_Park Hajoon House_
លោក Hajoon កំពុងតែអង្គុយចាំ Jimin ចុះមកញ៊ាំអាហារពេលល្ងាចជាមួយគ្នា ប្រហែលនេះជាពេលដែលគាត់បានញ៊ាំអាហារ រួមតុជាមួយកូនប្រុសជាទីស្រឡាញ់របស់គាត់លើកចុងក្រោយហើយ ទៅធ្វើការលើកនេះមិនតិចឆ្នាំនោះទេ ដែលអាចអោយលោកត្រឡប់មកវិញ ក្រុមហ៊ុនដែលទើបនឹងបើកដំណើរការអោយវាទៅរលូនក្នុងរយៈពេល 1 ខែទៅ 2 ខែក៏វាមិនអាចទៅរួចនោះដែរ លើកនេះគាត់ត្រូវបែកពីកូនប្រុសយូរណាស់ គាត់ពិតជាចង់លាលែងពីការងារមួយនេះខ្លាំងណាស់ តែគាត់មិនអាចធ្វើបានមូលហេតុទីមួយគឺដើម្បី ផ្គត់ផ្គង់គ្រួសារ មូលហេតុទីពីរគឺ គាត់ចង់សងគុណទៅដល់ប៉ារបស់ Jungkook បើសិនជាគ្មានគាត់ដែលនាំនឹងបង្រៀនលោកពីការងារនោះទេ គាត់ប្រាកដជាគ្មានអ្វីដូចសព្វថ្ងៃនោះទេ
"ប៉ា!" Jimin ហៅប៉ារបស់គេហើយក៏អង្គុយចុះនៅទល់មុខរបស់គាត់
"ប៉ាមិនសប្បាយចិត្តរឿងអីមែនទេ?" Jimin សួរដោយបារម្ភ
"ប៉ាមិនអីទេកូន" លោក Hajoon តបទៅកាន់កូនប្រុសរបស់គាត់វិញទាំងខំប្រឹងញញឹម
"ឆាប់ញ៊ាំទៅម្ហូបត្រជាក់អស់ហើយ! នេះប៉ាអង្គុយចាំកូនយូរ ហើយណា"
"បាទប៉ា!" Jimin និយាយហើយក៏ចាប់ផ្តើមញ៊ាំជាមួយប៉ារបស់យ៉ាងមានក្តីសុខ
"ប៉ាខ្ញុំទើបតែនឹកឃើញ! ពេលបើកហាងកាហ្វេ ខ្ញុំចង់អោយប៉ាមកចូលរួមដែរ! ប៉ាសុំច្បាប់គេមួយថ្ងៃបានទេ?"
"គឺ..Jimin ហា៎! ប៉ាក៏បានរឿងចង់និយាយជាមួយកូនដែរណា"
"រឿងអីទៅប៉ា?"
"ប៉ាត្រូវទៅធ្វើការនៅខេត្តមួយរយៈធំ! បែបនេះហើយប៉ាចង់អោយកូនទៅនៅជាមួយលោកប្រធានរបស់ប៉ា តើកូនយល់យ៉ាងម៉េចដែរ?"
"ប៉ាទៅយូរទេ?" Jimin សួរទាំងមិនសប្បាយចិត្ត
"ប្រហែលជាច្រើនឆ្នាំ!"
"ហាស៎? ហេតុអីក៏លើកនេះទៅយូរយ៉ាងនេះប៉ា?" Jimin សួរទាំងមិនចង់អោយប៉ារបស់គេចេញទៅ រាល់ថ្ងៃគេមានតែប៉ាម្នាក់គត់ដែលជាសមាជិកគ្រួសាររបស់គេ បើគាត់ទៅបាត់មានអ្នកណានៅជាមួយគេទៀត
"ប៉ាកុំទៅបានទេ? ឬមួយកូនទៅនៅខេត្តជាមួយប៉ាល្អទេ?"
"កុំធ្វើបែបនេះអីកូន! កូននៅទីនេះហើយ...ភ្លេចហើយឬបន្តិចទៀតកូនមានហាងកាហ្វេផ្ទាល់ខ្លួនហើយ! បើកូនទៅខេត្តមានអ្នកណាមើលថែហាង?"
KAMU SEDANG MEMBACA
Heartless Romance
Fiksi Penggemarក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
