"

"តាមសំណូមពររបស់ Lilia ទៅចុះ" Jungkook ញញឹមហើយលើកកែវនោះមកផឹក
"ដល់វេន Lilia ម្ដងហើយ" Jungkook និយាយដោយលើកដប ស្រាមកចាក់ចូលកែវរបស់គេដដែល

"ខ្ញុំផឹកមិនសូវបានច្រើនទេ! បើខ្ញុំស្រវឹងបងត្រូវមើលថែខ្ញុំហើយណា"

"ដោយរីករាយណា" Jungkook តបវិញដោយលូកដៃអោបចង្កេះរបស់ Lilia ហើយនាងក៏ផឹកស្រាមួយកែវនោះអស់ក្នុងរយៈពេលមួយប៉ព្រិចភ្នែក

Lilia នាងញញឹមមុននឹងងើបចេញពីសាឡុង ហើយដើរទៅបើកភ្លេងនៅក្នុងបន្ទប់អោយបរិយាកាសកាន់តែប្រសើរ ព្រោះសម្លេងភ្លេងពីជាន់ខាងក្រោម ត្រូវបានកាត់ផ្តាច់ដោយឧបករណ៍បិទការពារសម្លេង នៅក្នុងបន្ទប់ ដូចនេះហើយធ្វើអោយវាមានភាពស្ងប់ស្ងាត់

ដោយឃើញបែបនេះ Juungkook ក៏លើកកែវស្រាឡើងមកក្រេបបន្តិច ហើយសម្លឹងមើលទៅនាឡិកានៅក្នុងដៃ ឃើញថាម៉ោងជិត 9 ទៅហើយ Jungkook ក៏បានចាក់ស្រាមួយកែវទៀត ហើយងើប បង្រុងដើរទៅទ្វារ

"បងទៅណា?"

"បងមានការប្រាប់កូនចៅរបស់បងបន្តិច" Jungkook និយាយដោយមានស្រានៅក្នុងដៃហើយបើកទ្វារចេញទៅ មុននឹងហុចកែវស្រាទៅអោយកូនចៅរបស់គេចាត់ការ ដាក់របស់អ្វីម្យ៉ាងចូលទៅក្នុងកែវស្រា ហើយក៏ដើរចូលមកវិញ

Heartless Romance Where stories live. Discover now