_JJ Group_
Jungkook ដើរចុះមកយកឡានរបស់ខ្លួនបម្រុងនឹងចេញទៅផ្ទះវិញ បន្ទាប់ពីបញ្ចប់ការងាររបស់គេនៅក្នុងថ្ងៃនេះហើយ តែក៏មានអារម្មណ៍ថា មានមនុស្សលួចដើរតាមពីក្រោយ Jungkook ក្រឡេក មើលមើលក្រោយទាំងជ្រួញចិញ្ចើមហើយក៏ដើរទៅឡានរបស់គេវិញ ដោយគិតថាខ្លួនគិតច្រើនទើបមានអារម្មណ៍បែបនេះ
Jungkook ក៏បានឡើងឡានជិះចេញមកវិញ គ្រាន់យកឡានជិះ ចេញមកផុតកន្លែងចតឡានបន្តិច
ផាំង! ផាំង!!
ស្នូរកាំភ្លើងបានបន្លឺឡើង ពីរដងផ្ទួនៗ គ្នា ដោយបង្កភាពភ្ញាក់ផ្អើលដល់មនុស្សនៅជុំវិញនោះយ៉ាងខ្លាំង គ្រាប់កាំភ្លើងមួយបានបោះមកទម្លុះដើមទ្រូងខាងឆ្វេងរបស់ Jungkook មួយគ្រាប់ទៀតហើយមិនត្រូវ Jungkook
"អា៎..." Jungkook ឧទានឡើងទាំងឈឺចាប់នឹងមុខរបួសរបស់ខ្លួន ដែលកំពុងតែហូរចេញមក
*****
_Hospital_
Ella រត់ចូលពេទ្យទាំងស្លន់ស្លោរនៅពេលដែលបានឮដំណឹង Jungkook ត្រូវបានគេលួចបាញ់មុននេះ នាងជិះតាមផ្លូវមកបន្តើរបន់ស្រន់កុំអោយបងប្រុសរបស់នាងកើតអ្វីធ្ងន់ធ្ងរបន្តើរ ព្រមទាំងជាមួយនឹងទឹកភ្នែកនៃភាពភិតភ័យហូរចុះមកមិនឈប់
"បងប្រុសយ៉ាងម៉េចហើយ?" Ella សួរទៅកាន់ Taehyung ដែល កំពុងតែឈរចាំនៅមុខបន្ទប់វះកាត់សង្គ្រោះបន្ទាន់
"គ្រាប់កាំភ្លើងជាប់នៅក្នុងទ្រូងខាងឆ្វេងរបស់គេ! គ្រូពេទ្រកំពុងតែធ្វើការវះកាត់យកគ្រាប់ចេញ"
"ខ្ញុំបារម្ភខ្លាំងណាស់បង Taehyung! សូមព្រះជាម្ចាស់ជួយមិនអោយគាត់កើតអីធ្ងន់ធ្ងរទៅចុះ"
"មិនអីទេ! គ្រូពេទ្យប្រាប់ថាសំណាងណាស់ដែលបាញ់មិនត្រូវ កន្លែងសំខាន់..."
"អរគុណព្រះជាម្ចាស់ហើយ" Ella និយាយទាំងធូរទ្រូង មុននេះនាងភ័យស្ទើរដាច់ខ្យល់ទៅហើយ
បន្ទាប់ពីរងចាំអស់រយៈពេលមួយម៉ោងជាងនៅមុខបន្ទាប់វះកាត់ គ្រូពេទ្យក៏បានអូស Jungkook ដែលកំពុងតែគេងស្ដូកស្ដឹងនៅលើគ្រែ ចេញមកខាងក្រៅដោយមានបំពាក់បំពង់អុកស៊ីសែននៅជាប់ច្រមុះ

YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance