_Jeon's Mansion_
បន្ទាប់ពីដោះស្រាយជម្លោះរវាងប្អូនស្រីនិង Lilia ហើយ Jungkook ក៏បានមកអង្គុយនៅមាត់អាងទឹកស្រូបយកខ្យល់អាកាសយ៉ាងស្ងប់ស្ងាត់ ដើម្បីបន្ថយភាពឈឺក្បាលមុននេះខ្លះ គេសម្លឹងមើលទៅផ្ទៃទឹក ហើយ ក៏លើកដៃកាន់កែវស្រាក្រហមមកក្រេបបន្តិច សម្រាប់កំដរអារម្មណ៍របស់គេ
"ចៅហ្វាយត្រូវការចាក់ស្រាបន្ថែមទៀតទេ?" កូនចៅរបស់គេដែលឈរយាមនៅក្បែរនោះសួរឡើងនៅពេលឃើញគេលើកមួយកែវដាច់ Jungkook ក៏ ងក់ក្បាលជំនួសអោយសម្តីរបស់គេ
ចំណែកឯ Jimin គេកំពុងតែឈរមើល Jungkook ពីក្នុងផ្ទះតាមបង្អួចខាងក្រោយ ហើយក៏កំពុងតែប្រមូលភាពក្លាហានទៅនិយាយជាមួយ Jungkook បន្ទាប់តាំងអារម្មណ៍អោយក្លាហានគេក៏បានដើរ ចេញទៅ
"អ្នកប្រុស!" Jimin បន្លឺសម្លេងឡើងដោយញ័របន្តិច នៅពេលដើរទៅក្រោយខ្នងរបស់ Jungkook
"អ្នកណាហៅឯងមក" Jungkook សួរដោយជ្រួញចិញ្ចើម
"ខ្ញុំមានរឿងចង់និយាយជាមួយអ្នកប្រុស" Jimin ព្យាយាមនិយាយទាំងភ័យខ្លាច មិនហ៊ានងើយមើលមុខរបស់ Jungkook ចំនោះទេ
"រឿងប៉ារបស់ខ្ញុំ! សូមអ្នកប្រុសកុំសងសឹកជាមួយគាត់អីតើបានទេ? ខ្ញុំយល់ព្រមទទួលគ្រប់យ៉ាង ធ្វើគ្រប់យ៉ាងដើម្បីអោយអ្នកប្រុសពេញចិត្ត អោយតែអ្នកប្រុសកុំរករឿងប៉ារបស់ខ្ញុំ""...." Jungkook មិនមាត់តែគេក៏កំពុងតែសម្លឹងមើលមុខរបស់ Jimin ដោយខ្សែភ្នែកស្មើរ
"ឯងគិតថាយើងនឹងអាណិតអាសូរឯងមែនទេ?""ខ្ញុំសុំអង្វរ!" Jimin និយាយឡើងដោយហូរទឹកភ្នែកទាំងអារម្មណ៍ភ័យខ្លាច
"យើងប្រាប់ឯងយកបុណ្យទៅចុះណា! យើងមិនមានបំណងធ្វើបាបប៉ារបស់ឯងស្រាប់ទៅហើយ!" Jungkook និយាយដោយញញឹមចុងមាត់ ពោរពេញទៅដោយភាពកំណាច
"បំណងរបស់យើងគឺធ្វើអោយប៉ារបស់ឯងឈឺចាប់ នៅពេលដែល
ត្រឡប់មកវិញ ឃើញសភាពវេទនារបស់ឯង... យើងមិនត្រូវការអោយឯងតែម្នាក់ដែលត្រូវមកវេទនានោះទេ! តែយើងចង់អោយពួកឯងទាំងគ្រួសារមកឈឺចាប់វេទនា! ឯងយល់ទេ?""...." Jimin បានត្រឹមតែអួលណែនដើមទ្រូងនិយាយអ្វីមិនចេញ ទឹកភ្នែកក៏ចេះតែហូរចេញមកជាបន្តបន្ទាប់

VOCÊ ESTÁ LENDO
Heartless Romance
Fanficក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance