_Jeon's Mansion_
Jimin បើកភ្នែកមកងាកមើលឆ្វេងស្ដាំ ដោយសារតែពេលនេះគេគេងនៅលើពូកតែម្នាក់ឯងប៉ុណ្ណោះ តែក៏ឮសម្លេងបើកទឹកផ្កាឈូក នៅក្នុងបន្ទប់ គេក៏ដឹងថា Jungkook កំពុងតែងូតទឹក រកយកដៃមក ញីភ្នែកក៏ស្រាប់តែឃើញ ជិញ្ចៀនដែល Jungkook អោយគេកាល ពីយប់មិញពាក់នៅលើម្រាមដៃរបស់គេ គេចាំបានថាមិនបានពាក់វា នោះទេកាលពីយប់មិញ គិតបន្តើរសម្លឹងមើលទៅជិញ្ចៀន ជាប់នឹងម្រាមដៃបន្តើរ
"មិនបាច់ឆ្ងល់ទេ! ខ្ញុំជាអ្នកពាក់អោយកាលពីព្រឹកមិញនេះ" Jungkook ដើរចេញពីបន្ទប់ទឹកមកព្រលែងមួយល្វែងខាងលើអោយឃើញសាច់ដុំរបស់គេ ព្រមជាមួយតំណកទឹកដែលទុំនៅលើនោះ ធ្វើអោយ Jimin សឹងតែហូរឈាមច្រមុះបាត់ទៅហើយ
"ខ្ញុំកម្ម៉ង់ម៉ូតដោយខ្លួនឯងណា! កុំចិត្តខ្មៅពេក គេអោយហើយមិនយកនោះ""អ្នកប្រុសនឹងហើយចិត្តខ្មៅ" Jimin និយាយហើយក៏ងើបឈរ ឡើងដើម្បីចង់ចុះទៅបន្ទប់របស់គេវិញ
"ឈប់សិន! ទៅណា?"
"ទៅបន្ទប់របស់ខ្ញុំវិញ"
"ចាប់ពីថ្ងៃនេះទៅរើរមកនៅបន្ទប់ជាមួយខ្ញុំ"
"អ្នកប្រុសធ្វើបែបនេះដើម្បីអ្វីទៅ?" Jimin សួរទាំងច្របូកច្របល់ ហេតុអីចូលចិត្តយកអារម្មណ៍របស់គេមកលេងសើចបែបនេះ សប្បាយណាស់មែនទេ
"អ្នកប្រុសចង់សងសឹកខ្ញុំយ៉ាងម៉េចក៏ខ្ញុំមិនថា! តែសូមកុំយកអារម្មណ៍ខ្ញុំ មកលេងសើចតើបានទេ?" Jimin និយាយទាំងអួលណែនទ្រូង"ខ្ញុំធ្វើ ឬនិយាយអីខុសទៀតហើយ?" Jungkook ឧទាងឡើងទាំងមិនយល់ គ្រាន់តែហៅមកនៅបន្ទប់ជាមួយគ្នាក៏ខុសដែរមែនទេ Jungkook ឃើញ Jimin រកកលចង់យំបែបនេះក៏ដើរចូលទៅ ជិត ហើយអោប Jimin ចូលមកក្នុងដើមទ្រូងទទេស្អាតរបស់ខ្លួន
"កុំប៉ះខ្ញុំ"
"កុំរឹងបានទេ?" Jungkook និយាយឡើងហើយ ក៏ទាញ Jimin មកឈរទល់មុខរបស់គេ មុននឹងលូកដៃទៅជូតទឹកភ្នែកអោយ Jimin ស្រាប់តែ Jimin ចាប់ដៃរបស់គេជាប់ តែរបស់នៅលើម្រាមដៃរបស់ Jungkook បានធ្វើអោយ Jimin ភាំងបន្តិច មុននឹងសម្លឹងមើលមុខរបស់ Jungkook ទាំងអារម្មណ៍ញាប់ញ័រនៅក្នុងបេះដូង
"យ៉ាងម៉េច? ហេតុអីក៏មិនស្រែកទៀតទៅ?"
DU LIEST GERADE
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance