Chapter 5

943 73 24
                                    

_Jeon's Mansion_

លោក Hajoon បានដឹកកូនប្រុសរបស់គាត់មកដល់ភូមិគ្រឹះរបស់ Jungkook ដោយធ្វើអោយ Jimin សម្លឹងមើលតាំងពីមាត់ទ្វាររហូតមកដល់មុខផ្ទះ គេពិតជាមិនសរសើរមិនបានចំពោះទិដ្ឋភាពដែលមាននៅខាងមុខរបស់គេ សួនច្បារនៅសងខាងផ្លូវមានព៌ណចម្រុះ ស្លឹកឈើបៃតងខ្ចី មានដើមឈើធំៗ នៅពីក្រោយផ្ទះដុះត្រៀបត្រា សម្លឹងមើល ទៅយ៉ាងត្រជាក់ភ្នែក

"ទីនេះស្អាតណាស់ប៉ា" Jimin និយាយហើយក៏ងាកមក
មើលប៉ារបស់គេវិញ
"តែថាប្រធានរបស់ប៉ាគាត់ចិត្តល្អទេ?"

"លោកប្រធានចិត្តល្អទេកូន! គេប្រហែលអាយុបងកូន 4 ឆ្នាំ...កូនអាចហៅបងប្រុសបាន!"

"បាទប៉ា! ប៉ារបស់គាត់ជាអ្នកមានគុណរបស់ប៉ាដែលប៉ាតែងតែនិយាយនោះមែនទេ?"

"អឹម! អញ្ចឹងកូនត្រូវធ្វើល្អជាមួយគាត់ដឹងទេ!"

"បាទប៉ា! កូនដឹងហើយ" Jimin តបដោយញញឹម មុននឹងចុះពីឡានហើយទៅអូសវ៉ាលីរបស់គេដើម្បីចូលទៅក្នុងផ្ទះ
"ប៉ាមិនចុះមកជាមួយកូនទេឬ?"

"អត់ទេ! ប៉ាជូនកូនត្រឹមប៉ុនេះបានហើយ! ប៉ាប្រញាប់ទៅព្រលានវិញណាកូន" លោក Hajoon តបទៅកូនគាត់ពីក្នុងឡានវិញ
"អញ្ចឹងកូនចូលទៅក្នុងចុះ! ប៉ាទៅហើយ...ប៉ានឹកកូនជានិច្ចណា" លោក Hajoon និយាយលាទាំងសេចក្តីនឹករលឹក

"កូនក៏នឹកប៉ាដូចគ្នា! កូនចាំប៉ាមកវិញណា" Jimin ក៏និយាយលាប៉ារបស់គេទាំងភ្នែករលីងរលោង តាំងពីតូចមកគេមានតែប៉ាម្នាក់នេះហើយ ដែលតែងតែមើលថែ ព្រោះម៉ាក់គេស្លាប់តាំងពីគេមានអាយុ ១ ខួបម្ល៉េះ មុខរបស់ម៉ាក់គេ គឺគេបានស្គាល់ចងចាំតាមរូបថតតែប៉ុណ្ណោះ ដោយសារតែគេមិន ដែលស្គាល់ភាពកក់ក្តៅពីម៉ាក់ ទើបប៉ារបស់គេ តែងតែព្យាយាមមើលគេអោយល្អបំផុតតាមដែរគាត់អាចធ្វើបាន គាត់សម្រេចចិត្តអោយ Jimin មកនៅទីនេះក៏ដោយសារតែ គិត ថាទីនេះអាចអោយកូនគាត់រស់នៅបានស្រួល បើនិយាយពីសុវត្ថិភាពគឺធានាមួយរយភាគរយ

Jimin ដើរចូលទៅមើលឆ្វេងមើលស្ដាំ ដោយគេមិនដែលបានមកដល់ផ្ទះដែលប្រៀបបាននឹងវិមានបែបនេះទេ គ្រឿងសង្ហារឹមគ្រប់យ៉ាងគឺសុទ្ធសឹងតែជាឈើប្រណិតទាំងអស់ អំពូលគ្រីស្តាល់រំយោលពេញពិដាន ថូផ្កាលម្អនៅតាមបង្អូច ផ្លូវឡើងជណ្តើរ គេមិននឹកស្មានថាវាមាននៅក្នុងជីវិតពិតនោះទេ ធ្លាប់តែឃើញនៅក្នុងរឿងភាពយុន្តតែប៉ុណ្ណោះ

Heartless Romance Where stories live. Discover now