_JJ Group_
Jungkook កំពុងតែអង្គុយមើលម៉ូតតុនិងកៅអីទៅតាមអ្វីដែលអ្នក ចាត់ការរៀបចំហាងផ្ញើរមក មានម៉ូតរាប់រយម៉ូតដោយធ្វើអោយគេពិបាកនឹងជ្រើសរើសថា តើគួរតែជ្រើសរើសយកម៉ូតមួយណា ឬ
ព៌ណមួយណាសម្រាប់ដាក់នៅក្នុងហាង មើលចុះមើលឡើងគេវិលមុខលើសដើម ហើយក៏សម្រេចចិត្តកាន់ក្រដាសម៉ូតសម្ភារៈនៅក្នុងហាងនោះចេញមកតាមខ្លួនទាំងអស់
"បងប្រុងទៅណា?" Ella ក៏សួរឡើងនៅពេលដែលឃើញបងប្រុស ដើរប្រុងនឹងចេញទៅក្រៅកាត់តុរបស់នាង
"បងរវល់ទៅក្រៅបន្តិច"
"ចុះបងត្រឡប់មកវិញក្រុមហ៊ុនវិញទេ?"
"មិនទាន់ច្បាស់ទេ! តែបើមានបញ្ហាអីខលមករកបងបាន" Jungkook និយាយហើយក៏សំដៅទៅជណ្តើរយន្តដើម្បីចុះទៅឡានដើម្បីជិះចេញទៅ
_Jeon's Masion_
ឡានស្ព័រព៌ណខ្មៅរលោងក្រឹបរបស់ Jungkook បានចូលឈប់នៅខាងមុខទ្វារផ្ទះ ដោយមានកូនចៅរបស់រត់មកចាំទទួលសោរឡាន របស់គេ ហើយគេក៏កាន់ក្រដាសមួយដុំនៅក្នុងចូលទៅក្នុងផ្ទះជាមួយ រួចក៏ដើរទៅរក Jimin ក្នុងបន្ទប់តែក៏មិនឃើញ គេក៏ដើរទៅសួររក Jimin ពីមីង Yun
"មីងមានឃើញ Jimin ទេ?"
"ចាស៎អ្នកប្រុស! ក្មួយ Jimin នៅស្រោចផ្កាក្រោយផ្ទះ"
"ស្រោចទឹកទាំងថ្ងៃក្តៅបែបនេះហី?" Jungkook សួរទាំងជ្រួញចិញ្ចើម ដោយសារតែពេលនេះជាពេលដែលថ្ងៃកំពុងតែក្តៅខ្លាំង ហើយ Jimin ចេញទៅឈរហាលក្តៅស្រោចផ្កាធ្វើអី អ្នកណាប្រើគេយ៉ាប់មែន
"ចាំមីងជួយហៅគេអោយឡើងទៅបន្ទប់របស់ខ្ញុំផង"
"ចាស៎អ្នកប្រុស"
រួចហើយ Jungkook ក៏បានដើរឡើងទៅបន្ទប់របស់គេ ហើយអង្គុយចាំ Jimin នៅលើសាឡុងរួចទុកក្រដាសទាំងនោះនៅលើតុ ដើម្បីអោយម្ចាស់របស់គេមករើសម៉ូដដោយខ្លួនឯងព្រោះតែ គេមិន ដឹង Jimin ចូលចិត្តរបស់អ្វីខ្លះនោះទេ
តុក! តុក!
"ចូលមក" Jungkook និយាយទាំងភ្នែកសម្លឹងមើលទូរសព្ទ័
"អ្នកប្រុសមានការអ្វីមែនទេ?"
"មកអង្គុយទីនេះ" Jungkook និយាយដោយធ្វើសញ្ញាអោយ Jimin មកអង្គុយនៅលើភ្លៅរបស់ខ្លួន ហើយ Jimin ក៏ធ្វើតាមព្រោះគេទម្លាប់ជាមួយទង្វើម្ដងត្រជាក់ម្ដងក្តៅរបស់ Jungkook ខ្លះៗ ហើយ
"មើលរបស់នៅលើតុនេះទៅ"
ESTÁS LEYENDO
Heartless Romance
Fanfictionក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
