_Jeon's Mansion_
"ហឹម..." Jungkook ក្រហឹមនៅក្នុងបំពង់ករនៅពេលដែលគេដឹងខ្លួន មកវិញបន្ទាប់អស់កម្លាំងធ្វើសង្គ្រាមជាមួយ Jimin កាលពី យប់មិញស្ទើរតែពេញមួយយប់ ចំណែកឯ Jimin គេនៅគេងនៅមិនទាន់ដឹងខ្លួននៅឡើយនោះទេ
"ចង្រៃយ៎!" សម្លេងឧទានឡើងតិចៗ របស់ Jungkook នៅពេលដែល ក្រឡេកទៅមើល Jimin ដែលកំពុងតែគេងនៅក្បែរខ្លួនរបស់គេ រឿងកាលពីយប់មិញក៏រសាត់ចូលមកក្នុងខួរក្បាលរបស់គេដោយ មិនអាចហាមបាន
Jungkook ក៏ងើបចុះពីលើពូក ដោយមិនគិតនឹងដាស់ម្នាក់ទៀតអោយភ្ញាក់ឡើយ គេចូលទៅលាងសម្អាតខ្លួន បន្ទាប់រៀបចំខ្លួនសម្រាប់ថ្ងៃថ្មីហើយ គេក៏បានចុះទៅខាងក្រោមដើម្បីញ៊ាំអាហារពេលព្រឹក មុននឹងចេញទៅធ្វើការដូចជារាល់ថ្ងៃ
មីង Yun នៅពេលដែលឃើញ Jungkook ចុះមកដល់ភ្លាម គាត់ក៏ ប្រញាប់រត់មករកដោយអន្ទះសារ ព្រោះតែគាត់ទៅរក Jimin នៅ ក្នុងបន្ទប់មិនឃើញ
"មានការអីមែនទេមីង?" Jungkook សួរនាំមុនពេលដែលឃើញ មីង Yun រត់មករកខ្លួន
"គឺអ្នកប្រុសមានប្រើអោយក្មួយ Jimin ទោណាទេ?" មីង Yun ក៏សួរឡើង
"ហឹម??" Jungkook លើកចិញ្ចើមឆ្ងល់ចំពោះសំនួររបស់មីង Yun
"យប់មិញខ្ញុំប្រើគេអោយធ្វើអីមែនទេ?"
"អរ៎! មិនមែនអញ្ចឹងទេអ្នកប្រុស! គឺខ្ញុំចង់បានន័យថា ព្រឹកនេះអ្នកប្រុសបានប្រើអោយក្មួយ Jimin ទៅណាទេ ព្រោះថាព្រឹកនេះខ្ញុំ ទៅរកគេនៅបន្ទប់មិនឃើញ"
"គេនៅក្នុងបន្ទប់របស់ខ្ញុំ" Jungkook តបទៅវិញធម្មតា ហើយក៏ដើរទៅតុបាយបាត់ ដោយទុកអោយមីង Yun ឈរមើលពីក្រោយទាំង មានចម្ងល់ពេញខួរក្បាល តែក៏ប្រញាប់ទៅរៀបចំអាហារសម្រាប់ Jungkook ដោយទុករឿងនេះមួយឡែកសិន
"បងប្រុស!" Ella ឧទានឡើងនៅពេលដែលឃើញបងប្រុសរបស់ខ្លួនចុះមក
"បងមានឃើញបង Jimin ទេ?" Ella សួរដោយសារតែ មុននេះក៏អ្នកមីង Yun មកសួរនាងដែរ តែនាងមិនដឹង ព្រោះនាងមិនបានឃើញ Jimin តាំងពីយប់ម្ល៉េះ
"ក្មេងនោះនៅក្នុងបន្ទប់របស់បង" Jungkook តបហីៗ ធម្មតា ដោយ មិនបានចាប់អារម្មណ៍នឹងទឹកមុខរបស់ប្អូនស្រីខ្លួន ពេលដែលឮចម្លើយរបស់គេនោះទេ
KAMU SEDANG MEMBACA
Heartless Romance
Fiksi Penggemarក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
