Chapter 14

1.2K 83 4
                                        

_Jeon's Mansion_

"អ្នកប្រុស!" អ្នកមីង Yun ឧទានឡើងនៅពេលដែលឃើញ Jungkook ត្រឡប់មកវិញលឿនខុសពីរាល់ដង

"មីងជួយយកថ្នាំឈឺក្បាលឡើងទៅបន្ទប់របស់ខ្ញុំផង" Jungkook និយាយហើយក៏ដើរឡើងទៅបន្ទប់របស់គេបាត់ ហើយអ្នកមីង Yun ក៏ទៅធ្វើតាមបញ្ជារបស់ចៅហ្វាយ គាត់ក៏យកថ្នាំឈឺក្បាលមួយគ្រាប់ ចេញមក យកវាដាក់ទៅក្នុងកូនចានតូចមួយ ហើយក៏ដើរទៅចាក់ទឹក មួយកែវដើម្បីលើកឡើងទៅអោយ Jungkook នៅក្នុងបន្ទប់

"អ្នកណាគេមិនស្រួលខ្លួនមែនទេមីង?" Jimin សួរឡើងបន្ទាប់ពី ឃើញមីង Yun កំពុងតែរៀបលើកចានថ្នាំមកកាន់

"គឺអ្នកប្រុសគាត់ឈឺក្បាល"

"....." Jimin ក៏មិនបាននិយាយអ្វីបន្ទាប់ពីឮបែបនេះ

"អញ្ចឹងមីងយកទៅអោយអ្នកប្រុសសិនណា!"

"បាទ!" Jimin និយាយហើយអ្នកមីង Yun ក៏ដើរឡើងទៅ

ដោយសារតែមិនទាន់ដល់ម៉ោងធ្វើអាហារពេលល្ងាច Jimin ក៏បាន ដើរចេញទៅលេងនៅសួនផ្កាខាងក្រោយ តាំងពីមករស់នៅទីនេះ គេ មិនបានមកមើលផ្កានៅក្នុងសួននេះទេ បានមកមើលតែពីក្រៅមួយ ភ្លែតនៅពេលដែលមីង Yun នាំគេដើរមើលពេលដំបូងតែប៉ុណ្ណោះ

Jimin ដើរចូលទៅក្នុងសួនដោយញញឹម ព្យាយាមបំភ្លេចរឿងអាក្រក់ទុកចោលអោយអស់ក្នុងរយៈពេលបន្តិចទៀតនេះ តែក៏មិនដឹងថាធ្វើវាបានឬក៏អត់នោះដែរ ដឹងត្រឹមថានឹកប៉ា និងមិត្តរបស់គេ Jhope គេចង់ជួបមុខរបស់អ្នកទាំងពីរនោះខ្លាំងណាស់

(ប៉ា! ហេតុអីប៉ាធ្វើបែបនេះ?) Jimin សួរឡើងនៅក្នុងចិត្ត ហើយក៏ ដាក់ខ្លួនអង្គុយនៅលើទោងក្នុងសួននោះ
(ប៉ាតែងតែបង្រៀងអោយកូនចេះ ស្គាល់ខុសស្គាល់ត្រូវ ចេះសង គុណមនុស្សដែលធ្វើល្អមកលើយើង តែហេតុអីពេលនេះប៉ា ក្លាយទៅជាមេក្លាងសម្លាប់មនុស្សទៅវិញ? ហើយមនុស្សដែលប៉ាសម្លាប់ក៏ជាអ្នកមានគុណរបស់ប៉ាថែមទៀត!)

Jimin អង្គុយគិតតែម្នាក់ហើយ ក៏ផ្តេកក្បាលទៅជិតខ្សែទោង យោលវាទៅមក ដើម្បីអោយចិត្តបានស្ងប់ខ្លះ ទាំងក្នុងចិត្តគេពេលនេះ មានរឿងច្របូកច្របលជាច្រើនផុសឡើងមក

Heartless Romance Where stories live. Discover now