_Jeon's Mansion_
"អ្នកប្រុស Jungkook! នេះបើអ្នកប្រុសមិនញ៊ាំថ្នាំហើយឈឺរហូត ដល់ស្លាប់បាត់តើមានអ្នកណានៅសងសឹកខ្ញុំទៀតទៅ?" Jimin និយាយហើយ Jungkook ក៏សម្លក់គេថ្មែរតែម្ដង
"អញ្ចឹងហើយឆាប់ញ៊ាំថ្នាំសិនទៅ" Jimin និយាយដោយហុចថ្នាំអោយទៅ Jungkook"ប្រាប់ថាអោយចេញ" Jungkook ស្រែកគំហកអោយ Jimin ដោយទាញអំពូលភ្លើងរាត្រីមកគប់ចោលបំណង ចង់អោយ Jimin ខ្លាចតែក្មេងម្នាក់នេះល្ងីល្ងើណាស់ មិនព្រមគេចឡើយ ធ្វើអោយអំពូលភ្លើងនោះគប់មកចំថ្ងាសរបស់ Jimin ដែរធ្វើអោយក្រហមតែម្ដង
"ហេតុអីមិនគេចហាស៎? ឆ្គួតហើយមែនទេ" Jungkook ស្រែកអោយ Jimin ពេលដែល Jimin ក៏កំពុងតែឈរសម្លឹងមកគេដូចគ្នា
"Jimin! កុំអោយខ្ញុំមួម៉ៅចាប់រំលោភឯងអីឡូវនេះណា" Jungkook ស្រែកហើយងើបឈរឡើងដោយប្រើដៃខ្ទប់ពោះរបស់ខ្លួនដែរ កំពុងតែឈឺ"អ្នកប្រុសគ្មានកម្លាំងរំលោភខ្ញុំទេ! មើលសភាពរបស់អ្នកប្រុសពេលនេះទៅ" Jimin ដើរចូលទៅរក Jungkook ហើយយកថ្នាំមកដាក់ក្នុងមាត់រួចជន្ទើតជើងឡើងមក ហើយក្ដោបថ្ពាល់របស់ Jungkook ជាប់ដែរធ្វើអោយ Jungkook ច្របាច់ស្មារបស់ Jimin ណែន
Jimin យកឱកាសនេះទម្លាក់បបូរមាត់របស់ខ្លួនទៅលើបបូរមាត់ស្តើងរបស់ Jungkook ហើយប្រើអណ្តាតរុញថ្នាំចូល ទៅក្នុងក្រអូមមាត់របស់គេ ដែលធ្វើអោយ Jungkook ភ្ញាក់បន្តិចរុញ Jimin ចេញ តែ Jimin លើកដៃអោបកគេជាប់ហើយសង្កត់បបូរមាត់ជាប់រហូត Jungkook ត្រូវលេបថ្នាំនោះចូលទៅក្នុងពោះអោយទាល់តែបាន
"ឯងធ្វើស្អីរបស់ឯងនឹងហា៎!?..ចង់អោយខ្ញុំសម្លាប់ឯងតើមែនទេ?" Jungkook ស្រែកគំហកពេលដែរ Jimin ដកបបូរមាត់ចេញ ផ្ទៃមុខ Jungkook ឡើងក្រហមដោយសារតែខឹងនឹង Jimin
"មួយសន្ទុះក្រោយមកទៀត អ្នកប្រុសនឹងបានធូរសះស្បើយជាមិន ខាននោះទេ! សម្ងំគេងទៅ ហើយយកទឹកកកនេះស្អំនៅលើពោះទៅ អ្នកប្រុសនឹងបានកាត់បន្ថយការចុកបានខ្លះ" Jimin និយាយដោយលើកទឹកកកមកដាក់នៅលើតុទុក ដែរធ្វើអោយ Jungkook កញ្ឆក់ដៃរបស់ Jimin ចូលមកជិតខ្លួនរបស់គេ
"ឯងហ៊ានណាស់ដែរមកធ្វើរឿងបែបនេះ"
"ខ្ញុំថាអ្នកប្រុស កុំទាន់ខឹងអីណា! សុំអង្វរគេងសិនទៅបើអ្នកប្រុសប្រើកម្លាំងបែបនេះវានឹងកាន់តែឈឺតើដឹងទេ?"
YOU ARE READING
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance