_JJ Group_
"ឮមីង Yun ថាឯងរកទៅនៅជាមួយ Nora មួយរយៈ?" Jungkook ហៅប្អូនស្រីរបស់គេចូលបន្ទប់ហើយសួរនាំ ព្រោះជិតមួយអាទិត្យហើយ នាងគេចមុខពីគេរហូត
"ឯងមានរឿងអ្វីមែនទេ? មិនសប្បាយចិត្តជាមួយនឹងបងរឿងអ្វីមែន ទេ?""....." Ella មិនដឹងថាគួរនិយាយយ៉ាងម៉េច តែនាងក៏ខំប្រឹងលាក់
អារម្មណ៍ឈឺចាប់មិនអោយ បងប្រុសរបស់នាងឃើញ នាងគ្មានភាពក្លាហានគ្រប់គ្រាន់ដើម្បីនិយាយវាចេញមកនោះទេ
"ខ្ញុំគ្មានបញ្ហាអ្វីទេបងប្រុស""បងមិនមែនទើបតែស្គាល់ឯងទេ Ella"
"....."
"អូខេ! បើឯងមិនទាន់ចង់ឆ្លើយជាមួយបងក៏បងមិនចង់បង្ខំឯងដែរ... អញ្ចឹងក៏សម្រេចតាមចិត្តរបស់ឯងចុះ...ចាំអារម្មណ៍ល្អវិញពេលណា ចាំត្រឡប់មកនៅផ្ទះវិញចុះ"
"អរគុណបងប្រុស!" Ella តបវិញទាំងរលីងលោង
"ខ្ញុំនឹងព្យាយាមធ្វើអោយខ្លួនឯងត្រឡប់មកដូចដើមអោយលឿនបំផុត" Ella និយាយហើយក៏ប្រញាប់ដើរចេញពីបន្ទប់ធ្វើការរបស់បងប្រុសនាង ដោយសារតែនាងមិនចង់យំនៅមុខបងប្រុសនាងម្នាក់ នេះទេJungkook ក៏បានលើកទូរសព្ទ័ខលទៅរកមិត្តរបស់គេ ពេលដែលប្អូនស្រីរបស់ខ្លួនដើរចេញទៅបានមួយសន្ទុះ
_Oh Phone_
"ឯងរកភស្តុតាងបានហើយឬនៅ?"
"បានហើយ! ដោយសារតែរឿងនេះ Jhope មិននិយាយរកយើងសូម្បីតែមួយម៉ាត់"
"ហើយឯងប្រាប់គេធ្វើថាឯងទៅទីនោះ?"
"យើងមិនបានប្រាប់ទេ! តែគេឃើញស្នាមក្រេមប្រលាក់អាវរបស់ យើង...សំណាងហើយយើងមានភស្តុតាងអោយគេមើល កុំអីយើងស្លាប់មិនខាននោះទេ
"ហាហា! ឯងចេះពិបាកចិត្តដែរឬ?"
"ឯងគ្មានស្នេហាឯងមិនដឹងថាពេលមិត្តប្រុសឯងមិននិយាយរកវាមានអារម្មណ៍នោះទេ"
"អ្នកណាថាយើងមិនដឹង!"
"បានន័យថាម៉េច? ឯងមានមិត្តប្រុសហើយ? ជាអ្នកណា? ហេតុអីឯងមិនប្រាប់យើងហា៎? ហើយមានយូរហើយឬនៅ?"
"យើងគួរឆ្លើយសំណួរណាមុន?"
"ក៏ឆ្លើយទាំងអស់មក! ឯងមានរឿងលាក់បាំងយើងផងហី?"
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance