_Cafe De La Vie_
"បើគេមកទៀតប្រាប់ថាខ្ញុំមិននៅទេឮទេ" Jhope ប្រាប់ទៅបុគ្គលិក របស់ខ្លួនខណៈពេលដែលទើបនឹងបើកហាងរៀបចំនឹងទទួលភ្ញៀវ
"បាទបង!"
"ខ្ញុំទៅអង្គុយនៅខាងក្នុងហើយ! ចាំគេទៅវិញបាត់ចាំមកហៅខ្ញុំវិញមក"
"បាទ! តែគាត់មករកបងរាល់ថ្ងៃបែបនេះបងមិនចិត្តទន់ខ្លះទេអី?"
"ខ្ញុំគ្រាន់តែប្រាប់ទេណាថាកុំសូវជឿទុកចិត្តមនុស្សសម័យអីឡូវពេក! ស្រឡាញ់ចាប់អារម្មណ៍ដំបូងៗ អញ្ចឹងតាមយកចិត្តយកថ្លើមណាស់ សាកព្រមនៅជាមួយហើយទឹកភ្នែកជាមិនខាននោះទេ" Jhope និយាយទ្រឹស្តីប្រាប់បុគ្គលិករបស់គេ
"តែមើលទៅគាត់មិនសមជាមនុស្សអាក្រក់បែបនេះទេបង!"
"ឯងស្គាល់គេជិតដិតមែនទេបានជាយល់ពីគេច្បាស់បែបនេះ?" Jhope សួរឡើងទាំងហួសចិត្ត នេះមនុស្សម្នាក់នៅខាងមុខរបស់គេនេះជាបុគ្គលិករបស់គេឬក៏ជាបុគ្គលិករបស់ Taehyung អោយប្រាកដទៅបានជាកាន់ជើង Taehyung មិនឈប់បែបនេះ
"មានឯណាបង! ឃើញគាត់មកអង្គុយទីនេះលួចមើលបងយូរហើយ! ខ្ញុំឃើញបែបនេះក៏ចេះតែនិយាយទៅ" បុគ្គលិករបស់នៅតែនិយាយបន្ត
"ឯងកុំចេះតែថាវាមិនទាន់យូរនោះទេ! គេមកអង្គុយតាមមើលខ្ញុំទើបតែ បីខែ ហើយក៏អោយបាច់ផ្កាមួយបាច់មក រួចហើយក៏បាត់ខ្លួនមួយអាទិត្យ ទម្រាំតែលេចមុខមកវិញ ហើយអីឡូវទៅនឹកឃើញវិធីអោយបាច់ផ្ការាល់ថ្ងៃចេញមកពីណាទៀតហើយ"
"ក្រែងបងថាមិនចាប់អារម្មណ៍នឹងគាត់មែនទេ? ហើយម៉េចបានជាបងចាំគ្រប់សកម្មភាពរបស់គាត់អញ្ចឹង"
"គឺខ្ញុំ..ខ្ញុំ—." Jhope រកនឹកឆ្លើយមិនចេញ មិនដឹងដែរថាហេតុអីទៅ ចាំរឿងឆ្គួតៗ របស់គេអស់ទាំងនោះយ៉ាប់មែន រកនឹងតបទៅវិញហើយ ស្រាប់តែសម្លេងអ្នកទីបីបន្លឺឡើងដោយធ្វើអោយគេងាកទៅ មើលភ្លាមៗ
"សួស្តី! មើលទៅខ្ញុំមកកាត់ចង្វាក់អ្នកទាំងពីរនិយាយគ្នាទេ?" Taehyung និយាយដោយញញឹមពព្រាយសម្លឹងទៅមើល Jhope ឆ្លាស់គ្នាជាមួយបុគ្គលិករបស់គេ រួមទាំងមានផ្កានៅក្នុងដៃ ដូចជារាល់ដង

YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance