"ពួកយើងទៅញ៊ាំអីបន្តល្អទេ?" Jhope ផ្តល់យោបល បន្ទាប់ពីពួកគេទើបនឹងដើរចេញពីបរិវេនរោងកុន
"យ៉ាងម៉េចដែរ Jungkook? ឯងទៅទេ?"
"យើងមានការរវល់ហើយ" Jungkook បដិសេធ ព្រោះគេត្រូវមានកិច្ចការធ្វើបន្ទាប់
"តោះយើងទៅវិញ!" Jungkook បែរទៅនិយាយជាមួយ Jimin ដោយធ្វើអោយ Jhope និង Taehyung ជ្រួញចិញ្ចើម
"ឯងបបួល Jimin ទៅណា?" Taehyung សួរឡើង
"ពួកឯងស្គាល់គ្នាមែនទេ?"
"គេនៅផ្ទះជាមួយយើង" Jungkook ធម្មតាៗ ដោយធ្វើអោយ Taehyung ភ្ញាក់ផ្អើល តែ Jhope ក៏ធ្វើធម្មតាព្រោះដឹងថា Jungkook ជាចៅហ្វាយរបស់ប៉ា Jimin
"Jimin មកនៅតាំងពីពេលណា?" Taehyung សួរបន្ត
"ប៉ារបស់គេរវល់ការងារនៅខេត្ត! ទើបអោយគេមកនៅជាមួយយើង"
"អូរ៎!" Taehyung ឧទានឡើង
"បើឯងរវល់ចាំយើងជាអ្នកជូន Jimin ទៅវិញក៏បាន...ទៅធ្វើកិច្ចការរបស់ឯងចុះ"
"មិនអីទេ! យើងនៅញ៊ាំសិនក៏បាន" Jungkook ប្រាប់ទៅកាន់មិត្ត
របស់គេវិញ
"ហើយចាំយើងនាំគេត្រឡប់ទៅវិញ! ខ្ជិលរំខានអ្នកទាំងពីរ"
*****
_On The Way_
Jimin ក៏បានត្រឡប់មកវិញជាមួយ Jungkook ពេលនេះពួកគេអង្គុយក្នុងឡានដោយស្ងៀមស្ងាត់គ្មាននរណានិយាយអ្វីមួយម៉ាត់នោះទេ រហូត Jungkook ជិះមកឈប់នៅខាងមុខហាងមួយហើយក៏
ពន្លត់ឡានប្រុងនឹងបើកទ្វារចុះ Jimin ក៏សួរឡើងទាំងឆ្ងល់
"អ្នកប្រុសមកទីនេះធ្វើអ្វី?"
"ចុះមកដឹងហើយ" Jungkook និយាយហើយក៏ចុះទៅបាត់ Jimin ឃើញបែបនេះក៏ចុះទៅតាមពីក្រោយ
"នេះជាហាងរបស់អ្នកប្រុសមែនទេ?" Jimin សួរទាំងងឿងឆ្ងល់ ពេលដែលឃើញ Jungkook យកសោរចាក់ចូលទៅ តែ Jungkook ក៏មិនបានឆ្លើយចាក់សោរបើកទ្វារហើយក៏ដើរចូលទៅ
Jimin ក៏ដើរចូលទៅតាមពីក្រោយ ដោយក៏ទុចជំហាននៅពេលដែលឃើញថារបរនៅក្នុងហាងនេះជារបស់ដែល Jungkook អោយគេរើសម៉ូតកាលពីប៉ុន្មានថ្ងៃមុននេះ ឬនេះជាគម្រោងថ្មីដែលគេ និយាយនោះ?
"រីករាយថ្ងៃខួបកំណើត" Jungkook ងាកមកមើលមុខរបស់ Jimin
"......" Jimin ភាំងនឹងសម្តីរបស់ Jungkook មុននេះ
ŞİMDİ OKUDUĞUN
Heartless Romance
Hayran Kurguក្តីស្នេហ៍ដែលបង្កើតឡើងចេញភ្លើងគុំនំ JJK x PJM @heartlessromance
