Chapter 19

1.2K 82 9
                                    

_Two week Later_

_Jeon's Mansion_

Jimin កំពុងតែស្រោចទឹកនៅក្នុងសួនផ្កា ដោយសារតែតាំងពីគេមក រស់នៅទីនេះមិនទាន់បានឃើញមាននរណាមកស្រោចទឹកនៅឡើយនោះទេ អញ្ចឹងហើយទើបគេទំនេរពីរៀបចំអាហារពេលល្ងាចអោយ Jungkook Ella និង Lilia ហើយ គេក៏ឆ្លៀតមកស្រោចទឹកបន្តិច ណាមួយគេចង់មកស្រោចនៅពេលយប់បែបនេះ គេមានអារម្មណ៍ថាចូលចិត្តសួនច្បារនាពេលយប់ជាងពេលថ្ងៃ

រយៈប៉ុន្មានអាទិត្យមុននេះ Jungkook មិនសូវបានធ្វើបាបអ្វី Jimin ប៉ុន្មាននោះទេ ព្រោះក្រុមហ៊ុនរបស់ពួកគេកំពុងតែរៀបនឹងចេញគម្រោងថ្មី បែបនេះហើយ Jungkook និង Ella ពេលខ្លះជិតកណ្តាលអាធ្រាតទើបត្រឡប់មកផ្ទះវិញក៏មានដែរ ហើយ Lilia មួយរយៈនេះក៏មិនបានមកដោយសារតែ Jungkook មិននៅញ៊ាំអាហារពេលល្ងាច ក្នុងផ្ទះរាងស្ងាត់បន្តិច បើធៀបនឹងកាលពីមុន

Jimin ស្រោចទឹករួចរាល់គេក៏យកទុយោរទៅទុកវិញ មុននឹងដើរមកអង្គុយលេងនៅលើទោងដូចរាល់ដងតែ ក៏ត្រូវបញ្ឈប់ជំហានបន្តិចនៅ ពេលឃើញថាមានមនុស្សដើរមក Jimin ក៏ពួននៅក្រោយដើមឈើ មួយដែលមានដើមផ្កាកម្ពស់ត្រឹមចង្កេះនៅដុះវិញ ហើយ Jimin ក៏អង្គុយចុះនៅត្រង់នោះ

"បងពិតជាមិនចាប់អារម្មណ៍នឹងខ្ញុំបន្តិចសោះមែនទេ?" សម្លេងស្រួយរបស់ Lilia បន្លឺឡើងដោយមិនបាច់មើលមុខក៏ Jimin ដឹងថានោះជា សម្លេងរបស់អ្នកណា

"បងគិតថាបងនិយាយរឿងនេះជាមួយ Lilia ច្រើនដងហើយ" សម្លេងធំរបស់ Jungkook ក៏បានបន្លឺតបវិញ

"ហេតុអីទៅ?" Lilia ដើរចូលទៅជិត Jungkook ហើយក៏សួរឡើង

"គ្មានហេតុផលអ្វីនោះទេ"

"បងស្រឡាញ់ Ella តើមែនទេ?" Lilia តម្លើងសម្លេងសួរដោយចង់ដឹង

"Ella គេជាប្អូនស្រីរបស់បង! អោយបងស្រឡាញ់នាងយ៉ាងម៉េច?" Jungkook ក៏តបទៅវិញធម្មតា

"តែពីរនាក់បងមិនមែនជាបងប្អូនបង្កើតឯណា!"

Jimin ដែលសម្ងំនៅពួនក្រោយដើមឈើនោះក៏បានស្ដាប់ឮទាំងអស់ តែសម្ងំស្ដាប់បន្តដោយមិនចង់ងើបចេញ

"....." Jungkook ក៏មិនបានតបជាមួយនឹងចម្លើយរបស់ Lilia គេប្រុងនឹងដើរចេញ ក៏ស្រាប់តែ Lilia ទាញដៃរត់ចូលទៅចាប់ដៃរបស់ Jungkook អោយបែរត្រឡប់មកវិញហើយក៏ជំទើតជើង ងើយទៅថើបមាត់របស់ Jungkook ដោយធ្វើអោយអ្នកកំពុងតែលួចមើល សកម្មភាពរបស់គេនោះបើកភ្នែកធំៗ តែក៏មិនបានបញ្ចេញសម្លេង មុន នឹងងើបដើរចេញ ពេលដែលមិនឃើញថា jungkook រុញខ្លួន ប្រាណរបស់ Lilia ចេញ

Heartless Romance Where stories live. Discover now