_Jeon's Mansion_
Jimin កំពុងតែជួយរៀបចំតុអាហារពេលល្ងាចជាមួយមីង Yun ដូចរាល់ដង គេជាអ្នកសុំអោយ Jungkook កុំទាន់និយាយរឿងដែលពួកគេទាក់ទងគ្នាប្រាប់អ្នកនៅក្នុងផ្ទះព្រោះគេមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រែប្រួលលឿនបែបនេះទេ ដំបូង Jungkook ក៏មិនយល់ព្រមតែបន្ទាប់ពី Jimin បកស្រាយហេតុផលហើយ Jungkook នៅតែមិនស្តាប់ ដល់ពេលនេះ Jimin មិននិយាយរក Jungkook ពីរថ្ងៃហើយ
"ជួយចាក់ទឹកផ្លើឈើនេះចូលកែវបន្តិចមក" Lilia បញ្ជាទៅកាន់ Jimin ដែលកំពុងតែរៀបចាននៅលើតុ
"បាទអ្នកនាង" Jimin ទទួលពីដៃរបស់ Lilia ហើយក៏ធ្វើតាមអ្វីដែលនាងប្រាប់
"ចាក់អោយស្រួលប្រយ័ត្នតែកំពប់ឯងមានរឿងជាមិនខាននោះទេ" Lilia បញ្ជាក់ម្ដងទៀតហើយ Jimin ក៏ងក់ក្បាលឆ្លើតតប មុននឹងដើរ យកវាទៅចាក់នៅក្នុងកែវ
"នាងមានសិទ្ធអីមកបញ្ជាមនុស្សនៅក្នុងផ្ទះនេះ?" សម្លេងកាចរបស់ Ella បន្លឺឡើងនៅពេលដែលនាងចូលមកឃើញ Lilia ធ្វើចរឹកដូចជាម្ចាស់ផ្ទះបែបនេះ
"ហេតុអីនាងខាំខ្ញុំមិនលែងបែបនេះ?"
"យើងនឹងរករឿងនាងទាល់តែនាងឈប់មកទាក់បងប្រុសរបស់យើងទៀត"
"ល្អ! អញ្ចឹងឯងដេកចាំទៅ...ព្រោះបន្តិចទៀតយើងនឹងក្លាយជាគូរស្នេហ៍ជាមួយបងប្រុសនាងយ៉ាងពិតប្រាកដណាស់...ប្រយ័ត្នខ្លួន របស់នាងទៅ""
"ឆាប់ភ្ញាក់ឡើងស្រីឆ្គួត! មនុស្សដូចជានាងអាចធ្វើអ្វីយើងបាន?" Ella សួរទាំងហួសចិត្ត
"បន្តិចទៀតនាងនឹងស្តាយក្រោយនៅអ្វីដែលនាងធ្វើដាក់យើង" Lilia និយាយដោយញញឹមមានអំនួត មុននឹងងាកទៅរកទឹកផ្លែឈើដែល នាងប្រើអោយ Jimin ចាក់ចូលកែវមុននោះ
"គ្រាន់តែទឹកផ្លែឈើប៉ុណ្ណឹងហេតុអីក៏ធ្វើការយឺតយ៉ាវម្ល៉េះ?"
"រួចរាល់ហើយអ្នកនាង" Jimin ដាក់ទឹកផ្លែឈើដែលទើបនឹងចាក់ចូលកែវ តែទុកវានៅលើតុត្រង់កន្លែងរបស់ Lilia
"បងប្រុសមកល្អហើយ! អាងនឹងចាប់ផ្តើមញ៊ាំបាយ ព្រោះធុញនឹងបរិយាកាសនៅទៅនេះខ្លាំងពេញបន្ទុកហើយ" Ella និយាយឌឺដងផ្លែផ្កាបន្ទាប់ពីឃើញ Jungkook ត្រឡប់មកពីធ្វើការវិញ
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
