_Jeon's Mansion_
"ដឹងខ្លួនហើយមែនទេក្មួយ!" អ្នកមីង Yun រត់ទៅជួយគ្រា Jimin ឡើងនៅពេលឃើញគេបើកភ្នែកវិញ
"...." Jimin មិនបានតបអ្វីព្រោះ តែនៅអស់កម្លាំងនៅឡើយ
"មីងបារម្ភខ្លាំងណាស់! ក្មួយមិនអីពេលនេះល្អហើយ"
"អរគុណច្រើនអ្នកមីងដែលនៅមើលថែខ្ញុំ" Jimin តបវិញដោយសម្លេងខ្សាវៗ
"ចាំមីងនៅយកស៊ុបមកអោយណា! មុននេះអ្នកនាងបានកម្ម៉ង់ពីក្រៅមកដើម្បីទុកអោយក្មួយ"
"បាទ!"
"ចាំបន្តិចណាក្មួយ" អ្នកមីង Yun និយាយហើយក៏ដើរចេញទៅ ទុកអោយ Jimin នៅក្នុងបន្ទប់ម្នាក់ឯង គេកំពុងតែមានអារម្មណ៍ឈឺ ក្បាលបន្តិចបន្តួច ប្រហែលជាគេទើបតែងើបពីសន្លប់អញ្ចឹងហើយ
គេក៏ចាប់ផ្តើមនឹកឃើញទិដ្ឋភាពមុនពេលដែលគេសន្លប់(ខ្ញុំគួរតែធ្វើយ៉ាងណាទើបគេអភ័យទោសអោយប៉ាទៅ! ខ្ញុំខ្លាចគេធ្វើបាបប៉ាណាស់...ប៉ាខ្ញុំចាស់ហើយ គាត់មិនអាចមកទ្រាំទ្រនៅទង្វើអស់នេះបានទេ...ខ្ញុំត្រូវតែទៅនិយាយជាមួយគេអោយច្បាស់... បើគេចង់សងសឹកនោះ ឬធ្វើយ៉ាងម៉េចក៏បាន...ខ្ញុំព្រមទទួលជំនួសប៉ាខ្ញុំទាំងអស់) Jimin គិតនៅក្នុងចិត្តហើយ ទឹកភ្នែកក៏ហូរចុះមកទាំងឈឺចាប់
មីង Yun ត្រឡប់មកវិញជាមួយនឹងថាសដាក់ស៊ុប សម្រាប់អោយ Jimin ញ៊ាំអោយមានកម្លាំង ព្រោះកាលពីយប់គេសន្លប់ម្ដងហើយ
ភ្ញាក់ឡើងត្រូវមកសន្លប់ម្ដងទៀត មានកម្លាំងឯណានៅក្នុងខ្លួននោះ*****
_The next day_
ថ្ងៃនេះជាថ្ងៃដែល Taehyung សន្យានាំ Ella មកដើរផ្សារទិញអីវ៉ាន់ ជ្រើសរើសកាដូខួបកំណើតរបស់នាងកាលពីថ្ងៃមុន តែ Jungkook មិនបានមកជាមួយព្រោះគេនៅផ្ទះចាំទទួល Lilia មកញ៊ាំអាហារពេលល្ងាច រឿងនេះបានធ្វើអោយ Ella ខឹងជាមួយបងប្រុសនាងកាន់តែខ្លាំង ទាំងដឹងថានាងស្អប់ Ella ប៉ុណ្ណាហើយនៅតែនាំមកផ្ទះទៀត បែបនេះហើយនាងក៏សម្រេច ញ៊ាំអីខាងក្រៅជាមួុយ Taehyung បន្ទាប់ពីដើរទើញអីវ៉ាន់រួច ដោយសង្ឈឹមថា Lilia នឹងត្រឡប់ទៅផ្ទះវិញពេលដែលនាងញ៊ាំអាហាររួច ហើយនាងមិនបានបបួល Jimin មកជាមួយដូចដែលបាននិយាយគ្នាកាលពីថ្ងៃមុនក៏ដោយសារតែ ឃើញ Jimin ទើបតែងើបពីឈឺ ចង់អោយនៅផ្ទះបានសម្រាកយកកម្លាំងខ្លះជាមុនសិន
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance