_Jeon's Mansion_
Jungkook កំពុងតែដើរចុះមកខាងលើត្រៀមរៀបចំទៅធ្វើការ
គ្រាន់តែដើរចូលទៅដល់តុបាយភ្លាម គេក៏ឧទានឡើងភ្លាមនៅពេលដែលមិនឃើញប្អូនស្រីរបស់ខ្លួន
"Ella នៅឯណា?" Jungkook ឧទានឡើង
"ចាស៎អ្នកប្រុស! អ្នកនាង Ella ចេញទៅតាំងពីព្រលឹមម្ល៉េះ" មីង Yun ឆ្លើយបន្តើររៀបចំអាហារនៅលើតុបន្តើរ
"នាងមានប្រាប់ថាទៅណាទេ?" Jungkook សួរបន្ត
"គឺអ្នកនាងគាត់ប្រាប់ថានឹកប៉ាទើបចង់ទៅមើលបន្តិចមុនទៅធ្វើការ" អ្នកមីង Yun តបហើយក៏ដើរទៅម្ខាងដើម្បីរងចាំអោយ Jungkook ញ៊ាំអាហារ
"...." Jungkook ក៏មិនបានតបអ្វីហើយក៏អោនរកញ៊ាំអាហារ តែគេក៏ទម្លាក់ស្លាបព្រាចុះវិញ ហើយងាកមើលជុំវិញខ្លួនមុននឹងសួរនាំ
"ឯណា Jimin?"
"...." មីង Yun ភ័យបន្តិចនៅពេលដែលឮ Jungkook សួររក Jimin តែក៏ព្យាយាមរកនឹកគិតថាគួរឆ្លើយយ៉ាងម៉េចកុំអោយ Jungkook ក្តៅក្រហាយ
"ហេតុអ្វីអ្នកមីងមិនឆ្លើយ?" Jungkook ជ្រួញចិញ្ចើមសួរ
"ក្រែងខ្ញុំប្រាប់ហើយមែនទេថា ការងាររៀបចំតុអាហារគឺអោយគេជាអ្នកធ្វើ...ហេតុអីអីឡូវមិនឃើញគេ?"
"អ្នកប្រុស! គឺថា Jimin មិនស្រួលខ្លួន...ទើបមីងអោយគេសម្រាកបន្តិចសិន"
"អ្នកណាជាអ្នកអនុញ្ញាត?" Jungkook និយាយហើយក៏ងើបឈរឡើង
"គេនៅឯណា?"
"...."
"នៅក្នុងបន្ទប់មែនទេ?" Jungkook និយាយព្រមទាំងកាន់ទឹកមួយកែវ នៅក្នុងដៃដើរសំដៅទៅបន្ទប់ចាស់ដាក់អីវ៉ាន់របស់គេ ដែលអីឡូវ នេះក្លាយជាបន្ទប់របស់ Jimin
"អ្នកប្រុស! អ្នកប្រុសតែក្មួយ Jimin កំពុងតែឈឺណា!" អ្នកមីង Yun ព្យាយាមនិយាយហាមអង្វរករខ្លាច Jungkook នឹងទៅរករឿង Jimin ម្ដងទៀត តែហាមយ៉ាងម៉េចនឹងបានទៅបើ មនុស្សមាន បំណងនឹងធ្វើវាអោយកើតឡើងទៅហើយនោះ
"មីងនៅទីនេះហើយ! នេះជារឿងរវាងខ្ញុំនឹងគេ" Jungkook និយាយហើយក៏ដើរទៅបន្ត ដោយទុកអោយអ្នកមីងនៅរងចាំមើល ផ្លូវពីខាងក្រៅ
Jungkook ដើរចូលទៅដល់ក៏ឃើញ Jimin គេងលក់យ៉ាងសុខ ស្រួលនៅលើពូក មិនចាំយូរទឹកនៅក្នុងដៃរបស់គេ ក៏ត្រូវខ្ចាយនៅ លើមុខ និងខ្លួនរបស់ Jimin ដោយឥទ្ធិពលស៊ីតុណ្ណភាពត្រជាក់ របស់ទឹកក៏បានធ្វើអោយ ម្ចាស់សាមីខ្លួនកំពុងតែគេងភ្ញាក់ច្រងាង
ភ្លាមៗ តែមិនប្រយ័ត្នក៏ច្រលំយកដៃដែលត្រូវមុតរបួសកាលពីយប់នោះ មកច្រត់ដើម្បីងើបអង្គុយនៅលើពូក ដោយធ្វើអោយវាឈឺមុខរបួស
KAMU SEDANG MEMBACA
Heartless Romance
Fiksi Penggemarក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
