_Jeon's Mansion_
រីង! រីង!
សម្លេងទូរសព្ទ័រោទិ៍បន្លឺឡើង ធ្វើអោយអ្នកដែលជាម្ចាស់បែរខ្លួនយក ទូរសព្ទ័ដែលកំពុងរោទិ៍មកលើកទទួល_On Phone_
"Happy Birthday to you Jimin"
"......" Jimin ភ្ញាក់ផ្អើលបន្តិចនៅពេលឮសម្លេងមិត្តរបស់គេ
"អាឡូ! ឯងឮទេ Jimin"
"ឮ..."
"បើឮម៉េចមិនឆ្លើយ! យ៉ាប់មែន"
"មុននេះយើងទើបក្រោកពីគេង" Jimin តបទៅវិញ សឹងតែភ្លេចហើយថាថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្លួន
"ថ្ងៃនេះទៅមើលកុនទេ! រឿងចេញថ្មីច្រើនណាស់ណា"
"គឺយើង..." Jimin កំពុងតែគិតថាតើគេចេញក្រៅបានទេ ព្រោះតាំងពីមកមិនដែលសុំ Jungkook ចេញទៅក្រៅផង
"Jimin?"
"ហាស៎?"
"វាថីឯងនឹងហា៎? អោយតែសួរទៅស្ងាត់ជ្រាបបែបនេះ"
"យើងកំពុងតែគិត!"
"ឯងរវល់ធ្វើអី? ហើយប៉ុន្មានខែនេះឯងមិនទៅណាមិនមកលេង យើងសោះ...នេះបើយើងមិនខលទៅឯង ប្រហែលជាឯងលែងចេះ ខលមករកយើងហើយ"
"មានឯណា! យើងមកនៅជាមួយប្រធានរបស់ប៉ាបែបនេះហើយមិន សូវជាមានពេលទៅក្រៅរកឯង"
"ហេតុអី? ឯងគ្រាន់តែស្នាក់នៅទេតើ..មិនមែនទៅធ្វើអ្នកបម្រើឯណា...ហេតុអីចេញក្រៅមិនបាន"
"....អឹម...យើងក្រែងចិត្ត"
"ស្អីឯង! ចេញមកក្រៅតែមួយថ្ងៃសោះ...អីឡូវយើងសួរឯងថាឯងចេញមកក្រៅទេ"
"ចាំបន្តិច! ចាំយើងខលទៅប្រាប់ឯងវិញ"
_Call End_
Jimin ចុចបិទហើយក៏ប្រញាប់រៀបចំចេញទៅសម្អាតខ្លួនអាង នឹងសុំ Jungkook ចេញទៅក្រៅ រៀបចំខ្លួនរួចរាល់ហើយដើរទៅរក Jungkook នៅក្នុងបន្ទប់ទាំងភ័យៗ បន្តិចព្រោះពួកគេមិនបាននិយាយគ្នាមកពីរថ្ងៃហើយ
តុក! តុក!!
"ចូលមក"
បន្ទាប់ពីបានឮសម្លេងអនុញ្ញាតពីខាងក្នុងហើយ Jimin ក៏បើកទ្វារចូលទៅ
"អ្នកប្រុស!"
"មានការអី?" Jungkook សួរឡើងតែក៏មិនបែរមុខមករក Jimin ភ្នែកក៏សម្លឹងមើលទូរសព្ទ័របស់គេ ដោយមិនចាប់អារម្មណ៍ពី Jimin
![](https://img.wattpad.com/cover/314983590-288-k211602.jpg)
KAMU SEDANG MEMBACA
Heartless Romance
Fiksi Penggemarក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance