_Jeon's Mansion_
Jimin កំពុងតែគេងនៅក្នុងរង្វង់ដៃរបស់ Jungkook យ៉ាងកក់ក្តៅ ចំណែកឯ Jungkook ក៏កំពុងអង្អែលខ្លួនរបស់ Jimin ថ្នមៗ ដោយ មិនចង់អោយ Jimin ភ្ញាក់នៅឡើយ កម្តៅដែលបានផ្ទេរពីខ្លួនរបស់ Jimin មកកាន់គេ ដោយសារតែខ្លួនទរទេស្អាតរបស់ពួកនៅភ្ជាប់គ្នានោះ ធ្វើអោយគេកាន់តែមានសេចក្តីសុខ មិនដែលធ្លាប់គិតថា នឹងមានក្តីសុខបែបនេះពេលដែលមានស្នេហានោះទេ
"អរុណសួស្តីអូនសម្លាញ់" jungkook ឧទានឡើងស្នាមញញឹមនៅពេលដែល Jimin បើកភ្នែកមកសម្លឹងមុខរបស់គេ
"គេងលក់ស្រួលទេ""អឹម!" Jimin ឧទានក្នុងបំពង់ករ ហើយក៏លូកដៃអោប Jungkook ដើម្បីស្រូបយកភាពកក់ក្តៅពីគេ ហើយខ្លួនក៏ត្រសុលទៅកើយនៅលើដើមទ្រូងរបស់ Jungkook
"ម៉ោងប៉ុន្មានហើយ?""ម៉ោង ១០ ហើយ" Jungkook និយាយដោយដៃអង្អែលថ្ពាល់របស់ Jimin ចុះឡើង
"យប់មិញបងទៅក្លឹបជាមួយ Lilia""ហឹម? ទៅធ្វើអ្វី?" Jimin សួរឡើងដោយ ផ្តេកខ្លួននៅលើទ្រូង របស់ Jungkook ដដែល តែគេក៏លើកម្រាមដៃមកអូសចុះអូសឡើងថើរៗ នៅលើសាច់ដុំពោះ Jungkook
"បងអោយនាងស្គាល់រសជាតិថ្នាំដែលនាងដាក់អោយអូនលើកមុន"
"...." Jimin មិនមាត់តែក៏ងើបមកអង្គុយហើយបែរសម្លឹងទៅកាន់ Jungkook ដោយជ្រួញចិញ្ចើម
"ចុះអ្នកណានៅជាមួយនាង?""កូនចៅបង" Jungkook តបវិញដោយញញឹមញាក់ស្មារ
"ជាច្រើននាក់" ហើយក៏បញ្ចប់ប្រយោគដោយញញឹមចុងមាត់ ពេញចិត្តទៅនឹងអ្វីដែលខ្លួនកំពុងតែធ្វើមុននេះ"ហាស៎? បងឃោឃៅម្ល៉េះ! Jungkook" Jimin និយាយហើយក៏ត្រូវ Jungkook ចាប់ទាញដៃផ្តួលខ្លួនមកគេងនៅលើដើមទ្រូងគេវិញ ហើយ Jungkook ក៏អោប Jimin ជាប់
"នាងជាអ្នកដាក់ថ្នាំអូនមុន! បន្ទោសបងមិនបាននោះទេ"
"នាងគ្មានចេតនាទេ! អ្នកដែលនាងចង់ដាក់ជាបងទេ"
"បែបនេះហើយទើបបងត្រូវដាក់ទោសនាងវិញ"
"ចុះអីឡូវនាងយ៉ាងម៉េចហើយ?"
"ស្លាប់ហើយទេដឹង"
"Jungkook! អូនសួរមែនណា" Jimin និយាយហើយក៏ត្រូវ Jungkook ទាញខ្លួនរបស់ Jimin អោយមកនៅក្រោមខ្លួនរបស់គេវិញ ហើយអោនមុខចុះខ្សឹបក្បែរត្រចៀករបស់ Jimin

VOCÊ ESTÁ LENDO
Heartless Romance
Fanficក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance