Chapter 1

2K 90 6
                                    

នៅក្នុងផ្លូវក្រោមដីដ៏ងងឹត មានតែពន្លឺភ្លើងព៌ណពងមាន់តូចៗ បំភ្លឺជាប់ជញ្ជាំង ដើម្បីអោយមើលឃើញផ្លូវដើរ រួមទាំងមានសភាពស្ងប់ស្ងាត់ យើងក៏សង្កេតឃើញថាមានទ្វារដែកមួយកំពុងតែបើកឡើងដោយដៃបុរសពាក់អាវខ្មៅក្រឹមមួយតួរខ្លួន ហើយនៅពីក្រោយបុរសនោះ មានបុរសវ័យស្របាល 26 ឆ្នាំឈរនៅពីក្រោយ ដៃលូកចូលក្នុងហោប៉ៅទាំងសងខាង ឈានជើងដើរចូលទៅក្នុងបន្ទប់ក្រោមដី

ក្រាក!

"អ្នកប្រុស!" បុរសពាក់អាវខ្មៅ ប្រមាណជា ៨ នាក់អោនគោរពនៅពេលដែលឃើញវត្តមានបុរសម្នាក់នោះដើរចូលមក

"វានៅឯណា?" សម្លេងមុតស្រួចរបស់គេបន្លឺ ឡើងដោយបង្ហាញថាគេមានគុំនុំជាមួយមនុស្សដែលគេកំពុងតែតាមរកនោះកម្រិតណា

"ខាងនេះអ្នកប្រុស" បុរសអាវខ្មៅនាំគ្នា ងាកចេញបង្ហាញអោយឃើញ បុរសម្នាក់ដែលកំពុងតែត្រូវគេដាក់ខ្នោះជាប់នឹងជញ្ជាំង ព្រមទាំងមានខ្នោះជាប់ជើងរបស់គេទាំងសងខាង មុខប្រឡាក់ឈាមមើលសឹងនឹងមិនស្គាល់ថាជាអ្នកណា

"សម្លាប់យើងចោលទៅ"

"....." បុរសម្នាក់ដែលមាននាមជាអ្នកប្រុសដើរចូលទៅជិត បុរសដែលកំពុងតែរងរបួសនោះហើយញញឹមចុងមាត់
"ឯងមិនទាន់ដល់ពេលដែលត្រូវស្លាប់ទេ"

"អាចង្រៃសម្លាប់យើងទៅ"

"កាត់ម្រាមដៃវាទៅ" បញ្ជាចេញពីមាត់របស់ចៅហ្វាយ កូនចៅក៏ឆាប់ធ្វើតាម

"អូយ! អា៎...សម្លា...អូយ..សម្លាប់យើងទៅ"

"អ្នកណាបញ្ជាអោយឯងមកសម្លាប់ប៉ានិងម៉ាក់របស់យើង?"

"សម្លាប់...សម្លាប់..យើងទៅ"

"ហឹម! នៅសុខស្រួលខ្លួនមិនចង់មែនទេ?" បុរសជាចៅហ្វាយនិយាយហើយ ក៏បានដើរទៅរកតុដែលដាក់ទៅដោយសម្ភារៈធ្វើទារុនកម្មហើយ ក៏បានកាន់ដប់ទឹកព៌ណថ្លាមួយដបមក កាន់រួចដើរទៅរកបុរសម្នាក់នោះវិញ
"ឯងស្គាល់ថាវាជាស្អីទេ?"

"...." បុរសដែលត្រូវរបួសបានត្រឹមតែបើកភ្នែកធំនៅពេលដែលឃើញអក្សរនៅលើដបនោះដាក់ជាអាកុលសុទ្ធមួយរយភាគរយគ្មានលាយសារធាតុទឹក

Heartless Romance Donde viven las historias. Descúbrelo ahora